រួមជាមួយនឹងការវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ រដ្ឋនៅទាំងឧបត្ថម្ភផ្ទះនៅ ទុនផលិតកម្មបង្រៀនរបរ។ល។ ជួយជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង បានរស់នៅសុខ រកទទួលទានសុខ។
លោកសើុងភឿកហ្វាង អនុប្រធានគណៈកម្មាធិការជនជាតិ សួរសុខទុក្ខ គ្រួសារខ្មែរក្រីក្រ។
កំពុងរៀបចំទុកដាក់ សម្អិតសម្អាងផ្ទះថ្មី ដើម្បីទទួលឆ្នាំថ្មី បងស្រីតោធី គឹមហឿង នៅឃុំថាញ់ភូ ស្រុកមីស្វៀង ឲ្យដឹង ដោយក្តីរីករាយៈ "អា ស្រ័យដោយរដ្ឋជំនួយផ្ទះនៅ អន្ទងអគ្គិសនី ទឹកស្អាតប្រើប្រាស់និងឲ្យ បុលទុនបានជាគ្រួសារនាងខ្ញុំ មានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីបង្កបង្កើនផល។ ប៉ុន្មានឆ្នាំកន្លង ការដាំដំណាំរួមផ្សំ បានផលលក់បានថ្លៃ សេដ្ឋកិច្ចគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលំនឹង។ សព្វថ្ងៃគ្រួសារ នាងខ្ញុំបានចុះឈ្មោះជាគ្រួសារចាកផុតពីភាពក្រីក្រ និងមានលក្ខណ សម្បត្តិចិញ្ចឹមកូនរៀនសូត្រ"។ យោងគណៈជនជាតិខេត្តសុកត្រាំង ឆ្លង កាត់រយៈកាល២ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត១៦៧ របស់រដ្ឋាភិបាល ខេត្តបានឧបត្ថម្ភគ្រួសារក្រីក្រ គិតជាទឹកប្រាក់ជិត៥១៧ពាន់លានដុង ក្នុងនោះ មានការសង់ផ្ទះជូនគ្រួសារខ្មែរក្រីក្រជាង៦.៦០០ខ្នង។
លោក ហ្វិញក្វឹកណាម អនុលេខាគណៈកម្មាធិការបក្សឃុំឡុងភូ ស្រុក ឡុងភូ ឲ្យដឹង៖ "មុននេះប្រជាជនឡុងភូធ្វើស្រែបានតែមួយរដូវ ផ្លូវថ្នល់ អគ្គិសនីមិនទាន់មាន ជីវភាពប្រជាជននៅជួបការលំបាកច្រើន។ សព្វថ្ងៃ មានគ្រប់សព្វទាំងអស់ ហើយមាមីងនៅទាំងចេះអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការផលិត ដូចជាជ្រើសពូជស្រូវមានគុណភាពខ្ពស់ ដើម្បីផលិតជាដើម។ បច្ចុប្បន្ន ប្រជាជនធ្វើស្រែបាន៣រដូវក្នុងមួយឆ្នាំ និងដាំដំណាំរួមផ្សំខួបប្រាំងខួបវស្សា ដូច្នេះជីវភាពគ្រួសារប្រជាជនក៏ បានធូរធារឡើងជាបណ្ដើរ។ ឃុំមានការរីកចម្រើនដូច្នេះ គឺអាស្រ័យ ដោយគោលនយោបាយរបស់បក្សនិងរដ្ឋ"។
យោងគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង សព្វថ្ងៃខេត្តបាន បង្រៀនរបរជូនពលករ-ការិនីជិត២៧.៥០០នាក់ ដោះស្រាយការងារធ្វើ ថ្មីជូនពលករ-ការិនីជាង២៣.៥០០នាក់។ ពិសេស ក្នុងការអនុវត្តន៍ គ្រោងការ "ផ្គត់ផ្គង់អគ្គិសនីជូនគ្រួសារដែលមិនទាន់មានអគ្គិសនីប្រើ ប្រាស់ សំខាន់គឺគ្រួសារជនជាតិខ្មែរ" សព្វថ្ងៃខេត្តបានផ្គត់ផ្គង់អគ្គិសនី ជូនគ្រួសារខ្មែរបានចំនួន២០.០០០ ដោយគិតជាទឹកប្រាក់សរុបជាង ៣០៥ពាន់លានដុង។ យោងប្រសាសន៍លោក ហ្វិញមិញហាយ នាយក ក្រុមហ៊ុនថាមពលអគ្គិសនីសុកត្រាំង ឆ្នាំ២០១៥ ខេត្តនឹងបន្តការអនុវត្តន៍ គ្រោងការដំណាក់កាល៣ ផ្គត់ផ្គង់អគ្គិសនីជូនគ្រួសារប្រជាជនចំនួន ៨.៥០០ ដោយថវិកាសរុបជាង១០០ពាន់លានដុង។ នៅពេលគ្រោងការ នេះបានសម្រេចជាស្ថាពរ នឹងបង្កើនចំនួនគ្រួសារមានអគ្គិសនីប្រើ ប្រាស់លើភូមិសាស្រ្តខេត្តសម្រេចជាង៩៧%។
ក្នុងការអនុវត្តន៍គោលនយោបាយឲ្យបុលទុនអភិវឌ្ឍផលិតកម្មសម្រាប់ គ្រួសារជនជាតិភាគតិចលំបាកពិសេស គិតមកទល់បច្ចុប្បន្ន ធនាគារ គោលនយោបាយសង្គមកិច្ចខេត្ត បានឲ្យគ្រួសារប្រជាជនជិត១៥០ពាន់ គ្រួបុលទុនដោយប្រាក់បំណុលជិត២.២០០ពាន់លានដុង។ ទម្រង់រូប ភាពទាំងឡាយដែលជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង កំពុងអនុវត្តមាន ប្រសិទ្ធភាព គឺទម្រង់រូបភាពចិញ្ចឹមគោទឹកដោះនៅបណ្តាឃុំ៖ ដាយតឹម ថាមដូង ស្រុកមីស្វៀង ឃុំតាយវុាំង វៀងអាង ស្រុកត្រឹងដេ។ល។ តាមប្រសាសន៍លោកឡេថាញ់ទ្រី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបច្ចុប្បន្ន ទម្រង់រូបភាពចិញ្ចឹមគោទឹកដោះក្នុងជនរួមជាតិខ្មែរ កំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លានិងមានប្រសិទ្ធភាពរឹងមាំ។ បច្ចុប្បន្ន ខេត្តកំពុងផ្សព្វផ្សាយអនុវត្តគ្រោងការអភិវឌ្ឍការចិញ្ចឹមគោទឹកដោះ ដំណាក់កាលឆ្នាំ២០១៣-២០២០ ជាមួយនឹងគោលដៅអភិវឌ្ឍហ្វូងគោទឹកដោះរបស់ ខេត្តដល់ឆ្នាំ២០២០ ឡើងដល់១៧.៨០០ក្បាលនិងបរិមាណផលទឹក ដោះសម្រេច២៣.០០០តោនក្នុងមួយឆ្នាំ។ ទុនវិនិយោគសរុបសម្រាប់ អនុវត្តគ្រោងការជាង២៨៦ពាន់លានដុង ក្នុងនោះទុនចលនាពីអាជីវ កម្មនិងបណ្តាគ្រួសារកសិករជាង២០១ពាន់លានដុង។ កន្លងហើយ ផ្តើម ពីទម្រង់រូបភាពចិញ្ចឹមគោទឹកដោះ គ្រួសារខ្មែរជាច្រើនបានក្លាយជាគ្រួ សារអ្នកមានតួយ៉ាងដូច គ្រួសារលោក លីវអាញ់ត្វឹង នៅភូមិផ្នោស្លា ឃុំ ថាមដូង ស្រុកមីស្វៀង។ សព្វថ្ងៃលោកត្វឹង មានគោទឹកដោះចំនួន២៥ ក្បាល ក្នុងនោះ គោ២០ក្បាលកំពុងផ្តល់ទឹកដោះ។ លោកត្វឹង គិតគូរ និងវាយតម្លៃ៖" គោទឹកដោះមួយក្បាលផ្តល់ទឹកដោះពី១៥ដល់២០លីត្រ ក្នុងមួយថ្ងៃ ទឹកដោះលក់តម្លៃជិត១៣ពាន់ដុងក្នុងមួយគីឡូក្រាម។ ក្នុងមួយថ្ងៃគោ២០ក្បាលផ្តល់ប្រាក់ចំណូលជាង៥លានដុង ក្រោយពីទូទាត់ ចំណូលចំណាយរួចស្រេច គ្រួសារលោកនៅចំណេញបាន៣លានដុង "៕
លីធាន-សឺនម៉ាល័យ