20/04/2016 - 14:36

សមណសិស្សជាប់ពិន្ទុខ្ពស់បំផុតក្នុងពិធីប្រឡងបាលីរង

ក្នុងពិធីប្រឡងយកសញ្ញាប័ត្របាលីរងនិងធម្មវិន័យឯក ឆ្នាំសិក្សា ២០១៥-២០១៦ នៅខេត្តសុកត្រាំងមានសមណសិស្សចំនួន៦០អង្គ ដែល រៀនតាមវត្តនានាក្នុងខេត្តមកចូលរួមប្រឡង។ ក្នុងនោះ មានសមណ សិស្សត្រឹងហ្វាងនី ជាសមណសិស្សវត្តសិរីតាម៉ឺន សម្រេចពិន្ទុខ្ពស់បំ​ផុតដោយទទួលបានពិន្ទុរួមទាំង៧វិញ្ញាសាគឺ៦២ .២៥ពិន្ទុ។ 

គ្រូបង្រៀនប្រជាជនឡឹមអែស ជូនរង្វាន់លេខមួយដល់សមណសិស្សត្រឹងហ្វាងនី ដែលប្រឡងជាប់ពិន្ទុខ្ពស់បំផុតក្នុងពិធី ប្រឡងបាលីរងឆ្នាំសិក្សា២០១៥ -២១០៦។

សមណសិស្សត្រឹងហ្វាងនី មានព្រះថេរដីកា ៖ "អាត្មាភាពមានមោទនៈនិងកិត្តិយសណាស់ ពេលទទួលបានជយលាភីដ៏ពិសេសក្នុងពិធីប្រ ឡងលើកនេះ។ ទទួលបានលទ្ធផលដូច្នេះ គឺអាស្រ័យទៅលើការដាស់ តឿនក្រើនរំលឹករបស់ព្រះចៅអធិការវត្ត ការបង្ហាត់បង្រៀនអស់ពីចិត្ត របស់លោកគ្រូ និងការខិតខំរៀនសូត្ររបស់អាត្មាភាពផ្ទាល់ផងដែរ។ ម៉្លោះហើយក្នុងរយៈកាលខាងមុខ អាត្មានឹងខិតខំរៀនសូត្រជាងទៀត ដើម្បីមិនឲ្យខកបំណងរបស់ព្រះចៅអធិការវត្ត គណៈកម្មការវត្ត និងពុទ្ធ បរិស័ទដែលបានយកចិត្តទុកដាក់គិតគូរ បង្កលក្ខណសម្បត្តិងាយ ស្រួលឲ្យខ្ញុំព្រះកុណាអាត្មាភាពបានរៀនសូត្រត្រឹមត្រូវ។ ពិសេសគឺអំ ណរគុណចំពោះសមាគមសាមគ្គីព្រះសង្ឃសេហាជាតិខេត្ត ដែលបាន បើកថ្នាក់បង្រៀននិងរៀបចំពិធីប្រឡងបាលីរង ដើម្បីព្រះសង្ឃមាន លក្ខណសម្បត្តិរៀនសូត្របានខ្ពង់ខ្ពស់ជាងនេះទៅទៀត"។

ឆ្នាំ២០១២ សមណសិស្សត្រឹងហ្វាងនី បានចូលបួសនៅវត្តផ្តៅពេននៅ ឃុំវៀងប៊ិញ ស្រុកត្រឹងឌេ។ ក្រោយពីមួយឆ្នាំរៀនធម៌អាថ៌វិន័យ សមណ សិស្សហ្វាងនីបានចូលរៀនថ្នាក់បាលីទី១,ទី២នៅក្នុងវត្តផ្តៅពេន។ លុះ ឆ្នាំសិក្សាទី៣ (បាលីរង) សមណសិស្សហ្វាងនី ក៏និមន្តទៅបន្តការសិក្សា នៅវត្តសិរីតាម៉ឺន។ អាស្រ័យបានព្រះចៅអធិការវត្តសិរីតាម៉ឺន លើកទឹក ព្រះទ័យដាស់តឿនក្រើនរំលឹក និងបង្កលក្ខណសម្បត្តិងាយស្រួលដល់ ការរៀនសូត្រគិតគូរចង្ហាន់ ស្នាក់អាស្រ័យ ដូច្នេះសមណសិស្សហ្វាងនី នឹងនរព្រះទ័យនិងប្តេជ្ញារៀនសូត្រ ដើម្បីសម្រេចបំណងប្រាថ្នាបានរៀន មហាវិទ្យាល័យ។ សមណសិស្សហ្វាងនី មានព្រះថរដីកាៈ" ព្រះចៅអធិ ការវត្តសិរីតាម៉ឺន មានកម្រិតវិជ្ជាបរិញ្ញាជាន់ខ្ពស់ពុទ្ធសាសនា ហេតុនោះ ព្រអង្គតែងគិតគូរដល់ការសិក្សារបស់ព្រះសង្ឃខ្លាំងណាស់។ ក្នុងព្រះ ទ័យអាត្មាភាពតែងត្រងត្រាប់គំរូព្រះចៅអធិការវត្តសិរីតាម៉ឺន ដូច្នេះ ពេលចូលរៀនអាត្មាភាព តែងយកចិត្តទុកដាក់លោកគ្រូបង្ហាត់បង្រៀន ក្រៅពីរៀនក្នុងថ្នាក់អាត្មានៅទាំងស្វែងរកសៀវភៅពុម្ពកាសែតសម្រាប់រៀនសូត្រសិក្សាស្រាវជ្រាវបន្ថែម ដើម្បីយល់ឲ្យបានជ្រៅជ្រះជាងនេះ ទៀតអំពីវេយ្យាករណ៍ បាលី"។

មានព្រះថេរដីការពីបំណងប្រាថ្នា សមណសិស្សត្រឹងហ្វាងនី ឲ្យដឹង៖  "ឆ្នាំសិក្សាខាងមុខ អាត្មាភាពនឹងសិក្សានៅសាលាមធ្យមសិក្សាបំពេញ វិជ្ជាបាលីណាមបូ។ ក្រោយពីប្រឡងបញ្ចប់សញ្ញាប័ត្រថ្នាក់១២  អាត្មាភាពនឹងអនុវត្តនូវបំណងប្រាថ្នា គឺចូលរៀនមហាវិទ្យាល័យក្លាយជា អ្នកមានចំណេះដឹងជ្រៅជ្រះ សម្រាប់បម្រើការងារសាសនា-ជនជាតិ"៕

លីធាន - សុផល

ចែករំលែកអត្ថបទ