ប៉ុន្មានឆ្នាំមកនេះ កម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានអនុវត្តទម្រង់រូបភាពជាច្រើនប្រកបដោយមនុស្សធម៌ពោរពេញទៅដោយមនោសញ្ចេតនាចំពោះមិត្តរួមកង មានដូច៖ កសាងទ្រនំមនោសញ្ចេតនាមិត្តរួមកងគាំពារកូនចៅកម្មាភិបាល បុគ្គលិកការពារព្រំដែនជួបការលំបាកក្នុងជីវភាព។ល។ ផ្តើមពីនោះ បានរួមចំណែកលំនឹងជីវភាពជួយកម្មាភិបាល យុទ្ធជនជាច្រើននឹងនរចិត្ត អនុវត្តល្អនូវភារកិច្ចបានប្រគល់ជូន។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ប្រគល់ផ្ទះមិត្តរួមកងជូនសាច់ញាតិគ្រួសារវរៈ សេនីយ៍ត្រី ឡេហុងវៀត អតីតជាកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនបាយយ៉ា។
តាមប្រសាសន៍ វរៈសេនីយ៍ឯកបម្រុង ង្វៀនក្វឹកកឿង ស្នងការនយោបាយ រងកងទ័ពការពារព្រំដែនខេត្តសុកត្រាំង រយៈពេលកន្លង អនុវត្តការចលនា "រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ" កម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានចូលរួមយ៉ាងសកម្ម ក្នុងការសាមគ្គីរួមកម្លាំងជួយសមមិត្ត មិត្តរួមកងជាដើម។ ទន្ទឹមនឹងនោះ អង្គភាពខ្លះថែមទាំងជំរុញយ៉ាងខ្លាំងក្លានូវការចលនា បង្កបង្កើនផលដើម្បីបង្កើតមូលនិធិនិងចលនាបុគ្គល អង្គភាពនានា ក៏ដូចជាសហការជាមួយនឹងក្រុមទំនាក់ទំនងប្រពៃណីកងទ័ពការពារព្រំដែនខេត្ត រៀបចំរាល់សកម្មភាពជាក់ស្តែង សំដៅទាក់ទាញនូវការចាប់អារម្មណ៍ ដើម្បីធ្វើយ៉ាងណាទទួលបាននូវជំនួយពីគណៈ ផ្នែក អង្គការមហាជននៅភូមិភាគ។ អាស្រ័យហេតុនោះ ផ្ទះឧបការគុណ ផ្ទះមហាសាមគ្គីនិងផ្ទះមិត្ត រួមកងរាប់សិបខ្នង ត្រូវបានប្រគល់ជូនកម្មាភិបាល យុទ្ធជនការពារព្រំដែន ខេត្តដែលជួបការលំបាកអំពីផ្ទះនៅ។ ដោយឡែកឆ្នាំ២០១៥ កងទ័ពការពារព្រំដែនខេត្ត បានសាងសង់ផ្ទះមិត្តរួមកងចំនួនខ្នង ផ្ទះមហាសាមគ្គីជាង២០ខ្នង ជូនប្រជាជននៅតំបន់ដែលអង្គភាពឈរជើងនិងជំនួយកូនចៅកម្មាភិបាលយុទ្ធជនជាច្រើនដែលមានជីវភាពគ្រួសារជួបការលំបាកជាមួយនឹងតម្លៃទឹកប្រាក់៥០០ពាន់ដុង/ខែ/ម្នាក់។ ក្រៅពីនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត នៅទាំងសហការជាមួយនឹងអនុមហាវិទ្យាល័យវិជ្ជាជីវៈខេត្តសុកត្រាំង បើកថ្នាក់បង្រៀនវិជ្ជាជីវៈនិង ឧទ្ទេសនាមការងារធ្វើជូនយោធិនចេញពីកងជួរទ័ព និងកូនចៅសមាជិកក្រុមទំនាក់ទំនងប្រពៃណីកងទ័ពការពារព្រំដែនខេត្ត ។ល។
និយាយពីទឹកចិត្តរបស់កម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បងស្រីង្វៀនធីធូ ភរិយាវរៈសេនីយ៍ត្រី ឡេហុងវៀត អតីតកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនបាយយ៉ា នៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ឲ្យដឹង៖ "កាលពីឆ្នាំ២០១៥ បងឡេហុងវៀត ធ្វើមរណភាព ពីព្រោះជំងឺរាំុរ៉ៃ ជីវភាពគ្រួសារនាងខ្ញុំជួបការលំបាកខ្លាំង។ ដោយបានកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត សង់ផ្ទះមិត្តរួមកងឲ្យគ្រួសារនាងខ្ញុំ និងជំនួយអាហារូបករណ៍ដល់កូនខ្ញុំទាំងពីរនាក់បានទៅរៀនសូត្រជាបន្ត ម្ល៉ោះហើយនាងខ្ញុំមានចិត្តត្រេកអរណាស់ ហើយប្តេជ្ញាចិត្តរួមជាមួយនឹងកងទ័ពការពារព្រំដែន ខិតខំចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើម"។ ទង្វើជាក់ស្តែងរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានជួយឲ្យសមមិត្តជាច្រើន ឆ្លងកាត់ការលំបាកលំនឹងសតិអារម្មណ៍បម្រើការងារការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែននៃមាតុប្រទេស៕
យ្វីអាញ់-លីសៀ