មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/04/2016 - 15:16

លេខាសាខាបក្សគំរូ

រយៈ​កាល​ជាង​៧​ឆ្នាំ​ធ្វើ​ជា​លេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​អនុ​សង្កាត់​១ សង្កាត់​៩ ក្រុង​ត្រា​វិញ  ខេត្ត​ត្រា​វិញ  បង​សេីុង​វឹង បាន​បង្ហាញ​ពី​ភាព​ឈាន​មុខ​គំ​រូ​របស់​បក្ខ​ជន​អស់​ពី​ចិត្ត​ពី​ថ្លើម ក្នុង​ការ​ងារ​ជួយ​គ្រួ​សារ​ខ្មែរ ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព​។

បង​សេីុង​វឹង (ខាង​ស្តាំ) ជា​លេ​ខា​សា​ខា​បក្ស​អនុ​សង្កាត់​កំ​ពុង​ផ្សព្វ​ផ្សាយ​គោល​ការណ៍គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ជូន​ប្រ​ជា​ជន​ក្នុង​អនុ​សង្កាត់​។ 

អា​ស្រ័យ​ខ្នះ​ខ្នែង​ក្នុង​ការ​ងារ​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​ប្រ​ជា​ជន ឆ្នាំ​២០០៤ បង​សេីុង​វឹង មាន​កិត្តិ​យស​បាន​ចូល​ក្នុង​ជួរ​បក្ស ក្រោយ​មក​បាន​បក្ខ​ជន ជឿ​ទុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ​ជា​លេ​ខា​សា​ខា​បក្ស និង​ប្រ​ជា​ជន​បោះ​ឆ្នោត ធ្វើ​ជា​ប្រ​ធាន​អនុ​សង្កាត់​រហូត​មក​ទល់​សព្វ​ថ្ងៃ​។ បង​សេីុង​វឹង ឲ្យ​ដឹង​៖ "  មា​មីង​ខ្មែរ​ក្រី​ក្រ​ភាគ​ច្រើ​ន​គឺ​មាន​ដី​ផលិត​កម្ម​តិច​តូច​ខ្វះ​ដើម​ទុន ខ្វះ​ការ​យល់​ដឹង​ពី​បច្ចេក​ទេស​ ដើម្បី​អនុ​វត្ត​ក្នុង​ការ​ផលិត​សម្រេច​ប្រ​សិទ្ធ​ភាព​។ ហេតុ​នោះ យើង​ខ្ញុំ​ខំ​ជួយ​មា​មីង​មាន​ទុន​ផ​លិត​កម្ម មាន​ការ​ងារ​ធ្វើ​លំ​នឹង បង្កើន​ប្រាក់​ចំ​ណូល​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ "។ បង​សេីុង​វឹង ស្រង់​ស្ថិតិ​គ្រួ​សារ​ក្រី​ក្រ​រាយ​ការណ៍​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ដើម្បី​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​បាន​បុល​ទុន ព្រម​ទាំង​ស្នើ​សូម​បើក​ថ្នាក់​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ​ចិញ្ចឹម​សត្វ​។ល។ ជូន​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ បង​នៅ​ទាំង​ចលនា​ប្រ​ជា​ជន​ជាង​៣០០​នាក់​ចូល​រួម​ក្នុង​សមា​គម​ក​សិ​ករ ស​មា​គម​នា​រី សម្ព័ន្ធ​យុវ​ជន ស​មា​​គម​អតី​ត​យុទ្ធ​ជន សង្កាត់  ដើម្បី​បាន​អង្គ​ការ​ម​ហា​ជន​នា​នា​ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ មក​ទល់​នឹង​បច្ចុ​ប្បន្ន ស​មា​ជិក​ជាង​៨០​%របស់​អង្គ​ការ​ម​ហា​ជន​នា​នា​ក្នុង​អនុ​សង្កាត់​១ សុទ្ធ​សឹង​បាន​បុល​ទុន​ពី​១០​ដល់​២០​លាន​ដុង​/​គ្រួ​សារ​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ដើម្បី​អភិ​វឌ្ឍ​ផលិត​កម្ម​​។ ម្យ៉ាង​ទៀត បង​សេីុង​វឹង​នៅទាំង​ចល​នា​មា​មីង​រួម​វិ​ភាគ​ទាន​សង់​ផ្ទះ​មេ​ត្តាធម៌ជូន​គ្រួ​សារ​ក្រី​ក្រ​បាន​១​ខ្នង​តម្លៃ​​៣៥​លាន​ដុង និង​ចល​នា​មា​មីង​បរិ​ច្ចាគ​ដី​កសាង​ផ្លូវ ក្នុង​នោះ​មាន​ផ្លូវ​ចាក់​ដាន​៣​ខ្សែ និង​ផ្លូវ​ក្រាល​កៅ​ស៊ូ​ចំ​នួន​៤​ខ្សែ​តាម​រយៈ​គម្រោង​ Lias​ ២១​និង​២២​។ ដោយ​ឡែក​ឆ្នាំ​២០១៥ បង​ចលនា​មា​មីង​កសាង​ផ្លូវ​ក្រាល​ដាន ក្នុង​អនុ​សង្កាត់ ដោយ​មាន​ប្រ​វែង​ផ្លូវ​១០០​ម៉ែត្រ ទ​ទឹង​១,៥​ម៉ែត្រ ស​រុប​ថ​វិ​កា​ចំ​នួន​៥​៥​លាន​ដុង​។ លោក​ឡេ​ត្រៀង​ថាញ់ នៅ​អនុ​សង្កាត់​១ សង្កាត់​៩ ឲ្យ​ដឹង​៖ "លោក​សេីុង​វឹង ជា​ប្រ​ធាន​អនុ​សង្កាត់​វ័យ​ក្មេង​រវៀស​រ​វៃ ខិត​ខំ​អស់​ពី​ចិត្ត​ពី​ថ្លើម​ជួយ​ប្រ​ជា​ជន​គិត​គូរ​តាំង​ពី​ផ្ទះ​នៅ​ជូន​ប្រ​ជា​ជន​ដូច​យើង​ខ្ញុំ​ " ។

