29/03/2016 - 15:12

ភាពផ្លាស់ថ្មីនៅតំបន់ជនបទវិញភូ

ឃុំ​វិញ​ភូ ស្រុក​យង់​រៀង ខេត្ត​កៀង​យ៉ាង គឺជា​ភូមិ​ភាគមាន​ជនរួម​ជាតិខ្មែររស់នៅកុះករ ស្រូប​អត្រា​ជាង៦២%នៃ​ចំ​នួន​ប្រជាជនទូ​ទាំងឃុំ​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ឃុំ​វិញ​ភូ មាន​ភាព​ផ្លាស់​ថ្មី​ឥត​ឈប់​ឈរ​។ល។​

ផ្លូវគមនា​គមន៍ជនបទ​ឃុំវិញភូ​ ស្រុក​យង់​រៀង​សព្វ​ថ្ងៃត្រូវ​បាន​​ក្រាល​បេ​តុង​។

​ដំ​បូង​កាល​ទើប​តែ​ចែ​ក​ចេញ​ពី​ឃុំ​វិញ​ថាញ់ ខែ​តុ​លា ឆ្នាំ​២០០៥ វិញ​ភូ​គឺ ជាឃុំ​មួយ​ក្នុ​ង​ចំ​ណោម​ឃុំ​ក្រី​ក្រ​បំ​ផុត​របស់​ស្រុក​យង់​រៀង​ (គ្រួ​សារ​ក្រី​ក្រ​ ស្រូប​អត្រា​៣៨,២៩%)។​ មូល​ហេតុមក​ពីគ្មាន​ដី​បង្ក​បង្កើន​ផល វប្ប​កម្ម​នៅ​ឱន​ថយ ប្រ​ជា​ជន​មួយ​ចំ​នួន​នៅ​មាន​អបិយ​ជំ​នឿ ពិសេស​គឺផ្លូវ​គមនា​គមន៍​ជន​បទ ធ្វើ​ដំ​ណើរ​ទៅ​មក​ពី​ភូមិ​មួយ​ទៅ​ដល់​ភូមិ​មួយ​មិន​ទាន់ បាន​វិនិ​យោគ​ទុន​កសាង​នៅ​ឡើយ​។ ចំ​ពោះ​ភាព​ជា​ក់​ស្តែង​ដូច្នេះ ​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ បក្ខ​ភាគ រដ្ឋ​អំណាច​ឃុំ​វិញ​ភូ បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​បាន​ល្អ​នូវ​រាល់​ការ​ងារ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ ដោះ​ស្រាយ​ការ​ងារ​ធ្វើជូនមា​មីង​ខ្មែរ​នៅ​លើ​ភូមិ​ភាគ​។ អាស្រ័​​យ​​ហេតុ​នោះ ជីវ​ភាព​របស់​មា​មីង​ជា​ជំ​ហាន​ត្រូវ​បាន​លើក​ស្ទួយ​ល្អ​ឡើង​វិញ​។

តាម​ប្រ​សាសន៍​លោក​ហ្វិញ​ទ្រុង​ហាយ អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ភូ ឲ្យ​ដឹង​៖ ដោយ​សា​រ​មាន​គោល​ការណ៍​កសាង​ជន​ប​ទថ្មី ម្ល៉ោះ​ហើយហេដ្ឋា​រចនា​សម្ព័ន្ធ​លើភូមិ​សាស្រ្ត​ឃុំ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​កសាង​រឹង​មាំ​សេដ្ឋ​កិច្ច​កាន់​តែរី​កចម្រើន​ជាង ជីវភាព​របស់​មា​មីង​ខ្មែរ​ក៏​បាន​លើក​ស្ទួយ​ឡើង​។ ក្រៅពី​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ជន​បទ ប៉ុន្មាន​ឆ្នាំ​កន្លង បក្ខ​ភាគ រដ្ឋ​អំ​ណាច​ឃុំ​វិញ​ភូ បា​ន​ផ្តុំ​កម្លាំង​ចង្អុល​ការ បង្ក​បង្កើន​ផល​តាម​ទិស​វប្ប​កម្ម​ផ្តល់​ទិន្ន​ផល​ខ្ពស់ ក្នុង​នោះ​ទិស​ដៅ​គឺ​បែរ ឆ្ពោះ​ទៅ​រក​ការ​បង្កើន​គុណ​ភាព​និង​ប្រ​សិទ្ធភាព​សេដ្ឋ​កិច្ច​។ ម្យ៉ាង​ទៀត គោល​ការណ៍​រប​ស់​ឃុំ​នឹង​កែ​ប្រែ​ពី​តំ​បន់​ដី​ផលិត​ស្រូវ​ទិន្ន​ផល​ទាប មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដាំ​ឆ្លាស់​រដូវ​តាម​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ដើម្បី​សម្រេច ប្រ​សិទ្ធ​ភាព​ខ្ពស់ លើ​តំ​បន់​ដី​ដូច​គ្នា​តែ​មួយ​។ ជា​ពិ​សេស​ឃុំវិញ​ភូ បាន​ចលនា​មាមី​ង​កសាង​វាល​ស្រែ​គំ​រូ​ខ្នាត​ធំ​ចំ​នួន​៤ បង្កើត​ក្រុម​សហ​ការ​ផលិត​បាន​៣១ និង​សហ​ករណ៍​ផលិត​កសិ​កម្ម​បាន​៤។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម​តាម​ទិស​ដៅ​ចីរ​ភាព​ ។

