ក្នុងចំណោមកសិករគំរូឆ្នើមទាំង៦៣រូប តំណាងឲ្យកសិករនៃខេត្ត ក្រុងទាំង៦៣ទូទាំងប្រទេសដែលបានមជ្ឈិមសមាគមកសិករវៀតណាម ផ្តល់កិត្តិនាមជា"កសិករវៀតណាមឆ្នើម" ឆ្នាំ២០១៦ មានបងថាច់ច័ន្ទ នៅភូមិអូររូង ឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញផងដែរ។
គ្រួសារបងថាច់ច័ន្ទកំពុងប្រមូលផលស្រូវ។
ប្រកបរបរធ្វើស្រែជាច្រើនឆ្នាំ បងថាច់ច័ន្ទ ដោយឃើញរបៀបធ្វើស្រែ តាមទម្លាប់ចាស់ មិនមានប្រសិទ្ធភាពនោះ ម៉្លោះហើយបងក៏ស្វែងរកវិស្វករកសិកម្ម ដើម្បីរៀនសូត្រពីបច្ចកទេសផលិតកម្ម របៀបបង្ការកម្ចាត់ដង្កូវក្រា ប្រើប្រាស់ពូជថ្មី។ល។ បងថាច់ច័ន្ទ ឲ្យដឹង៖ "ឆ្លងតាមរយៈការស៊ូទ្រាំលំបាក រៀនសូត្រពីជម្រុញកសិកម្មបានជួយឲ្យខ្ញុំមានបទពិសោធន៍ថ្មីចំពោះការធ្វើស្រែ ដូចជាការងារផ្សព្វផ្សាយជីកប្រឡាយ ដើម្បីកាត់បន្ថយជាតិជូរនិងស្តុកទឹកសាប ប្រយោជន៍ម្ចាស់ការក្នុងការបូមស្រោចស្រពស្រូវ។ល។ ដោយប្រភពទឹកបានគ្រប់គ្រាន់បូកផ្សំនឹងបច្ចេកទេសរឹងមាំ ខ្ញុំក៏ចាប់ផ្តើមបង្កើនការផលិត២រដូវ/ឆ្នាំហេីយ ក្រោយមក៣រដូវ/ឆ្នាំ បង្កើនប្រាក់ចំណូលជាបន្តបន្ទាប់ឲ្យគ្រួសារ។ ធ្វើស្រូវបានប្រាក់ប៉ុន្មាន ខ្ញុំតែងទិញដីស្រែបន្ថែម ដើម្បីបើកទូលាយផ្ទៃដីផលិត និងក្រោយរយៈកាល២០ឆ្នាំគ្រួសារខ្ញុំក៏មានដីស្រែ១២០កុងនៅភូមិអូររូង ឃុំភឿកហ៊ឹង"។
បច្ចុប្បន្ន ក្រៅពីពង្រីកការផលិតស្រូវ បងនៅទាំងធ្វើបន្ថែមសេវាសម្ងួត ស្រូវ ភ្ជួររាស់ បាញ់ថ្នាំកម្ចាត់ដង្កូវ។ល។ ទន្ទឹមនឹងនោះ បងនៅទាំងដាំ ដូងបាន១២កុង ក្រោលចិញ្ចឹមគោ ទា មាន់ ត្រី។ល។ រៀងរាល់ឆ្នាំប្រាក់ចំណូលពីការធ្វើស្រែចំនួន១២០កុង របស់គ្រួសារបងប្រមាណជាង៦០០លានដុង សេវាផលិតកសិកម្មប្រមាណ២០០លានដុង ចំការដូងជាង៥០លានដុង ចិញ្ចឹមគោជិត១០០លានដុង និងចិញ្ចឹមត្រី មាន់ ទា ។ល។ ក៏រកបន្ថែមបានរាប់សិបលានដុងទៀតផង។ តាមការប៉ាន់ស្មានរៀងរាល់ឆ្នាំប្រាក់ចំណូលមធ្យមភាគរបស់គ្រួសារបងប្រមាណ១ពាន់លានដុង។ សព្វថ្ងៃបានឈានឡើងធូរធារ ប៉ុន្តែបើតាមមាមីងនៅភូមិអូររូង បងថាច់ច័ន្ទរស់នៅដោយភាពសាមញ្ញ ជិតស្និទ្ធជាមួយនឹងបងប្អូនជិតខាងភូមិផងរបងជាមួយ បងតែងខ្នះខ្នែងចូលរួមការងារសមាគមកសិករ អង្គការមហាជននៅភូមិភាគនិងផ្តល់បទពិសោធន៍ដោយអស់ពីចិត្តពីការធ្វើស្រូវមានប្រសិទ្ធភាពដល់មាមីង ដើម្បីមានភាពរីកចម្រើនទាំងអស់គ្នា។ គ្រួសារណាដែលមានស្ថានភាពជួបការលំបាក បងតែងឲ្យខ្ចីទុនរកស៊ី ដូច្នេះមធ្យមភាគរៀងរាល់ឆ្នាំបងជំនួយឲ្យគ្រួសារក្រីក្រ ខ្ចីទុនរកស៊ីដើម្បីចាកផុតពីភាពក្រីក្រប្រមាណ២០០លានដុង។
បងថាច់ច័ន្ទ ជាកសិករផលិតពូកែខេត្តត្រាវិញជាច្រើនឆ្នាំបន្តបន្ទាប់ និងក្នុងខែសីហា ឆ្នាំ២០១៦កន្លងហើយ បងមានកិត្តិយសបានមជ្ឈិមសមាគមកសិករវៀតណាមផ្តល់កិត្តិនាមជា "កសិករវៀតណាមឆ្នើម" ឆ្នាំ២០១៦។ បងថាច់ច័ន្ទ ជាកសិករខ្មែរតែម្នាក់គត់របស់ខេត្តត្រាវិញដែលសម្រេចកិត្តិនាមនេះ៕
ថាញ់ទ្វៀង-សុផល