08/12/2015 - 09:00

ជនរួមជាតិខ្មែរកសាងជនបទថ្មី

ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ធើយ​ឡាយ ក្រុង​កឹង​ធើ បាន​សាម​គ្គី​រួម​កម្លាំង​ជាមួយ​នឹង​រ​ដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាងជន​ប​ទ​ថ្មី។ 

ដង​ផ្លូវ​ចូល​ទៅ​ឃុំ​ធើយ​តឹង មាន​អគ្គិស​នី​បំ​ភ្លឺ​ជួយ​ឲ្យ​ការ​ធ្វើ​ដំ​​ណើ​រ​ទៅ​មក​របស់​ប្រ​ជា​ជន​មាន​ភាព​ងាយ​ស្រួល​ក្នុង​​ពេល​យប់​។

លោក​ថាច់​តាម ប្រធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ធើយ​ឡាយ ឲ្យ​ដឹង​៖ "ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ធើយ​ឡាយ រស់​នៅ​លាយ​ឡំ​ជា​មួយ​នឹង​ជន​ជាតិ​កិញ ចិន នៅ​តាម​ឃុំ​ទី​ប្រ​ជុំ​ជ​ន​នានា​របស់​ស្រុក​ធើយ​ឡាយ​។ ម្យ៉ាង​ទៀត ឃុំដែល​មាន​ជន​រួមជាតិ​ខ្មែរ​រស់​នៅកុះ​ករ​បំ​ផុត​គឺ​ឃុំឌិញ​ម៉ូង ដោយ​មាន​មាមី​ង​ខ្មែរ​២៧៩​គ្រួ​សារ​តិច​បំ​ផុត​គឺ​ឃុំ​ទ្រឿង​ស្វឹងA មាន​មា​មីងខ្មែរ​តែ​១៨​គ្រួ​សារ​​ប៉ុណ្ណោះ។ អា​ស្រ័យ​ហេ​តុ​នោះ ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​នៅ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ មាន​ភាព​ងាយ​ស្រួល​ច្រើន។ ក្រៅ​ពី​នេះ កម្ម​វិ​ធី​និង​គ្រោង​ការ​ដាច់​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​ជាតិ​ភាគ​តិច បាន​រួម​ចំ​ណែក​សម្រេច​រាល់​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​​​ផង​​ដែ​រ​"។ ក្រៅ​ពី​កម្ម​វិ​ធី​វិ​និ​យោគ​ទុន​របស់​រដ្ឋ​ជន​រួមជាតិ​ខ្មែរ​នៅ​ស្រុក​ធើ​យ​ឡាយ តែង​ខិ​ត​ខំ​ចូល​រួម​កសាង​ហេដ្ឋារ​ចនា​សម័្ពន្ធ​មូល​ដ្ឋាន​។ គ្រាន់​តែ​ការ​រួម​វិ​ភាគ​ទាន​កសាង​ផ្លូវ​គមនា​គមន៍​ជន​រួម​ជាតិ​ខ្មែរ នៅ​ភូមិ​ធើយ​ធ្វឹងB ​ទី​ប្រ​ជុំ​ជន​ធើយ​ឡាយ បាន​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ជាង​១​ពាន់ លាន​ដុង និង​កម្លាំង​ពល​កម្ម​ជាង​១.០០០​ថ្ងៃ ដើម្បីក​សាង​ស្ពាន​បេ​តុង បាន​ចំ​នួន​៤​ខ្សែ; រីឯ​មា​មីង​នៅ​ភូមិ​ដៀង​ហ្វា ឃុំ​ធើយ​តឹង​បាន​រួម​ជា​មួយ​នឹង​រដ្ឋ​កសាង​ផ្លូវ​បេ​តុង​ប្រ​វែង​៣.៦៦០​ម៉ែត្រ ឆ្លង​កាត់​ភូមិ​គិត​ជា​តម្លៃទឹ​ក​ប្រាក់​ស​រុប​១,៣២២​ពាន់​លាន​ដុង ក្នុង​នោះ ប្រ​ជាជ​ន​រួមវិ​ភាគ​ទាន​៧៩២​លាន​ដុង និង​ដី​ជាង​៧.០០០​ម៉ែត្រ​កា​រ៉េ។​ល។ ការរួម​វិ​ភាគ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​ជួយ​ឲ្យ​ភូមិ​ភាគ​សម្រេច​រួច​រាល់​លក្ខ​ឋាន​អំ​ពី​គមនា​គមន៍​ជន​បទ​។ អា​ស្រ័យ​ហេតុ​នោះ ស្រុក​ធើយ​ឡាយ​មាន​២​ឃំ​ុកសាង​បាន​ជោគ​ជ័យ​ជន​បទ​ថ្មី​នោះ​ គឺ​ឃុំ​ទ្រឿង​ស្វឹង​និង​ឃុំ​ដុង​ប៊ិញ​។ រី​ឯ​ឃុំ​ធើយ​ថាញ់ សម្រេច​បាន​១៧​លក្ខ​ឋាន​; ឃុំដ​ទៃ​ពី​នោះ សម្រេច​បាន​ពី​១២​ដល់​១៥​លក្ខ​ឋាន​។

