រយៈពេលកន្លង ការចលនាកសិករផលិត- ធ្វើអាជីវកម្មពូកែត្រូវបានកសិករនៅខេត្តបាកលីវ គាំទ្រយ៉ាងពេញទំហឹង។ ឆ្លងតាមរយៈនោះ រួមចំណែកដាស់ភ្ងោកឆន្ទៈ ធ្វើមានធ្វើបានដោយសមហេតុផលរបស់កសិករ ។ល។
បង្កងឧស្សាហកម្មផ្តល់ផលលើសលុប ជួយឲ្យគ្រួសារកសិករខ្មែរជាច្រើននៅបាកលីវធ្វើមានដោយ សមហេតុសមផល។
លោកឡឹមហុងថាយ នៅឃុំវិញត្រាច (ក្រុងបាកលីវ) មានដីផលិតកម្ម ចំនួន៨ហិកតា ក្នុងនោះមានដី៦,៦ហិកតាត្រូវបានគាត់ជីកស្រះចំនួន១៥ ដើម្បីចិញ្ចឹមបង្កងឧស្សាហកម្ម។ អាស្រ័យចូលរួមថ្នាក់ហ្វឹកហាត់ បានច្រើនវគ្គ និងក្តាប់បច្ចេកទេសបានច្បាស់ ម្ល៉ោះហើយរយៈពេលកន្លង ចំនួនស្រះចិញ្ចឹមបង្កងខាងលើបានជួយឲ្យលោកឡឹមហុងថាយ រកបានប្រាក់ចំណេញជាង១ពាន់លានដុង/រដូវ។នេះមិនទាន់រាប់បញ្ចូល ទាំងប្រភពចំណូលផ្តើមពីផ្ទៃដីដែលសេសក្រៅពីនោះ ត្រូវបានលោក
ឡឹមហុងថាយកសាងជាទម្រង់រូបភាព VACR (ចម្ការ-ស្រះទ្រុងស្រែ) ផងទេ។ លោកឡឹមហុងថាយចែករំលែក៖ "ដី១,៤ហិកតាសេស ក្រៅពីនោះ ខ្ញុំកសាងទម្រង់សេដ្ឋកិច្ចស្វយ័ត។ ក្នុងនោះ ផ្ទៃដី០,៤ហិកតា ផលិតស្រូវ ផ្ទៃដី០,៤ហិកតាដាំដំណាំរួមផ្សំ ០,៦ហិកតាដាំដំណាំហូបផ្លែ និងជីកស្រះចិញ្ចឹមត្រីភីឡាព្យា។ នៅក្នុងស្រះដែលចិញ្ចឹមភីឡាព្យា ខ្ញុំនៅទាំងសង់ទ្រុងចិញ្ចឹមជ្រូកដើម្បីផ្គត់ផ្គង់ចំណីឲ្យត្រី ប្រភពត្រីភីឡាព្យា ទាំងនេះ ខ្ញុំនៅទាំងប្រើប្រាស់ធ្វើជាចំណីឲ្យក្រពើដែលចិញ្ចឹមក្នុងទ្រុង ការអនុវត្តន៍ដូចនេះ ឃើញថាកាត់បន្ថយបានប្រាក់ចំណាយនិងកើនប្រាក់ចំណេញគួរឲ្យកត់សម្គាល់"។
មិនអនុវត្តទម្រង់សេដ្ឋកិច្ចស្វយ័តដូចជាគ្រួសារលោកឡឹមហុងថាយ ក៏ពិតមែន ប៉ុន្តែដីចំនួន១៣ហិកតារបស់បងង្វៀងថាញឡឹប (នៅភូមិញ៉ា ឡូវ២ ឃុំនិញថាញឡើយA) បានជួយឲ្យគាត់រកបានប្រភពចំណូលជាង១,៥ពាន់លានដុងរៀងរាល់ឆ្នាំ។ បងង្វៀងថាញឡឹប ឲ្យដឹង៖" កាលទើប ចេញនៅដោយឡែក គ្រួសារខ្ញុំទ័លក្រខ្លាំងណាស់ ដ្បិតអីដីផលិតកម្មតិចតួច។ ប៉ុន្តែដោយសារមិនរួញរាក្នុងការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត ការចិញ្ចឹមបង្កងរដូវណាក៏តែងតែបានផល ម្ល៉ោះ ហើយទើបខ្ញុំសន្សែសន្សំបានប្រាក់ទិញដីបានទូលាយដូចសព្វថ្ងៃ" ។ ពីមុននេះ គ្រួសារបងស្រីត្រឹងធីសាឡុង (នៅភូមិគីមកូវ ឃុំវិញត្រាច) មានដីត្រឹមតែ០,៣ហិកតាប៉ុណ្ណោះ អាស្រ័យការផលិតស្រូវតែម្យ៉ាង