29/12/2015 - 14:26

ភាព​ផ្លាស់​ថ្មី​នៅ​ញ៉ី​ត្រឿង

ញ៉ី​ត្រឿង​ជា​ឃុំ​តំ​បន់ជ្រៅ​របស់​ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ជួប​ការ​លំ​បាក។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ អា​ស្រ័យ​ការ​ជំ​នួយ​របស់​រដ្ឋ និង​ស្មារ​តី​ឧស្សាហ៍​ពល​កម្ម​ផលិត​បាន​ជា​ប្រ​ជា​ជ​ន​ញ៉ី​ត្រឿង​មាន​ឱ​កាស​លំ​នឹង​ជីវ​ភាព​សាម​គ្គី​ជួយ​គ្នា​ផលិត​កម្ម ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។

សា​លា​បឋ​ម​សិក្សា​ញ៉ីត្រឿ​ង។

បច្ចុ​ប្បន្ន  បើ​មាន​ឱ​កាស​មក​កាន់​ញ៉ីត្រឿ​ង យើង​នឹង​បាន​ឃើញ​វា​ល​ដំ ណាំ​ខួប​ប្រាំង​វស្សា​ខៀវ​ស្រ​ងាត់ អម​សង​ខាង​ផ្លូវ​ជន​បទ​ដែល​បាន​ក្រាល​កៅ​ស៊ូ។ អា​ស្រ័យ​មាន​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​និង​ការ​អនុ​វត្ត​ន៍វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ថ្មី​ក្នុង​ការ​ផលិត មា​មីង​អាច​បង្ក​បង្កើន​ផល​ទាំង​ប្រាំង វស្សា​មិន​ខ្លាច​ខ្វះ​ទឹក​។ ម្ល៉ោះ​ហើយ ទាំង​គុណ​ភាព​និង​បរិ​មាណ​ភាព​នៃ​កសិ​ផល​របស់​ញ៉ី​ត្រឿង​តែង​បាន​ឈ្មួញ និង​អ្នក​ប្រើ​ប្រាស់​ចូល​ចិត្ត ហើយ​អាស្រ័យ​ប្រើ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ត្រឹម​ត្រូវ​តាម​របៀប​ហេតុ​នោះ ក​សិ​ផល​តែង​ស្រស់​ឆ្ងាញ់​ត្រូវ​តាម​បទ​ដ្ឋាន​ដែល​បាន​ចុះ​កិច្ច​សន្យា​។
ទី​តាំង​ភូមិ​សាស្រ្ត និង​លក្ខណ​សម្បត្តិ​ធម្ម​ជាតិ​របស់​ឃុំ​មិន​ទាន់​បាន​ងាយ​ស្រួល ញ៉ី​ត្រឿង​គ្មាន​ផ្លូវ​ខេត្ត ស្រុក​កាត់​ឆ្លង​ផ្ទៃ​ដី​ផ្នូរ​ខ្សាច់់​ធំ​ល្វឹង​ល្វើយ ប៉ុន្តែ​គ្មាន​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​បម្រើ​ការ​ផលិ​ត​។ អា​ស្រ័យ​ហេតុ​នោះ  ស្ថាន​ភាព​ផលិត​កម្ម​និង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​តែ​ង​ជួប​កា​រ​លំ​បាក។ ពូ​ថាច់​សាង​នៅ​ភូមិ​រកា ឲ្យ​ដឹង​៖ "ពី​មុន​ប្រ​ជា​ជន​នៅ​ទី​នេះ​ធ្វើ​ស្រែ​បាន​តែ​មួយ​រដូវ ពី​ព្រោះ​ខ្វះ​ទឹក​ស្រោច​ស្រព​។  ដាំ​ដំ​ណាំ​មាន​រដូវ​​ខ្លះ​ចំ​ណេញ មាន​រដូ​វ​ខ្លះ​ខាត​ដំ​ណាំ​ប្រ​មូល​ផល​រួច​ប្រ​ជាជន​ត្រូវ​ដឹក​ជញ្ជូន​យក​ទៅ​ផ្សារ​ស្រុក​លក់​ដោយ​ខ្លួន​ឯង ពី​ព្រោះផ្លូវ​គម​នា​គមន៍​របស់​ឃុំ​លំ បាក​ដឹក​ជញ្ជូន  ហេតុ​ដូច្នោះឈ្មួញ​មិន​ចុះ​មក​ទិញ​ទំ​និញ​នៅ​ទី​នេះ"​។

