05/04/2016 - 15:21

ខេត្តត្រាវិញខិតខំមានបន្ថែម៨ឃុំ សម្រេចបទដ្ឋានឃុំជនបទថ្មី

គណៈ​ចង្អុល​ការ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ ស្ដី​ពី​ការ​កសាង​ជន​​បទ​ថ្មី​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង៖ ឆ្នាំ​២០១៦ ខេត្ត​ខិត​ខំ​មាន​បន្ថែម​៨​ឃុំ​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​។ ជាក់​ស្តែង​មាន​ដូច​ឃុំ​លឺវ​ង៉ីប​អាញ់ (ស្រុក​ថ្កូវ​) មី​កឹម (ស្រុក​កាង​ឡុង) ចូវ​ដៀង (ស្រុក​កូវ​កែ)​ ឡុង​ថើយ (ស្រុក​ទីវ​កឹង​) វិញ​កីម (ស្រុកកូវ​ង៉ាង​) ហ្វា​ទ្វឹង (ស្រុក​ចូវ​ថាញ់)​ ដុង​ហាយ ​(ស្រុក​យ្វៀងហាយ​) និង​ឡុង​ត្វង (ក្រុង​យ្វៀង​ហាយ)​។

ភូកឹង​ជា​ឃំ​ុ​ដំ​បូង​បង្អស់​របស់ខេត្ត​ត្រា​វិញ បាន​សម្រេច​បទដ្ឋានជនបទ​ថ្មី។

ដើម្បី​សម្រេច​ទិស​ដៅ​ខាងលើ គណៈ​ចង្អុលការកម្ម​វិធី​ទិស​ដៅជាតិ កសាង​ជន​បទ​ថ្មីខេ​ត្ត​ត្រា​វិញ បាន​ចង្អុល​ការ​ផ្នែក​ពាក់​ព័ន្ធ​នានា ផ្ដុំកម្លាំង​ជំ​នួយ​ភូមិ​ភាគ​ទាំ​ង​ឡាយ​អនុ​វត្ត​ព្រមៗគ្នា​នូវ​វិ​ធាន​ការ​សំ​ខាន់​ៗ មាន​ដូច​​៖ ពង្រីក​ផលិត​កម្ម​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ស្ដារ​ឡើង​វិញ​រចនា​សម្ព័ន្ធ ផ្នែក​ក​សិ​កម្ម​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ជន​បទ អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​​បច្ចេក​វិជ្ជា​ក្នុង​ការ​ផលិត​ធ្វើ​សម​ទិន​និង​ផ្សព្វ​ផ្សាយ​ទម្រង់​រូប​ភាព​គំ​រូ ជឿន​​លឿន គំ​និត​ច្នៃ​ប្រ​តិដ្ឋ និង​បទ​ពិ​សោធន៍​ល្អ​ៗ​ក្នុង​ការ​ផលិត​ជំ​រុញ​ខ្លាំង​ក្លាកា​របង្រៀន​វិជ្ជា​ជីវៈ​កសិ​កម្ម​ ដោះ​ស្រាយការ​ងារ​ធ្វើ ដើម្បីលើក​កម្ពស់​ប្រភព​ចំ​ណូល​ជូន​ប្រ​ជា​ជន​។

ទន្ទឹម​នឹង​នោះ រដ្ឋ​អំណាចគ្រប់​ផ្នែក គ្រប់​ថ្នាក់​ជំរុញ​ដំ​ណើរ​ការ​ជំ​នួយ​ភូមិ​ភាគ​នា​នា​អំ​ពី​កម្ម​វិ​ធី គម្រោង​អភិ​វឌ្ឍ​ផលិត​កម្ម សម្អាត​បរិស្ថាន កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​ជន​បទ ដើម្បី​គួប​ផ្សំ​បង្កើន​ប្រ​ភព​កម្លាំង​ កសាងលក្ខ​ឋាន​ជន​បទ​ថ្មី។ ទន្ទឹម​នឹង​នោះ ខេត្ត​បន្ត​ការសិក្សា​ស្រាវ​ជ្រាវ​និង​ចេញ​ផ្សាយ​នូវ​គោល​ន​យោ​បាយជំ​រុញ​អា​ជីវ​កម្ម​វិនិ​យោគ​ទុន ក្នុង​វិ​ស័យកសិ​កម្ម​ជន​បទ។ល។

ខេត្ត​ត្រា​វិញ​សព្វ​ថ្ងៃមាន​២០/៨៥ឃុំ​សម្រេច​១៩/​១៩ លក្ខឋាន​ឃុំជន​ប​ថ្មី ក្នុង​នោះ មាន​១៧​ឃុំ​ទទួល​បានសេច​ក្ដីស​ម្រេច​ទទួល​ស្គាល់​។ មាន៧​ឃុំ សម្រេច​ពី​១​៥​ដល់​១៨​លក្ខឋាន​មាន​៥៧​ឃុំស​ម្រេច​ពី១០​ដល់​១៤​លក្ខឋាន​។ ក្នុង​៥ឆ្នាំ​កន្លង ជា​មួយ​នឹង​ការ​ខិត​ខំ​របស់​ទូទាំ​ង​ប្រ​ព័ន្ធ​នយោបាយ​ខេត្ត​ត្រាវិ​ញ កៀគ​រ​បាន​ប្រាក់​ជាង៥.៨០៥​ពាន់​លាន​ដុង​ វិនិយោគទុន​សម្រាប់​កសាងជនបទ​ថ្មី​។ ក្នុង​ការរៀប​ចំ​ផលិត​កម្ម បាន​ជួយ​ប្រ​ជា​ជន​លើក​កម្ពស់​ប្រ​ភព​ចំ​ណូល មានទ​ម្រង់រូប​ភាពជា​ច្រើន​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ដូច​ជា៖ ដាំ​ដំណាំរួមផ្សំលើ​ដី​ស្រែ ចិញ្ចឹម​គោ បន្ធាត់​បន្ធំ បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម ផ្ដើម​ពី​ដី​ផលិត​មិន​សូវ​បាន​ផល ត្រូវ​ប្តូរ​មក​ដាំ​ដំ​ណាំ ចិញ្ចឹម​ជល​ផល ទម្រង់​ចិញ្ចឹម​សត្វ​ដោយ​ប្រើ​ប្រាស់​កម្រាល​ជីវ​សាស្រ្ត​។ល។

អា​ស្រ័យ​កម្ម​វិ​ធី​ក​សាង​ជនបទ​ថ្មី បាន​ជា​មុខ​មាត់ជន​បទ​នៅ​ខេត្តត្រា​វិញ មាន​ការផ្លាស់​ថ្មីយ៉ាង​ច្បាស់​ក្រ​ឡែត​ ជីវ​ភាព​របស់ប្រ​ជា​ជន​ជា​ជំ​ហាន​ៗ ត្រូវ​បានលើក​ស្ទួយ​។ រហូតមក​ទល់​សព្វ​ថ្ងៃ ប្រាក់​ចំ​ណូល​គិត​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​ៗ នៅ​តំបន់​ជន​បទ​ខេត្តត្រាវិញ​សម្រេច២៤លាន​ដុង​នាក់​​ឆ្នាំ កើន​៤,៦ លាន​ដុង​ប្រៀប​នឹង​ឆ្នាំ​២០១០​៕

បក​ប្រែ៖​ ថាច់​សេរី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភូកឹង