19/01/2016 - 14:33

រឹតចំណងមិត្តភាពរវាងខេត្តកៀងយ៉ាងនិងខេត្តកំពត

ជា​ច្រើន​ឆ្នាំ​កន្លង ខេត្ត​កៀង​យ៉ាង (វៀត​ណាម​) និង​ខេត្ត​កំ​ពត (កម្ពុ​ជា) បាន​ពូន​ជ្រំ​ចំ​ណង​មិត្ត​ភាព "ជិត​ខាង​ស្និទ្ធ​ស្នាល​" រក្សា​ទំ​នាក់​ទំ​នង​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​សហ​ប្រតិ​បត្តិ​ការ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​ន​យោ​បាយ​តំ​បន់​ព្រំ​ដែន ដើម្បី​បម្រើ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម កិច្ច​របស់​ខេត្ត​ទាំង​ពីរ។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង និង​កង​ទ័ព​ការ​ពារ​​ព្រំ​ដែន​នៃ​ព្រះ​រា​ជា​
ណា​ចក្រ​កម្ពុជា​សហ​ប្រតិ​បត្តិ​ការ​យាម​ល្បាត​លើ​បន្ទាត់​ព្រំ​ដែន​។  


ព្រំ​ដែន​ជាតិ​លើ​ដី​គោក​រវាង​ប្រ​ទេស​វៀត​ណាម និង​ព្រះ​រា​ជា​ណា​ចក្រ កម្ពុ​ជា  ត្រង់​កំ​ណាត់​ឆ្លង​កាត់​ភូមិ​សាស្រ្ត​ខេត្ត​កៀង​យ៉ាង មាន​ប្រ​វែង​៥៦,​៨​គី​ឡូ​ម៉ែត្រ​ដែល​ជាប់​ជា​មួយ​នឹង​ខេត្ត​កំ​ពត​និង​ខេត្ត​តា​កែវ​មួយ​ចំ​ណែក​។ ក្នុង​ទំ​នាក់​ទំ​នង​ទ្វេ​ភា​គី​ថ្នាក់​ដឹក​នាំ​និង​ប្រ​ជា​ជ​​ន​ខេត្ត​កៀង​យ៉ាង​និង​ខេត្ត​កំ​ពត បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ក្នុង​ការ​កសាង​ព្រំ​ដែន សន្តិ​ភាព មិត្ត​ភាព បង្កើន​សន្តិ​សុខ​-ការ​ពារ​ប្រ​ទេស បម្រើ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច- សង្គម​កិច្ច​រវាង​ភា​គី​ទាំង​ពីរ​។ យោង​មន្ទីរ​កិច្ច​ការ​បរ​ទេស ខេត្ត​កៀង​យ៉ាង យោង​លើ​មូល​ដ្ឋាន​អនុ​សញ្ញា​សន្ធិ​សញ្ញា លិ​ខិត​បទ​ដ្ឋាន សហ​ប្រតិ​បត្តិ​ការ​ទាំង​ឡាយ​ដែល​បាន​ចុះ​ហត្ថ​លេ​ខា​រវាង​រដ្ឋា​ភិ​បាល​វៀត​ណាម និង​រដ្ឋា​ភិ​បាល​កម្ពុ​ជា ខេត្ត​កៀង​យ៉ាង​បាន​ចុះ​ហត្ថ​លេ​ខា ស​ហ​ប្រតិ​បត្តិ​ការ​លើ​វិ​ស័យ​ជា​ច្រើន មាន​ដូច៖ សេដ្ឋ​កិច្ច​វប្ប​ធម៌​សង្គម ការ​ពារ​ប្រ​ទេស​និង​កិច្ច​ការ​បរ​ទេស​ជា​មួយ​នឹង​ខេត្ត​កំ​ពត កែ​បព្រះ​សី​ហ​នុ កោះ​កុង​និង​ក្រុង​ភ្នំ​ពេញ​។ ក្នុង​នោះ ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ជា​មួយ​នឹង​ខេត្ត​កំ​ពត​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់ បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​។ ខេត្ត​ទាំង​ពីរ​រក្សា​រាល់​ស​កម្ម​ភាព​កិច្ច​ការ​បរ​ទេស គ្រប់​លំ​ដាប់​ថ្នាក់ ខ្នះ​ខ្នែង​សហ​ប្រតិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ព្រំ​ដែន​ស​មុទ្រ​និង​ព្រំ​ដែន​ដី​គោក​។

