24/03/2015 - 16:58

ដាំខ្ទឹមក្រហមនិងចិញ្ចឹមArtemiaបានផលច្រើន

អា​ស្រ័យ​ដោយ​មាន​ចរិត​ឧស្សាហ៍​ព្យា​យាម ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ពល​កម្ម ផ​លិត​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​បាក​លីវ  ទ​ទួល​បាន​ផល កាក់​កប​ពី​ការ​ដាំ​ខ្ទឹម​ក្រ​ហម និង​ចិញ្ចឹម​ Artemia ។

 

ក​សិ​ករ​នៅ​ខេត្ត​បាក​លីវ​ថែ​ទាំ​ខ្ទឹម​ពូជ​បម្រុង​ឲ្យ​រដូវ​ថ្មី​។

ខ្ទឹម​ក្រ​ហម​ត្រូវ​បាន​ដាំ​ប្រ​មូល​ផ្តុំ​នៅ​ឃុំ​នានា នៃ​ជា​យ​ក្រុង​តំ​បន់​ឆ្នេរ សមុទ្រ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ក្រុង​បាក​លីវ មាន​ដូច​៖ ឃុំ​វិញ​ត្រាច់​ដុង វិញ​ត្រាច់ ហ៊ីប​ថាញ់​។ល។ នៅ​ទី​​​នេះ ខ្ទឹម​ក្រ​ហម ត្រូវ​បាន​ដាំ​ឆ្លាស់​ជា​មួយ​ដំ​ណាំ​រួម​ផ្សំ​ផ្សេង​ៗ ទៀត​មាន​ដូច​វ៉ាន់​ស៊ុ​យ​ជា​ដើម​។ កាល​ពី​ដើម​ខែ​មី​នា ឆ្នាំ​២០១៥ មាមីង​បាន​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម​ភាគ​ច្រើន​បន្ទាប់​ពី​គិត​គូរ​ចំ​ណូល​ចំ​ណាយ រួច​មា​មីង​នៅ​ចំ​ណេញ​ពី ១០០​ដល់​១៥០​លា​ន​ដុង​/ហិ​ក​តា។​ លោក​ថាច់​កែក នៅ​ភូមិ​បៀង​ដុង ឃុំ​វិញ​ត្រាច់​ដុង​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម​ចំ​នួន​៤​កុង  ទិន្ន​ផល​បាន​ជិ​ត​៥​តោន បន្ទាប់​ពី​គិត​គូរ​ចំ​ណូល​ចំ​ណាយ​រួច លោក​នៅ​ចំ​ណេញ​ជាង​៥០​លាន​ដុង ក្នុង​នោះ​ពុំ​ទាន់​គិត​ដល់​ប្រ​ភព​ចំ​ណូល​ពី​ដំ​ណាំ​រួម​ផ្សំ​ដាំ​ឆ្លាស់​និង​ខ្ទឹម​ក្រ​ហម​លើ​ផ្ទៃ​ដី​តែ​មួយ​។ លោក​ថាច់​កែក ចែក​រំ​លែក​៖  "នេះ​ជារ​ដូវ​ដែល ខ្ញុំ​លក់​ខ្ទឹម​ក្រ​ហម​បាន​ថ្លៃ​បំ​ផុត គឺ​ពី​១៧.០០០​ដល់​១៩.០០០​ដុង​/គី​ឡូ​ក្រាម​។ ជា​មួយ​នឹង​តម្លៃ​លក់​ដូច្នេះ មា​មីង​ដាំ​ខ្ទឹម​ក្រ​ហម​នឹង​ឆាប់​ធ្វើ​មាន​ជា​មិន​ខាន​"។

តា​ម​ប្រ​សាសន៍​រប​ស់​លោក​ឡឹម​វិញ​ចឹង អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​សេដ្ឋ​កិច្ច​ក្រុង​បាក​លីវ ផ្ទៃ​ដី​ដាំ​ខ្ទឹម​ក្រ​ហម​ប៉ុន្មាន​ឆ្នាំ​កន្លង នៅ​តែ​រក្សា​បាន​នូវ​កម្រិត​លំ​នឹង​ជាង​១៥០​ហិក​តា ពី​ព្រោះ​ខ្ទឹម​ក្រ​ហម​សម​ស្រប​នឹង​តំ​បន់​ដី ផ្នូរ​ខ្សាច់​ឆ្នេរ​សមុទ្រ​បាក​លីវ រយៈ​ពេល​ដាំ​និង​ថែ​ទាំ​ត្រឹម​តែ​២​ខែ​ប៉ុណ្ណោះ ឯ​បច្ចេក​ទេស​ក៏​មិន​ពិបា​ក​ជា​ប៉ុន្មាន ថវិ​កា​ចំ​ណាយ​ឲ្យ​ការ​ដាំ​ដុះ គឺ​សម​ល្មម (ប្រ​មា​ណ​៣​លាន​ដុង​/កុ​ង​)។ ដើម្បី​បង្កើន​ទិន្ន​ផល​និង​ប្រ​សិទ្ធ​ភាព សេដ្ឋ​កិច្ច​នៃ​ការ​ដាំ​ខ្ទឹម​ក្រ​ហម លោក​ចឹង បញ្ជាក់​៖ មា​មីង​ដាំ​ខ្ទឹម​ក្រ​ហម គួ​រ​តែ​ជ្រើស​ពូជ​ល្អ មាន​ប្រ​ភព​ច្បាស់​លាស់​។