សេដ្ឋ​កិច្ច​អភិ​វឌ្ឍ​ប្រ​ជា​ជន​ខ្នះខ្នែង​ចូលរួមវិនិយោគ​ទុន​អភិ​វឌ្ឍ​គមនា​គមន៍​ជន​បទ ការ​តភ្ជា​ប់​បណ្តាញ​អគ្គិ​សនី​ជូនតំ​បន់​ជន​រួមជាតិខ្មែរ ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។ មក​ទល់​ពេល​នេះ ឃុំ​វិញ​ភូ មាន​គ្រួ​សារ​ប្រ​ជា​ជន​ប្រើ​ប្រាស់​អគ្គិសនីជាតិ​ជាង៩០% ប្រើ​ប្រាស់ទឹកស្អាត​៩៥​% ប្រ​ព័ន្ធ​សា​លារៀ​ន មន្ទី​រពេទ្យត្រូវបានវិនិ​យោគ​​ទុន​ក​សាង​រឹង​មាំ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ​ព្យា​បាល​ ជំ​ងឺ​និង​រៀន​សូត្រ​។ ពូយ័ញតាយ ស្នាក់​នៅ​ភូមិ​ហ្វិញតូ ឲ្យដឹង៖ ប៉ុនា្មន​ឆ្នាំ​កន្លង ដោយ​សារបក្ស រដ្ឋ​ផ្តុំ​កម្លាំង​វិ​និ​យោគ​ទុន​កសាង ពិ​សេស​គឺ​ស្ពាន ផ្លូវគមនា​គមន៍​ជនបទ ជួយ​ឲ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​។ ឆ្លង​តាម​រយៈ​នោះ មា​មីង​កសិ​ករ​មាន​ឱ​កាស​ដោះដូរ​បទពិ សោធន៍​ក្នុង​ការ​បង្ក​បង្កើន​ផល និង​ដោះដូរ​មុខទំនិញលទ្ធផលល្អនោះ គួរឲ្យ​កត់​សម្គាល់​ក្នុងការលុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​​​ក្រ​នៅភូ​មិភាគ​។

ដោយ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​របស់បក្ស រដ្ឋ ជីវ​ភាពរបស់​ប្រជា​ជន​ពីមួ​យ​ថ្ងៃ​ទៅមួ​យ​ថ្ងៃ​កាន់​តែ​បាន​លើក​ស្ទួយ ពិ​សេស​គឺជន​រួម​ជាតិ​ខ្មែរ​។ ប្រាក់​ចំ​ណូល​មធ្យម​ភាគក្នុ​ង​មនុស្ស​ម្នាក់​ៗកើន​ឡើង​ជាង​៣០ លាន​ដុង​/ម្នាក់​/ឆ្នាំ អត្រា​គ្រួ​សារ​ក្រី​ក្រថ​យចុះ​នៅតែ​ជា​ង​៨%​ប៉ុណ្ណោះ៕​

ឡេស៊ាង-លីសៀ

ចែករំលែកអត្ថបទ