ការ​មូល​មតិ​គ្នាក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ស្រុក​ធើយ​ឡាយ ស​ឲ្យ​ឃើញ​ថា​ការងារ​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​ភូមិ​ភាគ​អនុវត្ត​ល្អប្រ​សើ​រ​។ ហេតុដូច្នោះ រាល់​លក្ខ​ឋាន​ស្ទើរ​តែ​ទាំង​អស់​ដែល​បាន​កសាង​សុទ្ធ​សឹង​មាន​ការ​រួម​វិ​ភាគ​ទាន​របស់​ប្រ​ជា​ជន​។ ពូ​លីវ​រ៉េន នៅភូ​មិ​ដៀង​ហ្វា ឃុំ​ធើយ​តឹង ឲ្យដឹង​៖ "យើង​ខ្ញុំ​សាម​គ្គី​រួម​កម្លាំង​កសាង​ផ្លូវ​ជា​មួយ​នឹង​រដ្ឋ ដំ​បូង​គឺ​ដើម្បី​គ្រួ​សារ​យើង​ខ្ញុំ​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល ម្ល៉ោះ​ហើយ​មា​មីង​មាន​ចិត្ត​ចង់​ធ្វើ​មិន​ដែល​ត្អូញ​ត្អែរ​អ្វីទេ​"។ ក្រៅ​ពី​លក្ខ​ឋាន​ខាង​គមនា​គមន៍ លក្ខ​ឋាន​អប់​រំ​គឺ​ជា​លក្ខ​ឋាន​មួយ​បាន​សម្រេច​បង្គួរ​របស់​ស្រុក​ធើយ​ឡាយ សា​លា​រៀន​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​កសាង​ថ្មី​តាម​ទិស​ដៅ​បទ​ដ្ឋាន​ជាតិ​។ បង​ស្រី​ដាវ​ធី​សា នៅ​ភូមិ​ធើយ​ប៊ិញA ឃុំ​ធើយ​ថាញ់ ឲ្យ​ដឹង៖ "កូន​ស្រី​ច្បង​របស់​នាង​ខ្ញុំ​មិ​ន​បាន​ចូល​រៀន​សា​លា​មតេ្តយ្យ ម្ល៉ោះ​ហើយ មាន​ការ​ខ្លាច​ញ​ញើត​នៅ​ពេល​ចូល​រៀន​ថ្នាក់​ទី​១។ អា​ស្រ័យ​ហេតុ​នោះ នៅ​ពេល​សា​លា​មត្តេយ្យ​ធើយ​ថាញ់ ត្រូវ​បាន​កសាង​ថ្មី​រឹង​មាំ​ក្បែរ​ផ្លូវ​ថ្នល់​ធំ បាន​ជា​នាង​ខ្ញុំ​បញ្ជូន​កូន​ប្រុស​ឲ្យ​ចូល​រៀន​អឌ្ឍ​អន្តេវា​សិក​តែ​ម្តង​"។ តាម​ប្រសាសន៍​បង​ឡេ​វាំុ​ងញេី​ុអនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធើយ​តឹង ឲ្យ​ដឹង​៖ ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ឃុំ​តែង​អស់​ពី​ចិត្ត​ជាមួយ​នឹ​ង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចូល​រួម​រាល់​ស​កម្ម​ភាព​និ​យាយ​រួម និង​ការ​កសាង​ជន​បទ​ថ្មី​និ​យាយ​ដោយ​ឡែក​។ ដូច្នេះ ឃុំ​ធើយ​តឹង កំ​ពុង​ដំ​ណើរ​ការ​សម្រេច​រួច​រាល់​ល្បឿន​ក​សាង​ជន​ប​ទថ្មី​ត្រូវ​តាម​ផែន​ការ​ដែល​ថ្នាក់​ដឹ​ក​នាំ​ស្រុក​ធើយ​ឡាយ​បាន​ផ្តល់​សច្ចា​ប័ន​៕

ហា​ថាញ់​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​តាម