ស​មា​ជិក​នៃ​សហ​ករណ៍​ចិញ្ចឹម​ Artemia នៅ​តំ​បន់​ឆ្នេរ​ស​មុទ្រ​បាក​លីវ  មាន​ដូច​៖ សហ​ករណ៍ Artemia វិញ​ចូវ-បាក​លីវ (ឃុំ​វិញ​ត្រាច់​ដុង​)  សហ​ករណ៍​ថ្វឹង​ថាញ់​ (ភូមិ​វិញ​តៀង​ ឃុំ​វិញ​ទិន ស្រុក​ហ្វាប៊ិ​ញ ខេត្ត​បាក​លីវ​) ។ល។ ក៏​មាន​ភាព​រីក​រាយ​ខ្លាំង​ណាស់​ដែរ ពី​ព្រោះចិ​ញ្ចឹម​ Artemia បាន​ផល​កាក់​កប​។ តាម​ប្រ​សាសន៍​របស់​លោក​អូវ​មិញ​អាង ប្រ​ធាន​សហ​ករណ៍​ផលិត​ថ្វឹង​ថាញ់ ឲ្យ​ដឹង​៖ រដូវ​ចិញ្ចឹម​ឆ្នាំ​២០១៤​កន្លង សហករណ៍​មាន​សមា​ជិក​ជាង​១០០​គ្រួ​សារ​ចូល​រួម​ចិញ្ចឹម​ Artemia លើ​ផ្ទៃ​ដី​ចិញ្ចឹម​១០០​ហិក​តា ក្នុង​មួយ​ហិក​តា​ផ្តល់​ទិន្ន​ផល​ពង​ពី​១៧០​ដល់​២០០​​គីឡូ​ ក្រាម​។ ជា​មួយ​នឹង​ថ្លៃ​លក់​ពី​១​លាន​ដល់​១​លាន​២០០​ពាន់​ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម បន្ទាប់​ពី​គិត​គូរ​ចំ​ណូល​ចំ​ណាយ​រួច មាមី​ង​នៅ​ចំ​ណេញ​បាន​ជាង​១០០​លាន​ដុង​/ហិក​តា។​

លោក​កាវ​ថាញ់វុ​ុាំង ប្រ​ធាន​សហ​ករណ៍​ Artemia វិញ​ចូវ​-បាក​លីវ​  ឲ្យ​ដឹង​៖ ​" ដឹក​ដឿ ​Artemi​a​ ផ្ទុក​ជាតិ​អា​ហ្សូត​អា​ស៊ីត​ម្លាន់​ច្រើន​ហើយ ជា​ចំ​ណីសំ​ខា​ន់​សម្រាប់​បង្គា​នា​គ​និង​​មច្ឆាល​ម្អ​គ្រប់​ប្រ​ភេទ​។ Artemia កើត​​ប​ន្ត​​ពូជ​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ចិញ្ចឹម​បាន​១០​ដល់​១៥​ថ្ងៃ ​Artemia ចាប់​ផ្តើម​ពង​។ ពង​ Artemia អណ្តែត​លើ​ទឹក​គ្រាន់​តែ​យក​កន្រ្តង​ស្រង់​ឡើង​ប៉ុណ្ណោះ។​ ការ​ប្រ​មូល​ផល​បាន​ជា​រហូត​ក្នុង​រយៈ​ពេល​ពី​៧៥​ដល់​៩០​ថ្ងៃ​។ សហ​ករណ៍​ប្រ​មូល​ទិញ ដឹក​ជញ្ជូន​ទៅ​លក់​ឲ្យ​មូល​ដ្ឋាន​នា​នា​នៅ​ក្រុង​ហូ​ជី​មិញ  ហើយ​មូល​ដ្ឋាន​ទាំង​នោះ នាំ​ចេញ​ទៅ​លក់​បន្ត​ឲ្យ​ប្រ​ទេស​នា​នា​​នៅ​អឺ​រ៉ុប​។ អា​ស្រ័យ​ថ្លៃ​លក់​លំនឹ​ង ម៉្លោះ​ហើយ​មាមី​ង​ចិញ្ចឹម​ Artemia រក​បាន​ប្រាក់​ចំ​ណេញ​ច្រើន​"៕

ហ៊ឺ​វតុង​-មុ​នី 

ចែករំលែកអត្ថបទ