15/12/2014 - 17:15

ប្តេជ្ញាចិត្តរក្សាខ្ជាប់កិត្តិនាមភូមិវប្បធម៌ បាម៉ីជាភូមិលំបាក

បា​ម៉ី​ជា​ភូមិ​លំ​បាក​មួយ​ក្នុង​ចំ​ណោម​ភូមិ​លំ​បាក​ទាំង​ឡាយ​របស់​ឃុំ​ហ្វា​អ៊ឹង​ ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​។​ ថ្វី​បើ​ដូច្នេះ​ក្តី​ ប្រ​ជា​ជន​ភូមិ​បា​ម៉ី​បាន​ខិត​ខំ​ក​សាង​សម្រេច​បទ​ដ្ឋាន​ភូមិ​វប្បធម៌​កាល​ពី​ឆ្នាំ​២​០​១​២​និង​កំ​ពុង​ប្តេ​ជ្ញា​ចិត្ត​រក្សា​ខ្ជាប់​នូ​វ​កិត្តិ​នាម​នេះ​ត​ទៅ​ទៀត​។​

ផ្លូវ​ក្រាល​កៅ​ស៊ូ​ឆ្លង​ទៅ​ភូមិ​បាម៉ី​​។​

តាម​ប្រ​សាសន៍​របស់​លោក​ដាំង​ត្រុង​ ប្រ​ធាន​ភូមិ​បា​ម៉ី​ ឲ្យ​ដឹង​៖​ ភាព​លំ​បាក​របស់​ប្រ​ជា​ជន​ភូមិ​បា​ម៉ី​ សព្វ​ថ្ងៃ​គឺ​មិន​មែន​បទ​ដ្ឋាន​ទាំង​ឡាយ​ ស្ដី​ពី​វប្ប​ធម៌​នោះ​ទេ​ ត្បិត​អី​ជា​ភូមិ​មាន​ជី​វ​ភាព​វប្ប​ធម៌​យ៉ាង​សម្បូរ​បែប​និង​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧​០​%​ទៀត​ផង​។​ រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​នៅ​នា​នា​វត្ត​ខ្មែរ​តែង​បាន​មា​មីង​ជន​ជាតិ​ខ្មែរ​និង​រដ្ឋ​អំ​ណាច​ស​ហ​ការ​រៀប​ចំ​ឡើង​យ៉ាង​អ​ធិក​អ​ធម​។​ យាយ​ថាច់​ធី​ថាញ់​ នៅ​ភូមិ​បា​ម៉ី​ ឲ្យ​ដឹង​៖​"​ ​ កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ហើយ​ នៅ​ទី​នេះ​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​គ្រួ​សារ​ណា​ក្រី​ក្រ​ តែង​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​ ម្ល៉ោះ​ហើយ​គ្រួ​សារ​ទាំង​ឡាយ​ សុទ្ធ​តែ​បាន​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ប្រ​កប​ដោយ​ភាព​រីក​រាយ​។​ វត្ត​ថែម​ទាំង​មាន​ក្រុម​រ​បាំ​ឆៃ​យ៉ាំ​សំ​ដែង​កំ​ដរ​ទៀត​ផង​។​ ដោយ​សារ​ទំ​នៀម​ទម្លាប់​ប្រ​វេ​ណី​របស់​ជន​ជាតិ​ខ្មែរ​តែង​បាន​ថែ​រក្សា​គង់​វង្ស​ដូច្នោះ​អ្នក​ណា​ក៏​សប្បាយ​រីក​រាយ​ដែរ​"​។ 