សមិទ្ធ​​ផ​លដែ​ល​សម្រេច​បាន​ខាង​លើ ក៏​អា​ស្រ័យ​ស្មារ​តី​សាម​គ្គី​សហ​ការ​ជួយ​គ្នា​ក្នុង​ការ​ផលិត​របស់​មាមី​ង​នៅ​ទី​នេះ​។ ញ៉ី​ត្រឿង​ជា​ឃុំ​មាន​ក្រុម​សហ​ការ​ផលិត​ច្រើន​បំ​ផុតរបស់​ខេត្ត​ត្រា​វិញ។ ឃុំ​មាន​ក្រុម​សហ​ការ​ផលិត​១៩​ក្រុម និង​សហករណ៍​ចំ​នួន​មួយ​ស​កម្ម​ភាព​យា៉​ងមា​ន​ប្រ​សិទ្ធ​ភាព​ជា​និច្ច​។ បច្ចុ​ប្បន្ន មា​មីង​មិន​ផលិត​រប៉េះ​រប៉ោះ ក្រៅពី​ក្រុម​សហ​ការ​ផលិត​នោះ​ទេ។ អា​ស្រ័យ​មាន​ការ​សាមគ្គី​ជួយ​គ្នា​ក្នុងការ​ផលិត សព្វ​ថ្ងៃប្រាក់​ចំ​ណូល​និង​ជីវ​ភាព​របស់​មា​មីង​បាន​កែ​លម្អ​​គ្រាន់​បើ​ហើយ​​។ បង​ស្រី​សេី​ុងធី​មី ជា​គ្រួ​សារ​ក្រី​ក្រ​ទើប​តែបា​ន​ជំ​នួយ​ដី​លំ​នៅ​ឋាន ដី​ផលិត​កម្ម​ឲ្យ​ដឹង​ដោយ​ក្តីរីក​រាយៈ​" នាង​ខ្ញុំ​ទើប​តែ​បាន​ជំ​នួយ​ធារ​ផ្ទះ និង​បុល​ទុន​ដោយ​ចុង​ការ​ទាប ដើម្បី​លោះ​ដី​ស្រែ​២​កុង​។ ក្រោយ​មក​បាន​កម្មា​ភិ​បាល​ឃុំ​ណែ​នាំ​ចូល​ក្រុម​សហ​ការ​ផលិត​នៅ​ភូមិ​ចុង​មិ​-ស ដើម្បី​បាន​ជំ​នួយផលិត​កម្ម​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​។  បច្ចុ​ប្បន្ន គ្រួ​សារ​នាង​ខ្ញុំ​មាន​លក្ខ​ណសម្បត្តិ​ចិញ្ចឹម​កូន​បន្ត​ការ​រៀន​សូត្រ ហើយ​នៅ​ពេល​ខាង​មុខ​នឹង​បាន​រដ្ឋ​អំ​ណាច​ជំ​នួយ​ផ្ទះ១​ខ្នង ជួយ​គ្រួ​សារ​ខ្ញុំ​នឹង​នរ​ចិត្ត​អភិ​វឌ្ឍ​ផលិត​កម្ម ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។

​លោក​ថាច់​ថន លេ​ខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ញ៉ីត្រឿ​ង ឲ្យ​ដឹងៈ​" ជា​ភូមិ​ភាគ​មួយ​មាន​អត្រា​សិស្ស​បោះ​បង់​ការ​រៀន​សូត្រ​ខ្ពស់ មក​ដល់​ពេល​នេះ អត្រា​សិស្ស​បោះ​បង់​ការ​រៀន​សូត្រ​នៅ​ត្រឹម​តែ​ក្រោម​៣%​។ ប្រ​ជា​ជន​ទូទាំងឃុំ​មាន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល​ជិត​៩០% ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ក៏​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​។ ជា​ពិ​សេស ភាគ​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​សម្រេច​៩៩​% និង​បង្គន់​អ​នា​ម័យ​សម្រេច​ជាង​៩០​%។ ញ៉ី​ត្រឿង​នៅ​ទាំង​ជា​ឃុំ​គំ​រូ​អំ​ពី​អ​នា​ម័យ​បរិ​ស្ថាន​របស់​ខេត្ត​ត្រា​វិញ​ទៀត​ផង​។ បច្ចុប្បន្ន​ជីវ​ភាព​របស់​ប្រ​ជា​ជន​ឃុំ​ញី ត្រឿង​បាន​កែ​លម្អ​ជាង​មុន​ច្រើន​"៕

ថាច់​ថាញ់​ភូ-សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ថន