រយៈពេលកន្លង អាស្រ័យដោយផ្តោតការយកចិត្តទុកដាក់ជំនួយរបស់បក្សនិងរដ្ឋ គ្រួសារខ្មែរក្រីក្រ ជិតក្រជាច្រើននៅឃុំលឿងហ្វាA ស្រុកចូវថាញ់ ខេត្តត្រាវិញ បានពង្រឹងនិងពង្រីកស្មារតីឆ្លងកាត់ការលំបាក ឈានឡើងក្នុងជីវភាពហើយក្លាយជាគ្រួសារគំរូក្នុងការចលនាកសិករ ប្រឡងប្រណាំងបង្កបង្កើនផល ធ្វើអាជីវកម្មពូកែនៅភូមិភាគ។
បងថាច់ថង ឈរមុខផ្ទះទើបតែសង់យ៉ាងសមរម្យ។
លទ្ធផលបានដូចសព្វថ្ងៃ គ្រួសារបងថាច់ថង ពង្រីកស្មារតីខិតខំឆ្លងកាត់ការលំបាកឈានឡើងក្នុងជីវភាពដោយឥតឈប់ឈរ។ ទន្ទឹមនឹងនោះ បងថាច់ថង ថែមទាំងចូលរួមរៀនសូត្រ ក្តោបក្តាប់ពត៌មាន ពិសេសគឺការអនុវត្ត៍បច្ចេកទេសជឿនលឿនក្នុងការចិញ្ចឹមសត្វ រួមចំណែកនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ក្នុងការបង្កបង្កើនផល។ លោកលឺវាុំងតឺ លេខាគណៈកម្មាធិការបក្សឃុំលឿងហ្វាA ឲ្យដឹង៖ "បងថាច់ថង គឺជាកសិករបង្កបង្កើនផលពូកែច្រើនឆ្នាំបន្តបន្ទាប់។ បច្ចុប្បន្ន បងថាច់ថង គឺជាអនុលេខាសាខាបក្សភូមិហ្វាឡាកC បងចេះលៃលកពេលវេលានៅក្នុងគ្រួសារ អនុវត្តល្អគោលនយោបាយរបស់បក្សក្រឹត្យច្បាប់របស់រដ្ឋ មិនត្រឹមតែធ្វើមានធ្វើបានសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជួយមាមីងភូមិផងរបងជាមួយចេះរបៀបធ្វើការរកស៊ីអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ បច្ចុប្បន្ន គ្រួសារបងថាច់ថងគឺជាគ្រួសារគំរូនិងជាអ្នកមានប្រជាប្រិយភាពក្នុងភូមិហ្វាឡាកC ទៀតផង"៕បងថាច់ថង នៅភូមិហ្វាឡាកC ឃុំលឿងហ្វាA គឺជាគ្រួសារក្រីក្រមួយក្នុងចំណោមគ្រួសារក្រីក្រទាំងឡាយដែលមានជីវភាពក្រលំបាក។ ម្យ៉ាងទៀត គ្រួសារកូនច្រើន ប្តីប្រពន្ធបងស៊ូទ្រាំនឿយហត់ទៅធ្វើការឈ្នួលតាមមុខរបរដើម្បីគិតគូរជីវភាពគ្រួសារ។ កាលពីឆ្នាំ២០១៤ ឃុំបានអញ្ជើញបងថាច់ថង ទៅហ្វឹកហាត់បច្ចេកទេសខាងដាំដុះនិងចិញ្ចឹមសត្វ។ អាស្រ័យដោយព្យាយាមស៊ូទ្រាំលំបាក ចេះឆ្លៀតឱកាសដើម្បីចាកផុតពីភាពក្រីក្រ។ គ្រួសារបងថាច់ថង ទិញបានគោញី៤ក្បាល ឲ្យស៊ីចំណីពីស្មៅធម្មជាតិ គួបផ្សំជាមួយនឹងការថែទាំត្រូវតាមបច្ចេកទេស មកទល់ពេលនេះ ហ្វូងគោរបស់បងស្ថិតក្នុងដំណាក់កាលផ្តល់កូន។ ធ្វើយ៉ាងណាដើម្បីទម្រង់រូបភាពប្រកបដោយប្រសិទ្ធភាព ក្នុងមួយឆ្នាំៗ បងថាច់ថងចិញ្ចឹមគោមេពី៣-៥ក្បាល លក់កូនគោបានពី១-២ក្បាល រកបានប្រាក់ចំណូលជាង២០លានដុង។ ដោយឡែកដីស្រែ១៩កុង គ្រួសារបងថាច់ថង ផលិតស្រូវ៣រដូវ ក្នុងមួយរដូវក្រោយពីទូទាត់រួចស្រេចចំណេញជាង៣០លានដុង។
បងថាច់ថង ឲ្យដឹង៖ "កាលទេីបតែរៀបការចេញនៅដោយឡែកឪពុកម្តាយខ្ញុំចែកដីស្រែបាន៧កុង។ ផ្តើមពីនោះគ្រួសារខ្ញុំទៅធ្វើការឈ្នួលដើម្បីរកប្រាក់ចិញ្ចឹមកូនរៀនសូត្រ។ នឹកឃើញកាលនោះដោយសារមិនចេះអក្សរ បានជាលំបាកដូចេ្នះ ហេតុនោះខ្ញុំត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឲ្យកូនរៀនសូត្រចប់ចុងចប់ដើម កុំឲ្យថ្ងៃក្រោយកូនចាញ់មិត្តភ័ក្តិ។ ជាពិសេសរូបខ្ញុំផ្ទាល់ប្តេជ្ញាចិត្តឈានឡើងចាកផុតពីភាពក្រីក្រ។ អាស្រ័យដោយរៀងរាល់ឆ្នាំ ឃុំតែងអញ្ជើញទៅហ្វឹកហាត់បច្ចេកទេសចិញ្ចឹមសត្វ និងដាំដុះទើបខ្ញុំរៀនបានបទពិសោធន៍ ក្នុងការបង្កបង្កើនផលប្រកបដោយប្រសិទ្ធភាព។ សព្វថ្ងៃជីវភាពគ្រួសារខ្ញុំបានធូរធារគ្រាន់បើលែងខ្វះមុខខ្វះក្រោយដូចពីមុនទៀត"។
សេីុងម៉ាល័យ-លីសៀ