12/05/2015 - 14:09

កងប្រជាស្វ័យត្រាណសមុទ្រការពារអធិបតេយ្យកោះសមុទ្រមាតុប្រទេស

ត្រា​វិញ គឺជា​ខេត្ត​មួយ​ស្ថិត​នៅ​ចន្លោះ​ទន្លេ​តៀង​និង​ទន្លេ​ហូវ ទៅ​ទល់​នឹង​ស​មុទ្រ​ខាង​កើត ដោយ​មាន​ច្រក​កុង​ហូវ និង​ច្រក​ឌិញ​អាង មាន​មាត់​ស​មុទ្រ​ប្រ​វែង​៦៥​គី​ឡូ​ម៉ែត្រ ស្ថិត​នៅ​លើ​ភូមិ​សាស្រ្ត​ចំ​ណុះ​ឃុំ​ទី​ប្រ​ជុំ​ជន ទាំង​៩​របស់​ស្រុក​ទាំង​៣ នោះ​គឺ​ស្រុក​យ្វៀង​ហាយ កូវ​ង៉ាង​និង​ស្រុក​ចូវ​ថាញ់។

កង​ប្រ​ជា​ស្វ័យ​ត្រាណ​ស​មុទ្រ​ អនុ​វត្ត​ការ​បាញ់​មុខ​សញ្ញា​លើ​ទឹក​ ។

ដោយ​មាន​លក្ខណៈ​ពិ​សេស​ជា​ខេត្ត​នៅ​ជិត​ស​មុទ្រ និង​ជា​តំ​បន់​សំ​ខាន់​បំ​ផុត​ខាង​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ ម្ល៉ោះ​ហើយ​ត្រា​វិញ​តែង​​ផ្សារ​ភ្ជាប់​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​កិច្ច ជា​មួយ​នឹង​ការ​ការ​ពារ​សនិ្ត​សុខការ​ពារ​ប្រ​ទេស​នៅ​តំ​បន់​ឆ្នេរ​ស​មុទ្រ​។ ក្នុង​ការ​រៀប​ចំ​ក្រប​ខ័ណ្ឌ​ការ​ពា​រ​ប្រ​ទេស​យោ​ធា​ភូមិ​ភាគ​នៅ​បណ្តា​ឃុំ ទី​ប្រ​ជុំ​ជន​ឆ្នេរ​ស​មុទ្រ តែ​ង​បង្កើត​កង​ប្រ​ជា​ស្វ័យ​ត្រាណ​សមុទ្រ​ជា​និច្ច​។ ម្យ៉ាង​ទៀត កង​ប្រ​ជា​ស្វ័យ​ត្រាណ​ទាំង​នេះ ក្រៅ​ពី​បំ​ពេញ​ភារ​កិច្ច​ទាញ​យក​ផល​ធ្វើ​នេ​សាទ ថែម​ទាំង​ចូល​រួម​ការ​ងារ​អនុ​វត្ត​ភារ​កិច្ច​ត្រួត​ពិ​និត្យ ក្តោប​ក្តាប់​ស​ភាព​ការណ៍​តាម​ស​មុទ្រ ដើម្បី​រាយ​ការណ៍​បាន​ទាន់​ពេល​ជូន​គណៈ​បញ្ជា​ការ​យោ​ធាភូ​មិ​ភាគ​។ ទន្ទឹម​នឹង​នោះ ត្រៀម​ជា​ស្រេច​សហ​ការ​ជា​មួយ​នឹង​បណ្តា​អង្គ​ភាព​ផ្សេងៗ​ក្នុង​ការ​ស្វែង​រកសង្គ្រោះ ជន​រង​គ្រោះ​តាម​ស​មុទ្រ​ដោយ​គូស​បញ្ជាក់​៖ ការ​ពារ​អធិប​តេយ្យ​កោះ ស​មុទ្រ​ដ៏​ពិ​សិដ្ឋ​របស់​មាតុ​ប្រ​ទេស​។

ទូ​​ទាំង​ខេត្ត​បាន​បង្កើត​កង​អនុ​សេ​នា​តូច នៃ​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ស​មុទ្រ​៨​កង ដោយ​មាន​កង​កម្លាំង​ចូល​រួម​ស្រូប​អត្រា​១,៤៤​% បើ​ធៀប​ជា​មួយ​នឹង​កង​ប្រ​ជា​ស្វ័យ​ត្រាណ​របស់​ខេត្ត​។ ជា​ពិ​សេស យ្វៀង​ហាយ​គឺ ជា​ភូមិ​ភាគ​មាន​មាត់​សមុទ្រ​ប្រ​វែង​ជិត​៥៥​គី​ឡូ​ម៉ែត្រ ម្ល៉ោះ​ហើយ​ការ​កសាង​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ស​មុទ្រ ត្រូវ​បាន​គណៈ​បញ្ជា​ការ​យោ​ធា​ភូមិ​ភាគ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​។ ទូ​ទាំង​ស្រុក បាន​បង្កើត​កង​អនុ​សេ​នា​តូច​នៃ​កង​ប្រ​ជា​ស្វ័យ​ត្រាណ​នៅ​ឃុំ​ទាំង​៤​នៅ​មាត់​ស​មុទ្រ រួម​មាន​ដូច​៖ ឃុំ​ដុង​ហាយ ហ៊ីប​ថាញ់ ត្រឿង​ឡុង​ហ្វា​និង​ឃុំ​ឡុង​វិញ។

