ឃុំគឹមសេីុង ស្រុកថ្កូវ ខេត្តត្រាវិញ បានទទួលស្គាល់ជាឃុំវប្បធម៌និង កំពុងខិតខំកសាងជនបទថ្មី។
ផ្លូវចូលមជ្ឈមណ្ឌលឃុំគឹមសេីុង។
បើប្រៀបធៀបជាមួយនឹងឃុំដទៃទៀតរបស់ស្រុកថ្កូវ ឃើញថាឃុំគឹម សេីុងមានភូមិសាស្រ្តងាយស្រួលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។ គឹមសេីុង ជាប់ព្រំប្រទល់នឹងទន្លេហូវ ហេតុនោះអាចបញ្ចូលទឹកសាបឡើងចម្ការ ម្យ៉ាងវិញទៀតនៅក្បែរទីប្រជុំជនថ្កូវ ហេតុនោះងាយស្រួលក្នុងការដោះដូរទំនិញ។ លក្ខណៈសម្បត្តិងាយស្រួលគឺដូច្នេះ ប៉ុន្តែគឹមសេីុងនៅតែជាឃុំមួយក្នុងចំណោមឃុំក្របំផុតរបស់ស្រុកថ្កូវ។ តាមប្រសាសន៍របស់លោកស្រីត្រឹមធីសាណេន ប្រធានគណៈកម្មាធិការប្រជាជនឃុំគឹមសេីុង ឲ្យដឹង៖ "ទោះបីនៅជិតទន្លេ ប៉ុន្តែផ្ទៃដីស្ទើរតែទាំងអស់នៅលើភូមិសាស្រ្ត ឃុំសុទ្ធតែជាដីទួលធ្វើស្រែនិងដាំដំណាំរួមផ្សំមិនសូវអំណោយផល ហេតុនោះ សមស្របតែដាំអំពៅប៉ុណ្ណោះ។ អំពៅដាំបានតែមួយរដូវ/ឆ្នាំ ប្រសិនបើអំពៅអំណោយផល លក់បានថ្លៃ មាមីងមានជីវភាព ធូរធារគ្រាន់បើ ប្រសិនបើមិនអំណោយផលជីវភាពមាមីងជួបការលំបាក"។ ព្រោះហេតុនោះ ឃុំគឹមសេីុងនៅមានអត្រាគ្រួសារក្រីក្រខ្ពស់បើប្រៀបធៀបជាមួយនឹងប្រជាជនទូទាំងស្រុក។ ចំពោះមុខស្ថានភាពជាក់ស្តែងនោះ ថ្នាក់ដឹកនាំឃុំគឹមសេីុងបានផ្តុំកម្លាំងអនុវត្តនូវដំណោះស្រាយព្រមៗគ្នា ផ្គួបបញ្ចូលនូវកម្មវិធី គម្រោងសម្រាប់ឃុំស្ថិតក្នុងគម្រោងបាយង៉ាង ដើម្បីបង្កលក្ខណៈសម្បត្តិជូនប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។
តាមប្រសាសន៍របស់លោកញ៉ាងវាំុងប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំគឹមសេីុង៖ ដោយសារតែប្រភពចំណូលសំខាន់របស់ប្រជាជនគឺអំពៅ ហេតុនោះឃុំផ្តុំកម្លាំងអភិវឌ្ឍប្រភេទដំណាំនេះ។ ដំបូងគឺជ្រើសប្រភេទពូជថ្មី មានកម្រិតស្ករខ្ពស់ ដើម្បីកែប្រែពូជអំពៅចាស់។ សហការជាមួយនឹងរោងចក្រស្រករអំពៅស្រុកថ្កូវ ដើម្បីចុះកិច្ចសន្យារកច្រកចេញជូនប្រជាជន។ ដោយនៅជិតទន្លេ ហេតុនោះទឹកជំនន់ប៉ុន្មានឆ្នាំកន្លង ធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ការអភិវឌ្ឍន៍របស់អំពៅ ហេតុនោះ ឃុំគឹមសេីុងផ្តុំកម្លាំងធ្វើទំនប់ទឹក។ លោកញ៉ាងវាំុងប៊ិញ ឲ្យដឹង៖ "ផ្តើមពីប្រភពទុនពីកម្មវិធីគម្រោងឧបត្ថម្ភអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់ប្របមាត់សមុទ្រនិងកោះសមុទ្រ ឆ្នាំកន្លងឃុំបានកសាងសម្រេចរួចរាល់ផ្លូវបេតុងភូមិបឹងតានួន (ដំណាក់កាល IV) មានប្រវែងជាង២.២០០ម៉ែត្រ ដើម្បីទប់ស្កាត់ទឹកជោរលើផ្ទៃដីកសិកម្ម៤៦ហិកតា។ ទំនប់នេះ ក្រៅពីទប់ស្កាត់ទឹកឡើងលិចអំពៅ ថែមទាំងជួយប្រជាជនដាំបន្លែបង្ការរកបានប្រាក់ចំណូលបន្ថែម"។ ក្រៅពីកសាងទំបន់គឹមសេីុង នៅទាំងផ្តុំកម្លាំងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវគមនាគមន៍ ដើម្បីរថយន្តដឹកជញ្ជូនអំពៅបានងាយស្រួលទៀតផង។ លេចធ្លោបំផុតគឺផ្លូវកៅស៊ូនៅភូមិបាឆៅ រថយន្តមានទម្ងន់៣,៥តោន អាចបើកបរបានងាយស្រួលបានកសាងសម្រេចរួចរាល់ពីប្រភពទុនរបស់កម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រដោយចីរភាព។
លោកស្រីត្រឹមធីសាណេន ឲ្យដឹងដោយក្តីរីករាយ៖ "ឆ្នាំ២០១៥ គឹមសេីុង មានគ្រួសារចាកផុតពីភាពក្រីក្រចំនួន១០២ សម្រេចល័ក្ខឋានជនបទថ្មី ចំនួន២បន្ថែមគឺធារាសាស្រ្តនិងផ្សារជនបទថ្មី បង្កើនល័ក្ខឋានជនបទថ្មីចំនួន១២/១៩។ ជាមួយនឹងសមិទ្ធិផលនា បច្ចុប្បន្នយើងខ្ញុំជឿជាក់ថា គឹមសេីុងនឹងសម្រេចបទដ្ឋានជនបទថ្មីសមស្របតាមល្បឿននា ឆ្នាំ២០២០"៕
ហាថាញ់-វិមាន