13/07/2017 - 16:34

សង្ឃឹមថាកាសែតកឹងធើភាសាខ្មែរបន្តការអភិវឌ្ឍ

កន្លងហើយ គណៈនិពន្ធនាយកកាសែតកឹងធើបានអញ្ជើញទៅបំពេញ ការងារនៅខេត្តសុកត្រាំង ដើម្បីស្ទាបស្ទង់មតិយោបល់ពីមិត្តអ្នកអានសំដៅបន្តការផ្លាស់ថ្មីកាសែត ពីមួយថ្ងៃទៅមួយថ្ងៃឲ្យរឹតតែមានការរីក ចម្រើន។

 សម​​មិត្ត​ថាច់​ខេន អគ្គ​និ​ពន្ធ​នា​យក​រង​កា​សែត​កឹង​ធើ ថ្លែង​អំ​ណរ​គុណ​ចំ
​ពោះ​ការ​ទុក​ចិត្ត និង​ការ​ផ្តល់​យោ​បល់​ដ៏​ស្មោះ​ស្ម័គ្រ​របស់​សមា​គម​សាម​គ្គី

​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង និង​គណៈ​នា​យក​សា​លា​​បំ​ពេញ​វិជ្ជា​

មធ្យម​សិក្សា​បាលី​ណាម​បូ។

តាម​លោក​ថាច់​ខេន អគ្គ​នា​យក​រង​កា​សែត​កឹង​ធើ គិត​រ​ហូត​មក​ដល់​ឆ្នាំ​២០១៤ កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​បោះ​ពុម្ព​ផ្សាយ​ឈាន​ចូល​ឆ្នាំ​ទី​៨​និង​ត្រូវ​បាន​ផ្សាយ​ជូន​ដោយ​ឥត​គិត​ថ្លៃ​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត ក្រុង​ទាំង​២១ នៅ​ភាគ​ខាង​ត្បូង។​ គោល​ការណ៍​របស់​កា​សែត​ គឺ​ផ្សព្វ​ផ្សាយបណ្តា​គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ ស្តី​ពី​ការ​ងារ​ជន​ជាតិ​និង​ឆ្លុះ បញ្ចាំង​ពី​លទ្ធ​ផល អនុ​វត្ត​គោល​ន​យោ​បាយ​ទាំង​នេះ​នៅ​ភូមិ​ភាគ​នានា។ សុក​ត្រាំង​ជា​ខេត្ត​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ គិត​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​បាន​ផ្សាយ​ជូន​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​វត្ត​ខ្មែរ សា​លា​សកល​ជន​ជាតិ​អន្តេ​វា​សិក កម្មា​ភិ​បាល បញ្ញ​វន្ត​ខ្មែរ។ នៅ​សា​លា​បំ​ពេញ​វិជ្ជា​មធ្យម​សិក្សា​បា​លី​ណាម​បូ ក្រុម​ការ​ងារ បាន​ស្តាប់​នូវ​រឿង​រ៉ាវ​ដ៏​រំ​ភើប​ចិត្ត​ជា​ច្រើន​អំ​ពី​ការ​ដែល​លោក​គ្រូ អ្នក​គ្រូ សមណ​សិស្ស​គ្រប់​អង្គនិង​រូប​ជា​អ្នក​ចូល​ចិត្ត​អាន​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​។ នៅ​អង្គ​ភាព​នេះ ជា​រៀង​រាល់​សប្តាហ៍​ទទួល​បាន​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ចំ​នួន​១០​សន្លឹក លោក​គ្រូ អ្នក​គ្រូ​និង​សមណ​សិស្ស​គ្រប់​អង្គ​ចូល​ចិត្ត​ស្វែង​រក​អាន​រួច​រក្សា​ទុក​លុះ​ដល់​ថ្ងៃ​បុណ្យ​ទាន​និមន្ត​ទៅ​វត្ត​យក​ចែក​ជូន​មា​មីង​ពុទ្ធ​បរិ​ស័ទ​អាន​។ ព្រះ​ឧបជ្ឈាយ៍​តាំង​ណោ អនុ​ប្រ​ធាន​សមា គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង និង​ជា​នា​យក​រង​សា​លា បំ​ពេញ​វិជ្ជា​មធ្យម​សិក្សា​បា​លី​ណាម​បូ ព្រះ​អង្គ​មាន​ចំ​ណាប់​អា​រម្មណ៍​អំ​ពី​មា​តិ​កា​ឈើ​ធំ​ម្លប់​ត្រ​ជាក់ និង​គំរូ​សហ​គមន៍​របស់​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ តែង​បាន​មា​មីង​ពុទ្ធ​បរិ​ស័ទ​ចូល​ចិត្ត​អាន។ អត្ថ​បទ​ទាំង​នេះ មាន​អត្ថ​ន័យ ពី​ព្រោះ​ពោល​ពី​គំ​រូ" ​ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាស​នា អ​នុ​វត្ត​ល្អ​ការ​ងារ​សង្គម" របស់​ព្រះ​សង្ឃ​និង​ការ​អនុ​វត្ត​កិច្ច​ការ​ល្អ​ៗ​ជូន​សហគមន៍​របស់​សប្បុ​រស​ជន​ជា​ច្រើន​នៅ​ភូមិ​ភាគ​នានា ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ពិ​សេស​គឺ​នៅ​តំ​បន់​ឆ្ងាយ តំ​បន់​កោះ​សមុទ្រ​ជា​ដើម​។ ចំ​ណែក​លោក​លី​ថាញ់​ហ៊ឹង នា​យក​សា​លា​បំ​ពេញ​វិជ្ជា​មធ្យម​សិក្សា​បា​លី​ណាម​បូ ផ្តល់​មតិ​ថា កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​គប្បី​បង្កើន​លេខ​ចេញ ផ្សាយ​ដើម្បី​ផ្តល់​ពត៌​មាន​ទាន់​ពេល​និង​បង្កើន​ការ​ផ្សាយ​ខាង​ផ្នែក​ជីវភាព​-សង្គម​កិច្ច ពិ​សេស​គឺ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ លោក​លី​ថាញ់​ហ៊ឹង បញ្ជាក់៖" កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ គឺ​ជា​ឆា​ណែល​ផ្សាយ​ពត៌​មាន​សមា​មតិ​ស្តី​ពី​មា​គ៌ា គោល​ការណ៍​របស់​បក្ស​និង​រដ្ឋ ដោយ​មាន​ខ្លឹម​សារ​និង​រូប​ភាព​សម្បូរ​បែប មាន​ទី​តាំង​រឹង​មាំ​ក្នុង​ទឹក​ចិត្ត​មិត្ត​អ្នក​អាន​នៅ​ខេត្ត​សុក​ត្រាំង អស់​រយៈ​កាល​ជាង​៨​ឆ្នាំ​កន្លង​។ យើង​ខ្ញុំ​ជឿ​ជាក់​ថា​ជា​មួយ​នឹង​ការយក​ចិត្ត​ទុក​ដាក់​របស់​គណៈ​និពន្ធ​នា​យក​កា​សែត​កឹង​ធើ​ មួយ​អន្លើ​ដោយ​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​របស់​សមូ​ហ​ភាព អ្នក​ធ្វើ​កា​សែត​ភា​សា​ខ្មែរ អនា​គត​ជិត​ៗ​នេះ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​នឹង​បន្ត​ការ មាន​ជំ​ហាន​អភិ​វឌ្ឍ​ថ្មី ក្លាយ​ជា​ចំ​ណី​ស្មារ​តី​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​ទាក់​ទាញ​មិត្ត​អ្នក​អាន​កាន់​តែ​ច្រើន​"។

