ឃុំធ្វឹងហឹង ស្រុកមុីទូ ខេត្តសុកត្រាំង គឺជាឃុំក្រីក្រ មានជនរួមជាតិខ្មែររស់នៅជាង៥០%។ ច្រើនឆ្នាំមកអាយនេះ ដោយបានរដ្ឋវិនិយោគទុន មូលដ្ឋានសម្ភារៈ គ្រឿងបរិក្ខាពេទ្យ និងកងជួរគ្រូពេទ្យមានគ្រប់ចំនួន ហេតុនោះការថែទាំសុខភាពជូនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ។
វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាលធ្វឹងហឹងពិគ្រោះសុខភាពជូនប្រជាជន។
បច្ចុប្បន្ន ប្រជាជន១០០%របស់ឃុំធ្វឹងហឹង បានរដ្ឋផ្គត់ផ្គង់ប័ណ្ណធានា ហានិភ័យសុខាភិបាលដោយឥតគិតថ្លៃ បានជាដំណាក់សុខាភិបាលឃុំធ្វឹងហឹងតែងមានអ្នកជំងឺជាច្រើនបានពិនិត្យព្យាបាល។ គ្រូពេទ្យឌាំង វុាំងលឹក ប្រធានដំណាក់សុខាភិបាលធ្វឹងហឹង ឲ្យដឹង៖" ឥឡូវមាមីងសុទ្ធតែមានប័ណ្ណធានាហានិភ័យសុខាភិបាល ហេតុនោះពេលរាងកាយមានអាការរោគស្រាល ដូចជាគ្រុន ក្តៅ ឈឺក្បាលជាដើម នោះតែងមកដំណាក់សុខាភិបាលពិនិត្យនិងយកថ្នាំផឹកភ្លាម ព្រោះហេតុនោះ បរិមាណអ្នកមកពិនិត្យជំងឺកាន់តែច្រើនឡើង។ ក្នុងមួយថ្ងៃដំណាក់សុខាភិបាល ពិនិត្យព្យាបាលជំងឺមធ្យមភាគជាង១០០លើកនាក់។ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការពិនិត្យព្យាបាលជំងឺជូនមាមីង ដំណាក់សុខាភិបាលរៀបចំបន្ទប់ពិនិត្យជំងឺ២បន្ទប់ នៅម៉ោង៧ព្រឹក គឺគ្រូពេទ្យ វេជ្ជបណ្ឌិតតែងមានមុខនៅដំណាក់សុខាភិបាល មិនទុកឲ្យអ្នកជំងឺរងចាំយូរឡើយ"។ ទោះបីជាប់រវល់ការងារច្រើន ប៉ុន្តែគ្រូពេទ្យ វេជ្ជបណ្ឌិតតែងមានភាពរុះរាយអស់ពីចិត្តពីថ្លើមណែនាំរបៀបថែទាំសុខភាព បង្កបានភាពស្និទ្ធស្នាល ជឿជាក់រវាងអ្នកជំងឺនិងគ្រូពេទ្យ។ លោកសើុងសេម អាយុ៦៩ឆ្នាំនៅភូមិ តាអង្គ ឲ្យដឹង ៖ "គ្រួសារខ្ញុំក្រ បានរដ្ឋផ្គត់ផ្គង់ប័ណ្ណធានាហានិភ័យសុខាភិបាល ហេតុនោះពេលមានជំងឺតម្កាត់ម្តងៗ ខ្ញុំតែងមកដំណាក់សុខាភិបាលពិនិត្យជំងឺ មិនបង់ប្រាក់អ្វីទាំងអស់។ ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតខ្មែរ ហេតុនោះងាយស្រួលពិគ្រោះយោបល់ និងណែនាំខ្ញុំពីរបៀបថែទាំសុខភាពផ្ទាល់ខ្លួន ឲ្យថ្នាំផឹកក៏ពូកែ ហេតុនោះខ្ញុំជឿនិងទុកចិត្តមកពិនិត្យជំងឺ"។
ដំណាក់សុខាភិបាលមិនត្រឹមតែពិនិត្យ ព្យាបាលជំងឺជូនប្រជាជនបានល្អប៉ុណ្ណោះទេ តែថែមទាំងបំពេញការងារផ្សព្វផ្សាយបានល្អទៀតផង ដើម្បីប្រជាជនមានស្មារតី ភ្ញាក់រលឹកខ្លួនឯង អនុវត្តល្អនូវវិធានការបង្ការ រោគរាលដាល។ តាមប្រសាសន៍របស់គ្រូពេទ្យឌាំងវុាំងលឹកច្រើនឆ្នាំមកអាយនេះ ឃុំគ្មានកើតរោគរាលដាលណាមួយឡើយ។ ក្រៅពីនោះ កម្មវិធីសុខាភិបាលជាតិ ដូចជាចាក់វ៉ាក់សាំងជូនកុមារក្នុងកម្រិតអាយុសម្រេចបាន៩៨% កុមារផឹក Vitamin A សម្រេច១០០% ស្រ្តីមានគភ៌ សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការត្រូវតាមពេលកំណត់។ គ្រូពេទ្យឌាំងវុាំង លឹក ប្រធានដំណាក់សុខាភិបាលឃុំធ្វឹងហឹង ឲ្យដឹងបន្ថែម ៖ "ដោយសារមានកងជួរសហការី៣៤នាក់ ពង្រាយគ្រប់១១ភូមិ បំពេញការងារផ្សព្វផ្សាយបានល្អ ហេតុនោះរោគរាលដាលស្ថិតក្នុងការគ្រប់គ្រងជានិច្ច។ ពិសេស ការយល់ដឹងរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង ហេតុនោះតែងម្ចាស់ការក្នុងការបង្ការជំងឺផ្ទាល់ខ្លួននិងគ្រួសារ។ ដំណាក់សុខាភិបាលបានសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយមូលដ្ឋាន សម្ភារៈ គ្រឿងបរិក្ខាពេទ្យ បម្រើការពិនិត្យព្យាបាលជំងឺនិងកងជួរគ្រូពេទ្យមានគ្រប់ចំនួន។ ពិសេស ដំណាក់មានវេជ្ជបណ្ឌិត២រូប មានកម្រិតវិជ្ជាឯកទេស១ ហេតុនោះបម្រើការថែទាំសុខភាពជូនមាមីងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរជាង"៕
យ្វីអាញ់-វិមាន