ក្រៅ​ពី​រ​បាំ​​ឆៃ​​​យ៉ាំ​ភូមិ​បា​ម៉ី​នៅ​ថែ​ម​ទាំង​មាន​វង់​ភ្លេង​ទំ​នើប​សម្រាប់​លេង​កំ​ដរ​មា​មីង​ក្នុង​បណ្តា​ថ្ងៃ​បុណ្យ​ទាន​ជា​ដើម​។​ លោក​ដាំង​ត្រុង​ ឲ្យ​ដឹង​៖​ "​ដើម្បី​កាត់​បន្ថយ​បញ្ហា​យុ​វ​ជន​ប្រ​ជុំ​គ្នា​ផឹក​ស៊ី​ភូមិ​បាន​បង្កើត​ក្រុម​កី​ឡា​ករ​បាល់​ទះ​។​ ឲ្យ​តែ​ដល់​ពេល​រ​សៀល​ឈប់​សម្រាក​ពី​ធ្វើ​ការ​ងារ​ក្មួយ​ៗ​ទាំង​ឡាយ​តែង​មក​ទី​នេះ​លេង​បាល់​ទះ​ដើម្បី​លត់​ដំ​រាង​កាយ​ផង​និង​ត្រៀម​បម្រុង​ឲ្យ​ការ​ប្រ​កួត​កី​ឡា​យក​រង្វាន់​ថ្នាក់​ឃុំ​ផង​។​ ដោយ​សារ​បាន​ហ្វឹក​ហាត់​ជា​ប្រ​ចាំ​ ម្ល៉ោះ​ហើយ​ឆ្នាំ​ណា​ក៏​ដោយ​ភូមិ​បា​ម៉ី​តែង​មាន​ក្រុម​កី​ឡា​ករ​បាល់​ទះ​ចូល​រួម​ក្នុង​ស​ម​យុទ្ធ​កី​ឡា​អា​ស្រ័យ​ឃុំ​រៀប​ចំ​ផង​ដែរ​។ ដោយ​សារ​បាន​ចូល​រួម​ប្រ​កួត​កី​ឡា​ដោះ​ដូរ​គ្នា​បាន​ជា​យុ​វ​ជន​ក្នុង​ភូមិ​កាន់​តែ​ឃ្មាត​ខ្មី​ហ្វឹក​ហាត់​មិន​ដើរ​ត្រែត​ត្រត​អង្គុយ​តាម​ហាង​ផឹក​ស៊ី​ដូច​ពី​មុន​ទៀត​។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​បា​ម៉ី​តែង​រក្សា​បាន​ល្អ​ គ្មាន​នៅ​ស្ថាន​ភាព​យុ​វ​ជន​ប្រ​ជុំ​គ្នា​ស៊ី​ផឹក​បង្ក​អុក​ឡុក​នៅ​តាម​ភូមិ​ស្រុក​ដូច​ពី​មុន​ទៀត​"​។ ប្រ​​ជា​ជន​ភូមិ​បា​ម៉ី​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ខ្លាំង​ណាស់​។​ កាល​ពី​១​០​ឆ្នាំ​មុន​បញ្ហា​ដែល​សិស្ស​បោះ​បង់​ការ​រៀន​ពាក់​កណ្តាល​ការ​តែង​កើត​មាន​ជា​ញឹក​ញាប់​។​ ប៉ុន្តែ​សព្វ​ថ្ងៃ​ចំ​ពោះ​ការ​រៀន​សូត្រ​របស់​ក្មួយ​ៗ​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដំ​បូង​បង្អស់​។​ លោក​ដាំង​ត្រុង​ បាន​អះ​អាង​៖​ "​ ដាច់​ឆ្នាំ​សិក្សា​២​០​១​៣​-២​០​១​៤​ទូ​ទាំង​ភូមិ​គ្រាន់​តែ​មាន​សិស្ស​រៀន​ថ្នាក់​ទី​៦​ម្នាក់​ត្រូវ​ផ្លាស់​ប្ដូរ​សា​លា​រៀន​ដើម្បី​ទៅ​តាម​ឪ​ពុក​ម្តាយ​ធ្វើ​ការ​រក​ស៊ី​នៅ​ទី​ឆ្ងាយ​។​ក្រៅ​ពី​នោះ​គ្មាន​សិស្ស​ម្នាក់​ណា​បោះ​បង់​ការ​រៀន​សូត្រ​ពាក់​កណ្តាល​ការ​នោះ​ឡើយ​  ​"​អា​ស្រ័យ​សិស្សា​នុ​សិស្ស​នៅ​សា​លា​ស​ក​ល​មិន​បោះ​បង់​ការ​រៀន​សូត្រ​ ម្ល៉ោះ​ហើយ​ចំ​នួន​យុ​វ​ជន​ក្នុង​ភូមិ​ចូល​រៀន​កម្រិត​មធ្យម​សិក្សា​អ​នុ​មហា​វិទ្យា​ល័យ​ម​ហា​វិទ្យា​ល័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។​ ជា​ពិ​សេស​ទស្ស​នៈ​ពី​ព្រោះ​តែ​ក្រ​បាន​ជា​បោះ​បង់​ការ​រៀន​សូត្រ​ត្រូវ​បាន​លុប​បំ​បាត់​ជា​បណ្តើរ​ៗ​។​មាន​​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​បាន​បុល​ទុន​រដ្ឋ​ដើម្បី​គិត​គូរ​ឲ្យ​កូន​ចៅ​រៀន​សូត្រ​ក្លាយ​ជា​អ្នក​មាន​តម្រិះ​វិជ្ជា​។​