វរៈ​សេនីយ៍​ទោ​ត្រឹង​ថាយ​បៀង នា​យ​សេ​នា​ធិ​ការ​រង​នៃ​គណៈ​បញ្ជា​ការ យោ​ធា​ស្រុក​យ្វៀង​ហាយ​ឲ្យ​ដឹង៖ នេះ​គឺ​កង​កម្លាំ​ង​តែង​ច្បាម​តាម​ស​មុទ្រ​​ជា​រឿយ​ៗ ដោយ​ទាញ​យក​ផល​ផង បំ​ពេញ​ភារ​កិច្ច​វិ​និច្ឆ័​យ​រាល់​ហេតុ ការណ៍​តាម​សមុទ្រ​និង​ក្តោប​ក្តាប់ ផ្សព្វ​ផ្សាយ​ពត៌​មាន​តាម​ស​មុទ្រ​បាន​ទាន់​ពេល​ផង​។ ក្រៅ​ពី​នេះ កង​កម្លាំង​ទាំ​ង​នេះ​ថែម​ទាំង​សហ​ការ​ជា​រឿយ​ៗ​ជា​មួយ​នឹង​កង​កម្លាំង​ផ្សេង​ៗ យាម​ល្បាត​និង​ចូល​រួម​សង្គ្រោះ ជន​រង​គ្រោះ ហើយ​វិនិច្ឆ័យ​រាល់​ហេតុ​ការណ៍​តាម​សមុទ្រ​។ អា​ស្រ័យ​ហេតុ​នោះ ក្នុង​រយៈ​ពេល​ខាង​មុខ គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​នឹង​បន្ត ការ​រក្សា​ការ​អភិ​វឌ្ឍន៍​ប្រៀប​ខ្លាំង​ដែល​មាន​ស្រាប់ ដើម្បី​កសាង​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ស​មុទ្រ​គ្រប់​ទិស​ទី គ្រប់​បរិ​មាណ​និង​ពូកែ​ខាង​គុណ​ភាព រួម​ចំ​ណែក​ធា​នា​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​រាល់​សំ​ណូម​ពរ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​កោះ ស​មុទ្រ​ក្នុង​ស្ថាន​ភាព​ថ្មី​។

ដោយ​ជ្រួត​ជ្រាប​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​មជ្ឈិម​៤ (នី​តិ​កាល​X)​ ស្តី​ពី​​"​ យុទ្ធ​សាស្រ្ត​សមុទ្រ​វៀត​ណាម​ដល់​ឆ្នាំ​២០២០" ខេត្ត​ត្រា​វិញ បាន​ដាក់​ចេញ​កម្ម​វិ​ធី​ការ​ងារ​ផ្តុំ​កម្លាំង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​កិច្ច ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​កសាង​អភិ​វឌ្ឍ​កង​កម្លាំង​យោ​ធា​ភូមិ​ភាគ​។ ឆ្លង​តាម​រយៈ​នោះ បណ្តា​អង្គ​ភាព​យោ​ធា​និង​នគ​រ​បាល​ដែល​បោះ​ជំ​រំ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ឆ្នេរ​ស​មុទ្រ​ខេត្ត​ត្រា​វិញ កំ​ពុង​ខិត​ខំ​កសាង​កង​កម្លាំង​តាម​ទិស​ដៅ រៀប​រយ​ចំ​ណាន​ជា​ជំ​ហាន​ៗ​ទាន់​ស​ម័យ​។ ពិ​សេស ខេត្ត​បន្ត​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ចលនា​ម​ហា​ជន​កសាង និង​អភិ​វឌ្ឍ​ជំ​ហរ​យុទ្ធ​សាស្រ្ត​សង្គ្រាម​ប្រ​ជា​ជន សន្តិ​សុខ​ប្រ​ជា​ជន ដើម្បី​ប្រ​ជា​ជន​ម្នាក់​ៗ​គឺ​ជា​យុទ្ធ​ជន​ម្នាក់​មិន​ងាក​រេ​ក្នុង​ការ​រក្សា​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម ក៏​ដូច​ជា​ការ​ពារ​អធិប​តេយ្យ​ភាព​លើ​ស​មុទ្រ រួម​ចំ​ណែក​បង្ក​បាន​នូវ​បរិស្ថាន​ស្ថិរ​ភាព​សម្រាប់​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច- សង្គម​កិច្ច របស់​ខេត្ត​ត្រា​វិញ​ក្នុង​ដំ​ណាក់​កាល​ថ្មី​៕

ហ្វី​ហ្វាង​-លី​សៀ

 

ចែករំលែកអត្ថបទ