18/08/2015 - 09:01

ត្រៀមបម្រុងឈានចូលឆ្នាំសិក្សាថ្មី

តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ រាល់ការិយាល័យអប់រំ និងសាលានានា ក្រោមឱវាទអនុវត្តសម្រេចរួចរាល់ការងារត្រៀមបម្រុងឈានចូលឆ្នាំសិក្សាថ្មី​ ២០១៥​-២០១៦។ 

សា​លា​បឋម​សិក្សា​ដុង​ថាំង​ស្រុក​កើ-ដ​បានបើកឲ្យ​ប្រើ​ប្រាស់​ដើម​ឆ្នាំ​សិក្សា​២0១៥-២0១៦។

តាមប្រសាសន៍របស់លោកវ៉មិញឡើយ អនុប្រធានមន្ទីរអប់រំនិងបណ្តុះ បណ្តាលក្រុងកឹងធើ មកទល់ពេលនេះ ការងារត្រៀមបម្រុងសម្រាប់ឆ្នាំ សិក្សាថ្មី២០១៥-២០១៦ ជាមូលដ្ឋានបានសម្រេចរួចរាល់សាលារៀន នានាបានត្រៀមទទួលសិស្សនិងចូលរៀន។ ដើម្បីឆ្នាំសិក្សាថ្មីប្រព្រឹត្ត ឡើងដោយភាពងាយស្រួលក្នុងរដូវវិស្សមកាល ផ្នែកអប់រំក្រុងបានរៀប ចំបើកថ្នាក់បំពាក់បំប៉នកម្មាភិបាលគ្រប់គ្រង នៅរាល់កម្រិតសិក្សាបាន ៣ថ្នាក់ បំប៉នបង្កើនសមត្ថភាពអង់គ្លេសបាន១ថ្នាក់ និងបំប៉នវិជ្ជាជំនាញ ជាប្រចាំជូនគ្រូបង្រៀន។ ទន្ទឹមនឹងនោះសហការជាមួយគណៈឃោស នាអប់រំនៃគណៈកម្មាធិការបក្សក្រុង រៀបចំសន្និបាតហ្វឹកហាត់នយោ បាយរដូវវិស្សមកាលជូនកម្មាភិបាលស្នូលនៅរាល់កម្រិតសិក្សា។
ការរៀបចំខាងមូលដ្ឋានសម្ភារៈនៅតាមសាលារៀន ក៏បានពិនិត្យ សម្រេចរួចរាល់ ធានាគ្មាននៅបន្ទប់រៀនបណ្តោះអាសន្ន គ្មានសុវត្ថិភាព ដូចមុន។ តាមប្រសាសន៍របស់ លោកឡើយ គិតមកដល់ដំណាក់កាលនេះ បរិមាណសាលារៀនសម្រេចបទដ្ឋានជាតិនៅក្រុងកឹងធើ ប្រមាណ ១៦១/៤៤៣ ស្រូបអត្រា៣៦,៣៤% ចំនួនសាលារៀនសរុបទូទាំងក្រុង។ ក្នុងនោះ បរិមាណសាលាមតេ្តយ្យសម្រេចបទដ្ឋាន៥៧/១៦៧ សាលា បឋមសិក្សាសម្រេចបទដ្ឋាន៦៩/១៨២ អនុវិទ្យាល័យចំណេះទូទៅ សម្រេចបទដ្ឋាន២៨/៦៤ និងវិទ្យាល័យចំណេះទូទៅសម្រេចបទដ្ឋាន ៧/៣០។ ឆ្នាំសិក្សា២០១៥-២០១៦ នឹងបើកឲ្យប្រើប្រាស់វិទ្យាល័យចំ ណេះទូទៅអាងខាញ់ នៅខណ្ឌនិញកេវនិងប្រកាសជាសាធារណៈនូវ សេចក្តីសម្រេចបង្កើតអនុវិទ្យាល័យចំណេះទូទៅ និងវិទ្យាល័យចំណេះ ទូទៅថាញ់ថាំង ស្រុកវិញថាញ់ និងអនុវិទ្យាល័យចំណេះទូទៅ និងវិទ្យាល័យចំណេះទូទៅថើយធ្វឹង ខណ្ឌថូកណូក។
នៅលើភូមិសាស្រ្តដែលមានជនជាតិភាគតិចរស់នៅកុះករ ដូច៖ កើ-ដ ថើយឡាយ អូរម៉ូង  និញកេវ ។ល។ មូលដ្ឋានសម្ភារៈរបស់សាលាត្រូវ បានយកចិត្តទុកដាក់វិនិយោគទុនកសាងថ្មី។ លោកត្រឹងង៉ុកង៉ី ប្រធាន ការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ឲ្យដឹង៖ "រយៈកាល កន្លង ភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ ត្រូវបានស្រុក កើ-ដនិងផ្នែកអប់រំ សហការប្រមូលផ្តុំវិនិយោគទុនកសាងមូលដ្ឋាន សម្ភារៈ សាលារៀនជាច្រើន ហេតុនោះសាលារៀននៅទីនេះមានភាព ស្អាតស្អំ រឹងមាំ និងភាគច្រើនសម្រេចបទដ្ឋានជាតិ។ តួយ៉ាងដូចនៅទី ប្រជុំជនកើ-ដ សាលាមតេ្តយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ចំណេះទូទៅ សុទ្ធតែសម្រេចបទដ្ឋានជាតិ។ ឃុំថើយស្វឹង ថើយដុង ដុងថាំង សាលារៀនសុទ្ធសឹងបានកសាងថ្មី ដោយកម្រិតវិនិយោគទុនរាប់ សិបពាន់លានដុង"។
តាមប្រសាសន៍របស់លោកឡើយ ក្រៅពីការរៀបចំបានល្អខាង មូលដ្ឋានសម្ភារៈសាលារៀន អង្គភាពទាំងឡាយនៅទាំងសម្រេចការប្តូរវេន  ចំណាត់ការ និងជ្រើសកម្មាភិបាលគ្រូបង្រៀនជាដើម ដើម្បីធានាឈានចូលឆ្នាំសិក្សាថ្មីមានភាពងាយស្រួល៕

ហាថាញ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកឡើយ