29/12/2015 - 10:38

បងយ័ញឡុក ជម្នះលំបាកធ្វើមាន

អាស្រ័យ​បានរដ្ឋ​បង្ក​លក្ខណសម្បត្តិ ម៉្លោះហើយមានគ្រួ​សារជន​រួមជាតិខ្មែរជា​ច្រើន ឈាន​ឡើង​ធ្វើមាន​ធ្វើបាន ក្នុងនោះមានគ្រួ​សាររបស់​បងយ័ញឡុក នៅ​ទី​ប្រ​ជុំ​ជន​កើ​-ដ​ជា​ដើម​។  

ប្តី​​ប្រ​ពន្ធ​​បង​​ឡុក​​និង​បង​​ស្រី​​ត្រាង​។

បង​យ័ញ​ឡុក​និង​ប្រ​ពន្ធ​ឈ្មោះ​ង្វៀន​ធី​ហ្វៀង​ត្រាង នៅ​ទី​ប្រ​ជុំ​ជន​កើ​-ដ ក្រុង​កឹង​ធើ ប្តី​ប្រ​ពន្ធ​នៅ​ក្មេង ប៉ុន្តែ​មាន​ទ្រព្យ​សម្បត្តិ​រាប់​សិប​ពាន់​លាន​ដុង​។ យើង​ខ្ញុំ​សាក​សួរ​ពី​ភាព​ប៉ិន​ប្រស​ប់​ក្នុង​ការ​ធ្វើ​មា​ន បង​ស្រី​ត្រាង ចែក​រំ​លែក​៖ "ចាប់​ពី​ពេល​ជួប​ការ​លំ​បាក​ខ្ញុំ​គិត​ដល់​ការ​ប្រិត​សំ​ចៃ​និង ដាក់​ផែន​ការ​ក្នុង​ការ​ចាយ​វាយ​ច្បាស់​លាស់​។ បើ​រក​បាន​មួយ​រៀល​ចាយ ត្រឹម​តែ​ពាក់​កណ្តាល​ទុក​ពាក់​កណ្តាល​"។ តាម​ប្រ​សាសន៍​បង​ស្រី​ត្រាង បច្ចុប្បន្ន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​គ្រួ​សារ​គាត់ ផ្តើម​ពី​ប្រាក់​ឲ្យ​ជួល​ផ្ទះ​នៅ​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​ស្រុក​កើ​-ដ ប្រាក់​ឈ្នួល​ស្រែ​ជាង​១០០​កុង និង​ប្រាក់​​ចំ​ណូល​ពី​មូល​ដ្ឋាន​ស្រូវ​អង្ករ​ឡុក​ត្រាង ជា​រៀង​រាល់​ឆ្នាំ ប្រាក់​ចំ​ណូល​ប្រ​មាណ​២​ពាន់​លាន​ដុង​។ ប្តី​ប្រ​ពន្ធ​បង​ឡុក ទើប​នឹង​ក​សាង​បន្ថែម​រោង​ចក្រ​កិន​ស្រូវ​ទ្រង់​ទ្រាយ​ធំ ដោយ​ថ​វិ​កាក​សាង​រាប់​សិប​ពាន់​លាន​ដុង​។