ជា​មួយ​នឹង​បណ្តា​គោល​ន​យោ​បាយ ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​របស់​រដ្ឋា​ភិ​បាល​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បង​សេីុង​វឹង លេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​អនុ​សង្កាត់ ក្នុង​រយៈ​កាល​២​ឆ្នាំ​មក​នេះ អនុ​សង្កាត់​១ មាន​៤៣​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ លោក​ត្រឹង​ថាញ់​ហូ អនុ​លេ​ខា​គណៈ​កម្មា​ធិការ​បក្ស សង្កាត់​៩ បញ្ជាក់​៖  "សម​មិត្ត​សេីុង​វឹង ក្នុង​រយៈ​កាល​អ​នុ​វត្ត​ភារ​កិច្ច​ជា​លេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​អនុ​សង្កាត់​សម​មិត្ត​តែង​ខ្នះ​ខ្នែង​ក្នុង​ការ​ងារ​សង្គម​និង​គ្រួ​សា​រ សម​មិត្ត​រៀប​ចំ​ពេល​វេ​លា ដើម្បី​អ​នុ​វត្ត​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ​។ ក្រៅ​ពី​នោះ សម​មិត្ត​នៅ​ទាំង​ជួយ​ណែ​នាំ​មា​មីង​ក្នុង​ភូមិ រ​បៀប​ធ្វើ​ការ​រក​ស៊ី អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​បច្ចុប្បន្ន​ គ្រួ​​សា​​​​​​រស​មមិត្ត​ គឺ​​ជា​គ្រួ​សារ​គំ​រូ លោក​សេីុង​វឹង គឺជា​អ្នកមា​ន​ប្រ​ជា​ប្រិយ​ភាព​នៅ​  អនុស​ង្កាត់​១​ " ៕


សឺនម៉ាល័យ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​សេីុង​វឹង