17/05/2016 - 09:46

ជំរុញខ្លាំងក្លាការផ្សព្វផ្សាយច្បាប់ជូនសិស្សានុសិស្ស

ប៉ុន្មាន​ឆ្នាំ​កន្លង ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី​នៃ​កង​ទ័ពការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​បាន​កសាង​ផែន​ការ​ចាត់​កម្មា​ភិ​បាល​ធ្វើ​ស​កម្ម​ភាព​ផ្សព្វ​ផ្សាយ អប់​រំ​ច្បាប់​នៅ​តាម​សា​លា​រៀន​នា​នា នៅ​លើ​ភូមិ​សាស្រ្ត​ដែល​អង្គ​ភាព​ឈរ​ជើង​ ។

យុទ្ធ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី ផ្សព្វ​ផ្សាយ​ច្បាប់​ច​រា​ចរណ៍​ផ្លូវ​គោក​នៅសា​លា​បឋម​សិក្សា​ភូមី ស្រុក​យ៉ាង​ថាញ់​។

បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់ ជីវ​ភាព​របស់​មា​មីង​ភាគ​ច្រើន​នៅ​តំ​បន់​ព្រំ​ដែន​ត្រូវ​បាន​លើក​ស្ទួយ។​ ព្រម​ជា​មួយ​នោះ គម​នា​គមន៍​ជន​បទ​ក៏​មាន​ការ​អភិ​វឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា។​ អត្រា​ប្អូន​ៗ​សិស្សា​នុសិស្ស​ទៅ​រៀន​ដោយ​មធ្យោ​បាយ​ទោច​ក្រ​យាន​ម៉ូ​តូ មាន​ចំ​នួន​ច្រើន​។ ថ្វី​បើ​ដូច្នោះ​ក្ដី ដោយ​សារ​ប្អូន​ៗ​អា​យុ​នៅ​ក្មេង​ចូល​ចិត្ត​លេង​សប្បាយ ខណៈ​ពេល​ចូល​រួម​ចរាចរណ៍ តែង​តែ​បើក​បរ​ទន្ទឹម​គ្នា​ពីរ​ឬ​បី​ជួរ​តាម​ដង​វិ​ថី ម្ល៉ោះ​ហើយ​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ច្រើន គួរ​ឲ្យ​សោក​ស្ដាយ​។ ឆ្នាំ​២០១៥ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូមី​បាន​ចាត់​កម្មា​ភិ​បាល​ទទួល​បន្ទុក​រួម​ជា​មួយ​និង​សា​លា​រៀន​ឧទ្ទេស​នាម​ជូន​ប្អូន​ៗ នូវ​ច្បាប់​ច​រា​ចរណ៍​ផ្លូវ​គោក​និង​សេច​ក្ដី​កំ​ណត់​ផ្សេង​ៗ ខណៈ​ពេល​ចូល​រួម​ចរា​ចរណ៍​។ ដោយ​របៀប​ផ្សព្វ​ផ្សាយ​យ៉ាង​សា​មញ្ញ មាន​ដូច​៖ "ពូ​សួរ​ក្មួយ ៗ​ឆ្លើយ​"​ "​ក្មួយ​ៗ​សួរ ពូ​​ៗ​និង​លោក​គ្រូ អ្នក​គ្រូ​បក​ស្រាយ​"។ ការ​ផ្សព្វ​ផ្សាយ​ចេះ​តែ​ប្រ​ព្រឹត្ត​ទៅ​ដូច្នោះ មួយ​ថ្ងៃ​រៀន​១​ពេល ឬ​មួយ​សបា្តហ៍​រៀន​២​ពេល មុន​វេ​លា​ប្អូ​ន​ៗ​ចូល​រៀន​ឬ​ក្នុង​វេ​លា​ប្អូន​ៗ​ចេញ​លម្ហែ​យូរ​ៗ​ទៅ ប្អូន​ៗ​យល់​ដឹង​អំ​ពី​ច្បាប់​រួច​មាន​ការ​ភ្ញាក់​រលឹក​ក្នុង​ការ​អនុ​វត្តន៍​។