លោក​វុាំង​កុង​ដូវ ប្រ​ធាន​មន្ទីរ​កិច្ច​ការ​បរ​ទេស​ខេត្ត​កៀង​យ៉ាង ឲ្យ​ដឹង​៖ កម្លាំង​នគ​រ​បាល កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រវាង​ខេត្ត​ទាំង​ពីរ​រក្សា​ជំ​នួប​ជាប្រ​ចាំ ពិភាក្សា​តាម​រយៈ​លិ​ខិត​បទ​ដ្ឋាន ទូរ​ស័ព្ទ​សម្រាប់​ផ្ដល់​ព័ត៌​មាន ក្ដោប​ក្ដាប់​ស្ថាន​ភាព​និង​សហ​ការ​ដោះ​ស្រាយ​ករណី​ដែល​ជាប់​ទាក់​ទិន នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ព្រំ​ដែន​។ បង្ការ​ប្រ​ឆាំង​ឧ​បាយ​កល ស​កម្ម ភាព​បំ​បែក​បំ​បាក់​របស់​អា​នុភាព​អ​មិត្ត ដែល​បំ​បែក​បំ​បាក់​ប្រ​វេ​ណី​សាម​គ្គី​ទំ​នាក់​ទំ​នង​មិត្ត​ភាព​រវាង​ប្រ​ទេស​ទាំង​ពីរ ជន​ជាតិ​ទាំង​ពីរ​និង​ប្រ​ជា​ជន​ទាំង​ពីរ​ខេត្ត​គឺ​កៀង​យ៉ាង​និង​កំ​ពត​។ បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម និង​សហ​ការ​យាម​ល្បាត​ការ​ពារ​បន្ទាត់​ព្រំ​ដែន​បង្គោល​ព្រំ​ដែន​។ ការ​ងារ​ខណ្ឌ​សី​មា បោះ​បង្គោល​ព្រំ​ដែន​ដី​គោក​វៀត​ណាម-​កម្ពុជា ចំ​ណុះ​ភូមិ​សាស្រ្ត ខេត្ត​កៀង​យ៉ាង​បាន​សម្រេច​២២​/២៨​បង្គោល​នៅ​៦​បង្គោល​ទៀត​កំ​ពុង​បន្ត​ការ​ចរចា ដើម្បី​កសាង​ក្នុង​រយៈ​ពេល​ខាង​មុខ​។ 

លោក​ឡេ​ខាក់​ហ្គី  (Le^ Khắc Ghi) អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ខេត្ត​កៀង​យ៉ាង បាន​អះ​អាង​៖ ខេត្ត​កៀង​យ៉ាង​និង​ខេត្ត​កំ​ពត​បន្ត​ការ​កសាង​" ជិត​ខាង​ស្និទ្ធ​ស្នាល​មិត្ត​ភាព​ប្រ​វេ​ណី សហ​ប្រតិ​បត្តិ​ការ​​លើ​គ្រប់​វិ​ស័យ​លំ​នឹង​យូរ​អង្វែង​"​ បម្រើ​ការ​ដោយ​ប្រ​ពៃ​ដល់​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច- សង្គម​កិច្ច​របស់​ភូមិ​ភាគ ធា​នា​សន្តិ​សុខ​បន្ទាត់​ព្រំ​ដែន​រួម​ចំ​ណែក​ការ​ពារ​ឯក​រាជ្យ អធិប​តេយ្យ ឯក​ភាព​និង​បូរ​ណភាព​ទឹក​ដី​នៃ​មាតុ​​ប្រ​ទេស​៕

ឡេស៊ាង -  សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​ខាក់​ហ្គី