មិនសូវ បានផល បានជាស្ថានភាពគ្រួសារបងស្រីនៅតែក្រលំបាក។ ក្រោយពី បានចូលរួមក្នុងសាខាសមាគមនារីភូមិភាគ ហើយបានចែករំលែកអំពីបទពិសោធន៍ និងចូលរួមថ្នាក់ហ្វឹកហាត់បានច្រើនវគ្គ ដែលណែនាំអំពីការចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ។ល។ បងត្រឹងធីសាឡុងត្រូវបានថ្នាក់ សមាគមភូមិភាគជំនួយទុន ម្ល៉ោះហើយក្រៅពីអនុវត្តទម្រង់រូបភាពដាំដំណាំខុសរដូវ គួបផ្សំនឹងការផលិតស្រូវ បងស្រីត្រឹងធីសាឡុងនៅទាំងប្រមូលទិញកសិផលដំណាំរួមផ្សំរបស់ប្រជាជនក្នុងភូមិភាគ ដើម្បីលក់ ឲ្យបណ្តាអ្នកស្ដុកបន្លែនៅផ្សារខេត្តទៀតផង។ អាស្រ័យមានប្រភពចំណូលជាច្រើន ម្ល៉ោះហើយគ្រួសារបងស្រីលំនឹងជីវភាព និងសន្សែសន្សំ ប្រាក់ទិញបានដីជាច្រើនសម្រាប់ផលិតកម្មរហូតដល់សព្វថ្ងៃ គ្រួសារ បងស្រីត្រឹងធីសាឡុង មានដីសរុបជិត៣ហិកតា ចំណូលរៀងរាល់ឆ្នាំ បានជិត៣៥០លានដុង។
យោងតាមសមាគមកសិករខេត្តបាកលីវ ឲ្យដឹង៖ ឆ្លងកាត់រយៈពេល៣ឆ្នាំ (២០១២-២០១៤) ការបំផុសចលនាកសិករផលិត-ធ្វើអាជីកម្មពូកែ មានប្រជាកសិករជាង៧២.៤០០គ្រួសារ ស័្មគ្រចិត្តចុះឈ្មោះខិតខំ សម្រេចកិត្តិនាមជាកសិករផលិត-ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់ ។ ក្រោយពីបានពិនិត្យជម្រើសរបស់សមាគមគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តបាកលីវ មានគ្រួសារកសិករចំនួន៤២.៥៥០គ្រួសារសម្រេចបទដ្ឋានជាកសិករផលិត-ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់។ ក្នុងនោះ មានកសិករ ចំនួន២៤៧គ្រួសារផលិត- ធ្វើអាជីវកម្មពូកែថ្នាក់មជ្ឈិម; កសិករចំនួន៤.៩៩០គ្រួសារផលិត-ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត កសិករជាង១២.៧០០ គ្រួសារផលិត-ធ្វើអាជីវកម្មថ្នាក់ស្រុក,ក្រុង, សេសក្រៅពីនោះ មានកសិ ករជាង២៤.៥៥០គ្រួសារផលិត-ធ្វើអាជីវកម្មពូកែថ្នាក់មូលដ្ឋាន។ បណ្តាទម្រង់រូបភាពផលិតកម្ម ប្រសិទ្ធភាពត្រូវបានមាមីងកសិករផលិត-ធ្វើអាជីវកម្មពូកែខេត្តបាកលីវជ្រើសដើម្បីអនុវត្តតាម មានដូច៖ ទម្រង់រូបភាពផលិតកម្មពូជស្រូវគុណភាពខ្ពស់ ចិញ្ចឹមបង្កងវិបុលវប្បកម្មកែប្រែតាម វិធានការសុវត្ថិភាពជីវសាស្រ្ត ទម្រង់រូបភាពបង្កង-ស្រូវ-ត្រី ទម្រង់រូបភាពបង្កង- ក្តាម- ត្រីនិងគួបផ្សំ។ល។៕
ហ៊ឺវតុង-សេរី