ហីវតឺ ជាឃុំដំបូងក្នុងចំណោមឃុំទាំងអស់របស់ស្រុកទីវកឹង អនុវត្តផលិតកម្មតាមទម្រង់រូបភាពវាលស្រែធំនៅខេត្តត្រាវិញ។ ទម្រង់រូបភាពផលិតកម្មនេះ ជួយឲ្យប្រជាជនភូមិភាគ បង្កើនប្រាក់ចំណូលរួមចំណែកកសាងជនបទថ្មី។
កន្លែងប្រមូលទិញស្រូវនៅឃុំហីវតឺ។
បច្ចុប្បន្ន ឃុំហីវតឺ មានកសិករជាង២៥០គ្រួសារ ចូលរួមផលិតកម្មតាមទម្រង់រូបភាពវាលស្រែធំ សំខាន់គឺមាមីងជនជាតិខ្មែរ ដោយមានផ្ទៃដីផលិតប្រមាណជិត៣០០ហិកតានៅភូមិចំនួន៣គឺ ផ្នោរដូងឡ-ង៉និងភូមិផ្សារ។ លោកឡឹមវាំុងហីវ ប្រធានគណៈកម្មាធិការប្រជាជន ឃុំហីវតឺ ឲ្យដឹងៈ" ក្រៅពីវាលស្រែធំ គ្រួសារមួយចំនួន ថ្វីត្បិតតែមិនទាន់ចូលរួមជាផ្លូវការប៉ុន្តែនៅតែផលិតកម្មត្រូវតាមបែបវាលស្រែធំ ម្ល៉ោះហើយទូទាំងឃុំមានផ្ទៃដី៤០០ហិកតា អនុវត្តតាមបែបវាលស្រែធំ។ សព្វថ្ងៃឃុំកំពុងសម្រេចសុំណុំលិខិតសូមកកើតជាវាលស្រែធំចំនួន២ នៅភូមិព្រែកឆាងនិងភូមិអូរត្រាវ ដើម្បីសម្រេចនូវផលប្រយោជន៍ជូនមាមីងកសិករហើយជាការជាក់ស្តែងគឺត្រូវបានក្រុមហ៊ុនស្បៀងខេត្តធានាប្រមូលទិញកសិផល"។
តាមប្រសាសន៍លោកហីវ មាមីងជនរួមជាតិខ្មែរនៅឃុំហីវតឺ មានគុណសម្បត្តិ ម្ចាស់ក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តបច្ចេកទេសជាប់ជានិច្ច។ នេះជាលក្ខណសម្បត្តិងាយស្រួលដើម្បីឃុំហីវតឺបើកទូលាយវាលស្រែធំ។ បងថាច់អ៊ុក នៅភូមិព្រែកឆាង រៀបរាប់៖" ភូមិព្រែកឆាងមិនទាន់ករកើតវាលស្រែធំក៏ពិតមែន ប៉ុន្តែមាមីងនៅទីនេះបានរៀនសូត្រតាមទម្រង់រូបភាពទាំងនេះតាំងពីដើមមក។ ផលិតកម្មតាមបែប ផែនដែលមានប្រយោជន៍ច្រើនមានដូច៖ កាត់បន្ថយបាននូវដង្កូវក្រា ប្រមូលផលព្រមៗគ្នា មានភាពងាយស្រួលក្នុងការដឹកជញ្ជូន សាប់ព្រោះ ពូជស្រូវត្រូវគ្នាតែមួយ ម្ល៉ោះហើយងាយស្រួលក្នុងការនាំចេញ"។ បងអ៊ុក ជាកសិករខ្មែរមួយរូបក្នុងចំណោមកសិករខ្មែរជាច្រើនមានជីវភាពធូរធារអាស្រ័យផលិតស្រូវ។ ទិន្នផលមធ្យមភាគរបស់គ្រួសារផលិត ស្រូវតាមទម្រង់រូបភាពវាលស្រែធំសព្វថ្ងៃសម្រេចប្រមាណ៨,៥តោន/ ហិកតាបើប្រៀបនឹងឆ្នាំមុនៗនេះ គឺសម្រេចត្រឹមតែក្រោម៥តោន/ហិកតា។
គ្រួសារចូលរួមវាលស្រែធំ ឬក៏ផលិតតាមបែបផែនរួម តែងបានក្រុមហ៊ុនស្បៀងរបស់ខេត្តធានាប្រមូលទិញដោយតម្លៃខ្ពស់ជាងទីផ្សារ៥០០ដុងក្នុងមួយគីឡូក្រាម។ តម្លៃផលិតនៃដីកសិកម្មកើនឡើង៩០លានដុងក្នុងមួយហិកតា លើសកម្រិតកំណត់បទដ្ឋានជនបទថ្មី គឺ៦៥លាន ដុង/ហិកតា រួមចំណែកបង្កើនប្រាក់ចំណូលមធ្យមភាគ២៧លានដុង/ម្នាក់/ឆ្នាំ លើសកម្រិតកំណត់២៥លានដុង/ម្នាក់/ឆ្នាំរបស់បទដ្ឋានជនបទថ្មី។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្ររបស់ឃុំហីវតឺ សព្វថ្ងៃនៅត្រឹមកម្រិត៧,៥% បើប្រៀបជាមួយនឹងកម្រិត៧% នៃបទដ្ឋានជនបទថ្មី។
លោកឡឹមវាំុងហីវ ប្រធានគណៈកម្មាធិការប្រជាជនឃុំហីវតឺ អះអាងថាៈ" ទម្រង់រូបភាពវាលស្រែធំ ជួយឲ្យកសិករបង្កើនប្រាក់ចំណូល រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រលើកកម្ពស់កម្រិតចំណូលមធ្យមភាគលេីមនុស្សម្នាក់និងរួមចំណែកអនុវត្តជោគជ័យលក្ខឋានជនបទថ្មី។ បច្ចុប្បន្ន ឃុំហីវតឺ កសាងសម្រេចបាន១៥/១៩ លក្ខឋានជនបទថ្មី ខិតខំដល់ចុងឆ្នាំ២០១៥ ឃំុនឹងសម្រេចនូវបទដ្ឋានជនបទថ្មី "៕
ថាច់ថាញ់ភូ-សឺនម៉ាល័យ