សព្វ​ថ្ងៃ​នៅ​ភូមិ​បា​ម៉ី​មាន​និ​ស្សិត​ចំ​នួន​១​១​រូប​ ត្រូវ​បាន​បុល​ទុន​របស់​រដ្ឋ​ដើម្បី​បន្ត​ការ​សិក្សា​។​ មាន​កម្ម​វិ​ធី​គម្រោង​ការ​ជា​ច្រើន​របស់​រដ្ឋ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ភូមិ​បា​ម៉ី​។​ អា​ស្រ័យ​ហេតុ​ដូច្នោះ​មាន​គ្រួ​សារ​ប្រ​ជា​ជន​ជាង​៨​០​%​  មាន​ទឹក​ស្អាត​និង​មាន​អ​គ្គិ​ស​នី​សុ​វត្ថិ​ភាព​ប្រើ​ប្រាស់​។​ ក្រៅ​ពី​ផ្លូវ​ធំ​ចូល​ទៅ​ក្នុង​ភូមិ​ ត្រូវ​បាន​ចាក់​បេ​តុង​រួច​រាល់​ផ្លូវ​តូច​ៗ​ក៏​ត្រូវ​បាន​ចាក់​បេ​តុង​សម្រេច​ជាង​៥​០​%​ផង​ដែរ​។​ កាល​ពី​ឆ្នាំ​ទៅ​មិញ​ភូមិ​បា​ម៉ី​មាន​២​គ្រួ​សារ​ ត្រូវ​បាន​ជម្រើស​ត្រូវ​បាន​សង់​ជូន​ផ្ទះ​ម​ហា​សាម​គ្គី​ នោះ​គឺ​គ្រួ​សារ​បង​ថាច់​ធឹន​និង​ថាច់​ថី​ប្លុង​។​ ជាក់​ស្ដែង​ប្រៀប​ផ្ទឹម​នឹង​កាល​ពី​មុន​ជី​វ​ភាព​សម្ភារៈ​និង​ស្មារ​តី​របស់​មា​មីង​ភូមិ​បា​ម៉ី​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​។​ ប៉ុន្តែ​ប្រ​ការ​ដែល​កម្មា​ភិ​បាល​ភូមិ​នៅ​មាន​ការ​បា​រម្ភ​ នោះ​គឺ​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​របស់​ភូមិ​សព្វ​ថ្ងៃ​នៅ​ខ្ពស់​បង្គួរ​។​ លោក​ដាំង​ត្រុង​សំ​ដែង​ការ​បា​រម្ភ​៖​"​  យើង​ខ្ញុំ​កំ​ពុង​ស្នើ​រដ្ឋ​អំ​ណាច​ឃុំ​មាន​វិ​ធាន​ការ​ព្រម​ៗ​គ្នា​ដើម្បី​ជី​វ​ភាព​ប្រ​ជា​ជន​ភូមិ​បា​ម៉ី​បាន​លំ​នឹង​និង​តិច​មាន​គ្រួ​សារ​ក្រី​ក្រ​កើត​ឡើង​ជាង​មុន​"​៕​

ហា​ថាញ​-​សេ​រី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ដាំង​ត្រុង