អ្នក​គ្រូ​តា​ធី​ធូ​ថៅ នា​យិ​កា​រង​សា​លា​បឋម​សិក្សា​ភូមី ស្រុក​យ៉ាង​ថាញ ឲ្យ​ដឹង​៖ រយៈ​ពេល​កន្លង សា​លា​រៀន​និង​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី បាន​សហ​ការ​យ៉ាង​ល្អ​បង្គួរ ហើយ​តែង​រៀប​ចំ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ក្នុង​សា​លា​រៀន​។ មុខ​សញ្ញា​ផ្សព្វ​ផ្សាយ គឺ​សិស្សា​នុសិស្ស គ្រូ​បង្រៀន​ម្ល៉ោះ​ហើយ​ក្នុង​ឆ្នាំ​២០១៥​និង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១៦ អត្រា​កុ​មារ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ ​ឬ​រង​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​ថយ​ចុះ​នៅ​ក្រោម​០,២%; ស្មារតី​ភ្ញាក់​រលឹក​អនុ​វត្ត​លក្ខ​ន្ធិកៈ​សា​លា ច្បាប់​ច​រា​ចរណ៍​ក៏​មាន​ការ​លើក​កម្ពស់​។ ឧ​ទា​ហរណ៍​ដូច​ជា​ដើរ​រហេត​រហូត​តាម​ហាង​បោះ​បង់​ការ​រៀន​សូត្រ​ជា​ដើម​។ បន្ទាប់​ពី​បាន​រៀន​រួច ប្អូន​ៗ​នៅ​ទាំង​ផ្សព្វ​ផ្សាយ​ច្បាប់ សេច​ក្ដី​កំ​ណត់​របស់​ភូមិ​ភាគ​របស់​សា​លា​រៀន​ជូន​ដល់​អា​ណា​ព្យា​បាល ដើម្បី​គ្រួ​សារ​ប្អូន​ៗ​បាន​យល់​ដឹង​ជា​មួយ​ផង ហើយ​មិន​មាន​ទង្វើ​បាប​គ្រោះ​សង្គម មាន​ដូច​លេង​ល្បែង​ស៊ី​សង ផឹក​ស្រា​ជា​ដើម ពិ​សេស​គឺ​អនុ​វត្ត​បាន​ល្អ​លក្ខ​ន្ធិកៈ​ឆ្លង​ព្រំ​ដែន​។ តាម​ប្រ​សាសន៍​របស់​លោក​វរៈសេ​នីយ៍ឯក​បម្រុង ត្រឹង​វុាំង​ហឹង ស្នង​ការ​​​ន​យោ​បាយ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី ឲ្យ​ដឹង​ដើម្បី​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ឆ្នាំ​​២០១៦ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី​បើក​ទូ​លាយ​វិ​សាល​ភាព​ផ្សព្វ​ផ្សាយ​ និង​មុខ​សញ្ញា​ផ្សព្វ​ផ្សាយ​ ។ ក្រៅ​ពី​កិច្ច​ការ​ស​ហ​ការ​ជា​មួយ​នឹង​គណៈ​នា​យក​សា​លា​រៀន​នា​នា​លើភូ​មិ​សាស្រ្ត អង្គ​ភាព​បាន​បង្កើន​កម្មា​ភិ​បាល​ចុះ​ទៅ​ភូមិ​តំ​បន់​ជ្រៅ​នា​នា ស​ហ​ការ​ជា​មួយ​នឹង​ព្រះ​សង្ឃ​នៅ​វត្ត​នា​នា ចល​នា​ប្អូន​ៗ​ដែល​បោះ​បង់ ការ​រៀន​សូត្រ​ឲ្យ​ចូល​រៀន​ឡើ​ង​វិញ ព្រម​ទាំង​ធ្វើ​សេ​នា​ធិ​ការ​ជូន​បញ្ជា​ការ​ដ្ឋាន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ខេត្ត​ចេញ​នូវ​គោល​ន​យោ​បាយ​បាន​ទាន់​ពេល​ និង​សម​ស្រប ដើម្បី​ជំ​នួយ​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ក្រី​ក្រ​មា​​​ន​លក្ខណ​សម្បត្តិ​ទៅ​រៀន​សូត្រ​។ល​។​៕

ឡេស៊ាង

ចែករំលែកអត្ថបទ