19/08/2014 - 08:44

នាយកដ្ឋានសន្តិសុខតីណាមបូ រំលឹកខួបអនុស្សាវរីយ៍១០ ឆ្នាំបង្កើតអង្គភាព

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤ នា​យកដ្ឋាន​សន្តិ​សុខ​តី​ណាម​បូ ចំ​ណុះ​អគ្គ​នា​យកដ្ឋាន​​សន្តិ​សុខ​២ ក្រ​សួង​នគរ​បាល​បាន​រៀប​ចំ​យ៉ាង​ឱឡា​រិក​នូវ​ពិ​ធី​រំ​លឹក​ខួប​អនុស្សាវ​រីយ៍​១០​ឆ្នាំ​ទិ​វា​​បង្កើត​អង្គ​ភាព ទទួល​គ្រឿង ឥស្សរិយ​យស​ការ​ពារ​​​មាតុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ​ពីរ និង​គ្រឿង​ឥស្ស​រិយ​យស​យុទ្ធ​ជ័យ​ចំ​ណាត់​ថ្នាក់​លេខ​បី​។ លោក​ឧត្តម​សេនីយ៍​ឯក​ ត្រឹង​ដាយ ក្វាង សមា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​នគរ​បាល​មជ្ឈិម រដ្ឋ​មន្រ្តី​ក្រ​សួង​នគរ​បាល ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​បណ្តា​ក្រ​សួង ផ្នែក​មជ្ឈិម ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​បាន​អញ្ជើញ​ចូល​រួម​។

 ឧត្តមសេនីយ៍ឯកត្រឹងដាយក្វាង ជូនគ្រឿងឥស្សរិយ យសការពារមាតុភូមិចំណាត់ថ្នាក់លេខពីរ និងគ្រឿង ឥស្សរិយយសយុទ្ធជ័យចំណាត់ថ្នាក់លេខបីរបស់ប្រធានរដ្ឋដល់កម្មាភិបាល យុទ្ធជន នាយកដ្ឋានសន្តិសុខ តីណាមបូ។


ឧត្តមសេនីយ៍ទោ ហ្វិញកុងតឺ អគ្គនាយកដ្ឋានស្តីទីនៃអគ្គនាយកដ្ឋាន សន្តិសុខ II បានបូកសរុបដំណើរការបង្កើតសកម្មភាពយុទ្ធជ័យ និងការ រួមចំណែករបស់នាយកដ្ឋានសន្តិសុខតីណាមបូ ក្នុងរយៈពេល១០ឆ្នាំ កន្លង។ ត្រូវបានបង្កើតថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៤ នាយកដ្ឋានសន្តិ សុខតីណាមបូ មានភារកិច្ចសហការជាមួយនឹងកងកម្លាំងនគរបាល ខេត្ត ក្រុងនានា នៅតំបន់ណាមបូ ដោះស្រាយស្ថានភាពសន្តិសុខលើ ភូមិសាស្រ្ត ផ្សព្វផ្សាយរាល់សកម្មភាព វិជ្ជាជីវៈជាមូលដ្ឋាន ពង្រីកជំហរ យុទ្ធសាស្រ្តសន្តិសុខយូរអង្វែង ចីរភាពលើភូមិសាស្រ្តតីណាមបូ។ រយៈ ពេល១០ឆ្នាំកន្លង នាយកដ្ឋានសន្តិសុខតីណាមបូ តែងម្ចាស់ការសហ ការជាមួយនឹងនគរបាលខេត្ត ក្រុងនានា នៅតំបន់ណាមបូ តស៊ូធ្វើឲ្យ បរាជ័យ នូវរាល់ឧបាយកលបំផ្លិចបំផ្លាញពីសំណាក់អង្គការប្រតិកិរិយា ដែលអូសទាញប្រជាជន ធ្វើបាតុកម្ម បង្កភាពចលាចល។ នាយកដ្ឋាន បានបង្កើតករណីពិសេសនិងផែនការ វិជ្ជាជីវៈតស៊ូជាច្រើនតាមរកចាប់ ខ្លួនមុខសញ្ញាមេខ្លោងស្នូលរបស់បណ្តាអានុភាពប្រតិកិរិយា រួមចំណែក ធ្វើឲ្យស្អាតស្អំភូមិសាស្រ្ត រក្សាខ្ជាប់សន្តិសុខនយោបាយនៅភូមិភាគនា នា។ ក្នុងនោះ ប្រការគួរឲ្យកត់សម្គាល់ គឺការធ្វើសេនាធិការសម្រាប់ បណ្តាគោលនយោបាយជនជាតិនិងសាសនា ប្រកបដោយប្រសិទ្ធភាព ជាជំហានៗ រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ដោះស្រាយបញ្ហា សុខុមាលភាពសង្គម ធ្វើសេនាធិការ ជម្នះនូវចំណុច ខ្វះខាតក្នុងការអនុវត្តន៍គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ចំពោះជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ អង្គភាពថែមទាំងចង្អុលការ សម្ព័ន្ធយុវជន សមាគមនារីរបស់អង្គភាពសហការជាមួយនឹងមន្ទីរពេទ្យ នានា សមាជិកសម្ពន្ធយុវជន បណ្តាខេត្តតីណាមបូ រៀបចំការងារពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំជាច្រើនប្រភេទជូនជនរួមជាតិខ្មែរ នៅខេត្ត ត្រាវិញ សុកត្រាំង គៀងយ៉ាង អាងយ៉ាង និងខេត្តហូវយ៉ាង ។ល។

ថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លោកឧត្តមសេនីយ៍ឯក ត្រឹងដាយក្វាង រដ្ឋមន្រ្តីក្រសួងនគរបាល បានកត់សម្គាល់ពីការខិតខំ របស់នាយកដ្ឋានសន្តិសុខតីណាមបូ ក្នុងរយៈពេលកន្លង។ ជាពិសេស រដ្ឋមន្រ្តី បានសំណូមពរនាយកដ្ឋានសន្តិសុខតីណាមបូ បង្កើនការក្តោប ក្តាប់ស្ថានភាព ទប់ស្កាត់ឧបាយកលនិងសកម្មភាពបំផ្លិចបំផ្លាញរបស់ អានុភាពអមិត្តនិងអង្គការប្រតិកិរិយាឲ្យបានទាន់ពេល; មិនទុកឲ្យអានុ ភាពអមិត្តឆ្លៀតយកគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ បង្កអុក ឡុក ជះឥទ្ធិពលដល់ជីវភាពប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌ លើភូមិសាស្រ្ត។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ត្រឹងដាយក្វាង បានជូនគ្រឿង ឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខពីរ; គ្រឿងឥស្សរិយ យសយុទ្ធជ័យចំណាត់ថ្នាក់លេខបីរបស់ប្រធានរដ្ឋជូនកម្មាភិបាល យុទ្ធ ជន នាយកដ្ឋានសន្តិសុខតីណាមបូ។ មានសមូហភាពមួយបុគ្គល ពីររូប បានទទួលប័ណ្ណសរសើរពីគណៈកម្មាធិការជនជាតិ ហើយមានបុគ្គល៥ រូប បានទទួលគ្រឿងអនុស្សរិយយសពីព្រោះបុព្វហេតុអភិវឌ្ឍបណ្តា ជនជាតិ៕

ថាច់ថាញ់ភូ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹងដាយក្វាង