នៅទិវាជួបជុំពិគ្រោះជម្រើសសិស្សឆ្នាំ២០១៦ អាស្រ័យកាសែតយុវវ័យ សហការជាមួយនឹងក្រសួងអប់រំ និងបណ្តុះបណ្តាលរៀបចំនៅសាកល វិទ្យាល័យកឹងធើ ល្វែងដាក់តាំងនិងពិគ្រោះយោបល់របស់សាកលវិទ្យា ល័យត្រាវិញ ទាក់ទាញសិស្សានុសិស្សជាច្រើនមកស្វែងយល់ព័ត៌មាន ។
ល្វែងដាក់តាំងរបស់សាលាសាកលវិទ្យាល័យត្រាវិញ ទាក់ទាញសិស្សនិស្សិត មកទស្សនាជាច្រើន។
បើប្រៀបនឹងសាកលវិទ្យាល័យរដ្ឋដទៃទៀតនៅវាលរាបទន្លេគឺវឡុង សាកលវិទ្យាល័យ ត្រាវិញត្រូវបានបង្កើតក្រោយ។ ថ្វីបើដូច្នោះក្ដី ដោយសាររូបភាពបណ្តុះបណ្តាលនិងផ្នែកនៃមុខវិជ្ជាសម្បូរបែប បានញុាំងឲ្យចំនួននិស្សិតចូលរៀននៅសាកលវិទ្យាល័យនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើន។ មិនត្រឹមតែបណ្តុះបណ្តាលកម្រិតមហាវិទ្យាល័យ អនុមហាវិទ្យាល័យប៉ុណ្ណោះទេ សាលានៅទាំងបណ្តុះបណ្តាលកម្រិតមធ្យមសិក្សាទៀតផង។ ចំណុចទាក់ទាញរបស់សាលា គឺសិក្ខាកាមនិស្សិតអាចរៀនបន្តភ្ជាប់ឡើងកម្រិតខ្ពស់ថែមទៀត។ សព្វថ្ងៃសាកលវិទ្យាល័យត្រាវិញ នៅទាំងចងសម្ព័ន្ធបណ្តុះបណ្តាលក្រោយកម្រិតមហាវិទ្យាល័យចំនួន១៣មុខវិជ្ជា។ តាមប្រសាសន៍របស់លោកផាមតៀកខាញ់ វិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ឲ្យដឹង៖ ឆ្នាំ២០១៦ សាកលវិទ្យាល័យត្រាវិញ ជម្រើសសិស្សចូលរៀនចំនួន២៨មុខវិជ្ជា ផ្នែកមហាវិទ្យាល័យនិង២៤មុខវិជ្ជាផ្នែកអនុមហាវិទ្យាល័យដោយរបៀបជម្រើសយោងលើលទ្ធផលប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិ និងលទ្ធផលរៀនសូត្រមធ្យមសិក្សាចំណេះទូទៅ។ សាលានឹងរៀបចំប្រឡងបណ្តាវិញ្ញាសាទេពកោសល្យផ្នែកអប់រំមតេ្តយ្យ និងសម្តែងឧបករណ៍ភ្លេងប្រពៃណី។ ចំណែកផ្នែកអប់រំមតេ្តយ្យ បេក្ខសិស្សនឹងប្រឡង ទេពកោសល្យ ច្រៀងនិទានរឿង អានពីរោះ ។ ផ្នែកឧបករណ៍ភ្លេងប្រពៃណី បេក្ខសិស្សនឹងប្រឡងចំណេះដឹងខាងភ្លេង រួមមាន៖ ទ្រឹស្ដីបទភ្លេងនិងទេពកោសល្យខាងភ្លេង។ ទន្ទឹមនឹងនោះ ច្រៀងបទចម្រៀងប្រជាប្រិយខ្មែរណាមបូ អាស្រ័យក្រសួងវប្បធម៌កីឡា និងទេសចរណ៍ អនុញ្ញាតឲ្យផ្សាយនិងប្រគំភ្លេងប្រពៃណីខ្មែរណាមបូដោយខ្លួនឯងផ្ទាល់។
តាមប្រសាសន៍របស់លោកផាមតៀកខាញ់ ចំណុចពិសេសរបស់សាកលវិទ្យាល័យត្រាវិញ ជាសាកលវិទ្យាល័យតែមួយគត់នៅវៀតណាម ដែលបណ្តុះបណ្តាលមុខជំនាញវិស័យខាងអក្សរសាស្រ្តវប្បធម៌សិល្បៈខ្មែរណាមបូ។ ក្រៅពីនោះ សាកលវិទ្យាល័យត្រាវិញនៅទាំងមានកម្មវិធីបណ្តុះបណ្តាលសម្រាប់សិស្សបរទេសមករៀន គឺសិស្សមកពីប្រទេសមិត្តកម្ពុជា។ ប្រសិនបើសិស្សណាមួយមិនជាប់ជម្រើសចូលរៀនមហាវិទ្យាល័យ២០១៦ នៅតែមានឱកាសសូមជម្រើសតាំងចូលប្រព័ន្ធបម្រុងមហាវិទ្យាល័យនៃសាកលវិទ្យាល័យត្រាវិញ។ បច្ចុប្បន្ន សាកលវិទ្យាល័យត្រាវិញមានសយនដ្ឋានដោយមាន៤.៣០០កន្លែង ស្នាក់នៅសម្រាប់និស្សិត។ បងង្វៀនថាញ់ទ្វឹង នៅសង្កាត់អាងថើយ ក្រុងកឹងធើ ឲ្យដឹង៖ "ក្រោយពីប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាខាងច្បាប់ ខ្ញុំបានបន្តរៀនមហាវិទ្យាល័យនៅសាកលវិទ្យាល័យត្រាវិញ ហើយប្រឡងជាប់សញ្ញាប័ត្រនៅឆ្នាំ២០១៥។ ក្រោយមួយរយៈហាត់ការងារ ខ្ញុំទើបនឹងបានចុះកិច្ចសន្យារយៈពេលយូរជាមួយនឹងស្ថាប័នរដ្ឋ លើភូមិសាស្រ្តខណ្ឌប៊ិញធ្វី។ ចំណាប់អារម្មណ៍របស់ខ្ញុំ សាកលវិទ្យាល័យត្រាវិញ គឺជាមណ្ឌលបៃតង ត្បិតអីសាកលវិទ្យាល័យត្រាវិញ គឺជាសាកលវិទ្យាល័យមួយក្នុងចំណោម២សាកលវិទ្យាល័យទូទាំងប្រទេស ឈានមុខក្នុងចលនាចុះហត្ថលេខាសេចក្តីប្រកាស Talloires លើកិច្ចសន្យាកសាងសាកលវិទ្យាល័យត្រាវិញឲ្យក្លាយជាសាកលវិទ្យាល័យបៃតង។ ព្រោះហេតុដូច្នោះ ប្រសិនបើស្ថាប័នអនុញ្ញាតឲ្យទៅរៀនបង្កើនចំណេះដឹងខ្ញុំនឹងរៀនបន្តថ្នាក់ ក្រោយមហាវិទ្យាល័យនៅទីនេះទៀត"៕
ហាថាញ់ - សេរី