ដើម្បីអំណរមហាសន្និបាតបក្ស សម្ព័ន្ធយុវជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង កសាងសំណង់ផ្នែកនៃការងារជាច្រើន ជាកិច្ចការមានអត្ថន័យអំណរមហាសន្និបាតបក្ខភាគ នៃបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្តលើកទី XI និងមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ល។
សម្ព័ន្ធយុវជនប៉ុស្ដិ៍ការពារព្រំដែនបាយយ៉ា កាប់ឆ្ការស្មៅព្រៅប្របផ្លូវគមនាគមន៍។
សាខាសម្ព័ន្ធយុវជនប៉ុស្ដិ៍ការពារព្រំដែនបាយយ៉ា ទើបតែសហការជាមួយនឹងសម្ព័ន្ធយុវជនឃុំទ្រុងប៊ិញ ស្រុកត្រឹងឌេ ដើម្បីរៀបចំការកាប់ឆ្ការស្មៅប្របផ្លូវជនបទ២.០០០ម៉ែត្រ និងអនាម័យបរិស្ថានមណ្ឌលតាំងទីលំនៅ។ បំផុសចលនាប្រជាជនដាំដើមឈើ និងសួរសុខទុក្ខជូនអំណោយគ្រួសារគោលនយោបាយ២គ្រួសារ ដោយអំណោយមួយចំណែកៗ គិតជាតម្លៃទឹកប្រាក់៣០០.០០០ដុង។ល។ បណ្តាសកម្មភាពទាំងឡាយខាងលើ សំដៅពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្តរបស់យុវវ័យការពារព្រំដែនបង្កភាពជិតស្និទ្ធជាមួយនឹងអង្គការសម្ព័ន្ធយុវជននានានៅភូមិភាគ និងខ្នះខ្នែងចូលរួម"កសាងជនបទថ្មី" លើភូមិសាស្រ្ត ដែលអង្គភាពឈរជើង។ អនុសេនីយ៍ទោ ឡេហាយហ្វិញ លេខាសាខា សម្ព័ន្ធយុវជននៃប៉ុស្ដិ៍ការពារព្រំដែនបាយយ៉ា ឲ្យដឹង៖" ឆ្លងតាមរយៈសំណង់សម្ព័ន្ធយុវជន និងសកម្មភាពទាំងឡាយប្រកបដោយអត្ថន័យ ខ្ញុំយល់ឃើញថា មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែជិតស្និទ្ធ។ នេះគឺជាសកម្មភាពជួយសម្ព័ន្ធយុវជនរបស់អង្គភាព និងយុវជនភូមិភាគមានឱកាសដោះដូររៀនសូត្រទៅវិញទៅមក បង្ហាញឲ្យឃើញពីអត្តចរិតឈានមុខស្ម័គ្រចិត្តក្នុងការកសាងជនបទថ្មី"។
នៅប៉ុស្ដិ៍ការពារព្រំដែនវិញហាយ ក្រុងវិញចូវ សម្ព័ន្ធយុវជនចលនាបានអំណោយ៤៥ចំណែកជូនដល់៤៥គ្រួសារក្រីក្រ នៅឃុំវិញហាយនិងឡាកហ្វា។ អំណោយមួយចំណែកៗមានតម្លៃ២៥០.០០០ដុង។ ប៉ុស្ដិ៍នៅទាំងបង្កើតសួនបន្លែជ្រះសម្រាប់បម្រើការហូបចុកក្នុងអង្គភាព និងធ្វើជាគោលដៅពិសោធន៍ ដើម្បីពង្រីកទូលាយក្នុងប្រជាជន។ ពលឯកឡេដាយថាំង សមាជិកសាខាសម្ព័ន្ធយុវជននៃប៉ុស្ដិ៍ការពារព្រំដែនវិញហាយ ឲ្យដឹង៖ "សួនបន្លែជ្រះរបស់អង្គភាព បម្រើការហូបចុកប្រចាំថ្ងៃ ធានាសុវត្ថិភាព ម្ហូបអាហារ រួមចំណែកប្រិតសំចៃឲ្យអង្គភាព។ រយៈពេលខាងមុខ អង្គភាពនឹងផ្សព្វផ្សាយទម្រង់រូបភាពនេះ ឲ្យបានទូលំទូលាយជូនប្រជាជនក្នុងភូមិភាគ"។
រីឯប៉ុស្ដិ៍ការពារព្រំដែនអាងថាញ៣ ស្រុកគូឡៅយ៉ុង សម្ព័ន្ធយុវជននៃអង្គភាពបង្កើតបានសួនបណ្តុះរុក្ខជាតិ លម្អសម្រាប់ផ្ដល់ពូជផ្កាលម្អ ដាំនៅបរិវេណអង្គភាព អនុវត្តបានល្អទម្រង់រូបភាពបៃតង - ជ្រះ- ស្អាត។ ទន្ទឹមនឹងនោះ អង្គភាពបានរួមចំណែកអនុវត្តកម្មវិធីកសាងជនបទថ្មីនៅភូមិភាគ។ អនុសេនីយ៍ទោ ង្វៀនហ្វិនញ៉ាន ជំនួយការយុវជន-បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសុកត្រាំង ឲ្យដឹង៖ "សំណង់នានា ដូចជាសួនបណ្តុះកូនឈើ បញ្ឈរដងទង់ជាតិ កសាងផ្លូវថ្នល់ជួយប្រជាជនដាំ ផ្កាលម្អ ជូនអំណោយអ្នកក្រ។ល។ របស់សម្ព័ន្ធយុវជនក្នុងអង្គភាពសំ ដៅអំណរមហាសន្និបាតបក្ខភាគកងទ័ពការពារព្រំដែនខេត្តលើកទី XI និងមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ អាស្រ័យបញ្ជាការដ្ឋានកងទ័ព ការពារព្រំដែនខេត្តបំផុសចលនា។ ទន្ទឹមនឹងនោះ សកម្មភាពទាំងនេះ បានបង្ហាញឲ្យឃើញពីស្មារតីច្នៃប្រតិដ្ឋ និងមោទនភាពរបស់យុវវ័យកងទ័ពការពារព្រំដែន"៕
យ៉ីអាញ់ - សេរី