 មាន​មតិ​យោ​បល់​ជា​ច្រើន​ប្រ​កប​ដោយ​ភាព​ជាក់​ស្តែង និង​ស្មោះ​ត្រង់របស់​កម្មា​ភិ​បាល ប្រ​ជា​ជន និង​ព្រះ​សង្ឃ​គ្រប់​អង្គ​និង​រូប​ដែល​ក្រុម​ការ ងារ​បាន​ទៅ​ជួប​សំ​ណេះ​សំ​ណាល​បាន​ឲ្យ​ដឹង​ថា ខ្លឹម​សារ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​បាន​បង្ហាញ​ច្បាស់​ពី​ភាព​រស់​រ​វើក និង​សម្បូរ​បែប​ខាង​អត្ថ​បទសារ​ពត៌​មាន​។ រច​នា​សម្ព័ន្ធ​ពត៌​មាន ឆ្លង​តាម​រយៈ​នៃ​មាតិ​កា ប​ធាន​បទ​បាន​ឆ្លុះ​បញ្ចាំង​ពី​ជីវ​ភាព​សេដ្ឋ​កិច្ច​-វប្ប​ធម៌-សង្គម​កិច្ចរបស់​ជន​ជាតិ​ភាគ​តិច និ​យាយ​រួម និង​លក្ខណៈ​ពិ​សេស​នៃ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ បាន​វេញ​ត្រ​បាញ់​នឹង​គ្នា​ក្នុង​សហ​គមន៍​បណ្តា​ជន​ជាតិ​វៀត​ណាម។ ថ្វី​បើ​ដូច្នោះ គុណ​ភាព​និង​ខ្លឹម​សារ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​នៅ​តែ​ពុំ​ទាន់​គ្រប់​គ្រាន់​ការ​ចែក​ចាយ​កា​សែត​ជូន​មូល​ដ្ឋាន​នា​នា​នៅ​តំ​បន់​ឆ្ងាយ​ពុំ​ទាន់​ពេល​។ល។ លោក​ថាច់​ខេន អគ្គ​នា​យក​រង​កា​សែត​កឹង​ធើ  រៀប​រាប់​៖​" ជា​មួយ​នឹង​ការ​ប្តេ​ជ្ញា​ចិត្ត​របស់​សមូ​ហ​ភាព​អ្នក​ធ្វើ​កា​សែត ក៏​ដូច​ជា​តម្រូវ​ការ​នៃ​ភារ​កិច្ច​ថ្មី គណៈ​និ​ពន្ធ​នា​យក​កា​សែត​កឹង​ធើ​នឹង​បន្ត​ការ​ផ្លាស់​ថ្មី ដើម្បី​ធ្វើ​ឲ្យ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រឹង​រឹត​តែ​មាន​ការ​រីក​ចម្រើន។ ដើម្បី​អនុ​វត្ត​ប្រ​ការ​ទាំង​នេះ​បាន​ល្អ បណ្តា​ម​តិ យោ​បល់​របស់​មិត្ត​អ្នក​អាន ពិ​សេស​គឺ​យោ​បល់​មតិ​របស់​ព្រះស​​ង្ឃ កម្មា​ភិ​បាល​ បញ្ញ​វន្ត គឺ​យើង​ខ្ញុំ​ទទួល​មក​ពិ​ចារ​ណា​យក​ធ្វើ​ជា​មូល​ដ្ឋាន សម្រាប់​បំ​ពេញ​ឲ្យ​ការ​កំ​ណត់​ទិស​ដៅ​អភិវឌ្ឍ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរត​ទៅ​ទៀត​"៕

តឹង​ភុក​-មុ​នី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ខេន