ម្ភៃ​ឆ្នាំ​មុន ដោយ​ឃើញ​ប្តី​ប្រ​ពន្ធ​បង​ឡុក ជួប​ការ​លំ​បាក អ្នក​ភូមិ​ឲ្យ​ខ្ចី​ដី​ស្រែ៤​​កុង មាន​ទាំង​ស្រះ​ចិញ្ចឹម​ត្រី ប្តី​ប្រ​ពន្ធ​បង​សម្រេច​ចិត្ត​បុល​ទុន​ពី​ធ​នា​គារ ដើម្បី​ចិញ្ចឹម​ជ្រូក​និង​ចិញ្ចឹម​ត្រី។ បង​ស្រី​ត្រាង រៀប​រាប់​៖ "ប្តី​ប្រ​ពន្ធ​យើង​ខ្ញុំ​ចិញ្ចឹម​ជ្រូក​មេ ជ្រូក​កើត​បានកូន​ប៉ុន្មាន​ទុក​ចិញ្ចឹម​ទាំង​អស់ ពេល​ខ្លះ​ក្នុង​ទ្រុង​មាន​ជ្រូក​ពី​៤០០​ដល់​៥០០​ក្បាល។ ពេល​ថ្ងៃ​ប្តី​ប្រ​ពន្ធ​ខ្ញុំ ទៅ​ទិញ​ស្រូវ​កិន​អង្ករ​លក់ ពេល​យប់​មក​ផ្ទះ​អុជ​ចង្កៀង​ថែ​ទាំ​ជ្រូក​ហត់ នឿយ​ណាស់​ប៉ុន្តែ​ដើម្បី​អនា​គត​គ្រួ​សារ​យើង​ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​ប្រែង​។ ខ្ញុំ​នៅ​ទាំង​ឆ្លៀត​ពេល​ទៅ​រៀន​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ចិញ្ចឹម​សត្វ អា​ស្រ័យ​ដោយ​ទី​ប្រ​ជុំ​ជន​រៀប​ចំ​ឡើង គឺ​ដើម្បី​ចេះ​របៀប​ចាក់​ថ្នាំ​ជ្រូក បើ​អ្វី​ៗគិត​តែ​ពី​ជួល​ធ្វើ​ម្តេច​មា​ន​ចំ​ណេញ​នឹង​គេ​"។ អា​ស្រ័យ​ចាយ​វាយ​ប្រិត​សំ​និង​ពូ​កែគិ​ត​គូរ​រក​ស៊ី  ផ្តើម​ពី​ជួល​ទូក​ប្តី​ប្រ​ពន្ធ​បង​ទិញ​បាន​ទូក​ទិញ បាន​ដី​ស្រែ​ចម្ការ​រ​ហូត​ដល់​បង្កើត​មូល​ដ្ឋាន រោង​ចក្រ​កិន​ស្រូវ​ដូច​សព្វ​ថ្ងៃ ​។

ចូល​រួម​បំ​ពេញ​ការ​ងារ​ចាប់​ពី​ឆ្នាំ​១៩៩០​មក​ដល់​ពេល​នេះ បង​ឡុក​ធ្វើ​ជា​ប្រ​ធាន​នគរ​បាល​ទី​ប្រ​ជុំ​ជន​កើ​-ដ​។ សំ​ណេះសំណាល​ជា​មួយ​យើង​ខ្ញុំ ពី​រឿង​រ៉ាវ​ថ្ងៃដំបូង​កសាង​ជីវ​ភាព​បង​ឡុក​មិន​ភ្លេច​ពី​គុណ​សម្បត្តិ​របស់​ប្រ​ពន្ធ​ដែល​ហត់​នឿយ​គិត​គូរ​ការ​ងារ​ក្នុង​ក្រៅ​គ្រប់​សព្វ ដើម្បី​បង​នឹង​នរ​ចិត្ត បំ​ពេញ​ការ​ងារ​។ បង​ឡុក រៀប​រាប់​៖ "ប្តី​ប្រ​ពន្ធ​ខ្ញុំ​សង់​រោង​ចក្រ​កិន​ស្រូវ ទ្រង់​ទ្រាយ​ធំ​ដើម្បី​បង្ក​ការ​ងារ​ធ្វើ​លំ​នឹង​ជូន​ពល​ករ​-កា​រិ​នី​រាប់​សិប​នាក់ នៅ​ភូមិ​ថើយ​ហ្វា​B កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ និ​យាយ​ដោយ​ពិត បើ​គ្មាន​រដ្ឋ​ឲ្យ​បុល​ទុន​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ប្រ​ហែល​ជា​ប្តី​ប្រ​ពន្ធ​ខ្ញុំ​គ្មាន​បាន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ"​។ បច្ចុប្បន្ន កូន​ស្រី​ច្បង​របស់​បង​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​នគរ​បាល​ក្រុង​កឹង​ធើ កូន​ប្រុស​ពៅ​កំ​ពុង​រៀននៅ​សា លា​មធ្យម​សិក្សា​នគរ​បាល​ដើម្បី​បន្ត​វេន​ពី​ឪ​ពុក​។ បង​ស្រីត្រា​ង ឲ្យ​ដឹង​៖ ខ្ញុំ​រីក​រាយជា​មួយ​នឹង​ជីវ​ភាព​បច្ចុប្បន្ន ដោយ​អាស្រ័យ​ការលំបាក​ពី​អ​តីត​កាលនិង​បាន​រដ្ឋ​ហុច​ឱកាស​ជូន​ប្រ​ជា​ជន បាន​ក្លាយ​ជា​កម្លាំង​ចល​ករ​ដើម្បី​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​ជា​លំ​ដាប់​៕

ហាថាញ់​-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​យ័ញ​ឡុក