ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ការបោះជំរំដោះដូរ ទំ នាក់ទំនងមិត្តភាពយុវជនវៀតណាម-កម្ពុជា លើកVI - ឆ្នាំ២០១៥ បានប្រព្រឹត្តឡើងនៅក្រុងរ៉ាច់យ៉ា ខេត្តកៀងយ៉ាង ដោយមានអ្នកតំណាង ចូលរួម៣៤០រូប ក្នុងនោះមានយុវជន១៦៥នាក់។
ទំនាក់ទំនងសិល្បៈរវាងយុវជនវៀតណាមនិងកម្ពុជាក្នុងជំរំ។
បធានបទពីការដោះដូរទំនាក់ទំនងលើកនេះ "យុវជនវៀតណាម-កម្ពុជា សហប្រតិបត្តិការ រក្សាបរិស្ថានសន្តិភាពមិត្តភាព"។ ការដោះដូរ ទំនាក់ទំនងមិត្តភាព សំដៅផ្សព្វផ្សាយ អប់រំ យុវជនបានយល់ពីខ្លឹមសារសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនជាតិ រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាឆ្នាំ១៩៨៥ និងកម្មវិធីបោះបង្គោលព្រំដែន គោករវាងប្រទេសទាំងពីរ។ យោងលើមូលដ្ឋាននោះ នឹងលើកកម្ពស់ ស្មារតីទទួលបន្ទុកសម្រាប់យុវជនក្នុងការការពារព្រំដែន រក្សាស្ថិរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ម្យ៉ាងទៀតការបោះជំរំ ក៏ជាឱកាស ដើម្បីដោះដូរព័ត៌មាន អំពីស្ថានភាពយុវជនរបស់ខេត្តនីមួយៗ។ នៅក្នុង ឱកាសបោះជំរំ ឆ្លងតាមរយៈនៃសកម្មភាពដោះដូរ ទំនាក់ទំនងវប្បធម៌ សិល្បៈកីឡាអប់រំកាយ បង្កលក្ខណសម្បត្តិជូនយុវជនខេត្តនីមួយៗ ស្វែងយល់ពីទំនៀមទម្លាប់វប្បធម៌ ដើម្បីអភិរក្សនិងពង្រីកវប្បធម៌ប្រវេណីរបស់ជនជាតិទាំងពីរ។
ការបោះជំរំបានប្រព្រឹត្តឡើងនូវសកម្មភាពជាក់ស្តែង ជាមួយនឹងខ្លឹមសារផ្សេងៗមានដូច៖ កម្មវិធីសហប្រតិបត្តិការរវាងគណៈកម្មាធិការសមាគមសហព័ន្ធយុវជនវៀតណាមក្រុងកឹងធើ និងខេត្តកៀងយ៉ាង ជាមួយនឹងសមាគមសហព័ន្ធយុវជន បណ្តាខេត្តកំពត កែប ព្រះសីហនុនិង ខេត្តកោះកុងដំណាក់កាលឆ្នាំ២០១៥-២០២០ ព្រមទាំងរៀបចំមហោស្រពដោះដូរ ទំនាក់ទំនងវប្បធម៌វៀតណាម-កម្ពុជា ក្រោមបធានបទ" ប្រកៀកស្មារួមអភិវឌ្ឍ" ឆ្លងតាមរយៈនៃសកម្មភាពតាំងពិព័រណ៍ដាក់បង្ហាញរូបភាពសិល្បៈ ស្តីពីប្រទេសជាតិ មនុស្សវៀតណាមនិងកម្ពុជា ប្រឡងធ្វើម្ហូបអាហារដោះដូរ ទំនាក់ទំនងវប្បធម៌ សិល្បៈ សម្តែងសម្លៀកបំពាក់ ចូលគោរពបូជនីយដ្ឋានយុទ្ធជនពលីខេត្តនិងជូនអំណោយដល់គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយជាដើម ។ ដើម្បីបង្កជាចំណុចសំខាន់ក្នុងសកម្មភាព គណៈកម្មាធិការសមាគម សហព័ន្ធយុវជនវៀតណាមខេត្ត បានរៀបចំសង់ផ្ទះមិត្តភាពជូនយុវជនក្រីក្រ និងរៀបចំប្លង់កសាងចម្ការឈើមិត្តភាពយុវជនវៀតណាម- កម្ពុជា នៅខេត្តកៀងយ៉ាង។
លោកស្រីភួថងមិថុនា ប្រធានសមាគមសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង សម្តែងនូវក្តីរីករាយនៅពេលបានចូលរួមបោះជំរំ។ ទន្ទឹមនឹងនោះ លោកស្រីបានគូសបញ្ជាក់៖ នេះគឺជាឱកាសដើម្បីយុវជនទាំងពីរប្រទេសរឹតបន្តឹងជាងទៀតនូវចំណងសាមគ្គីភាពនិងផ្សាភ្ជាប់។ "នាងខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ និងកត់សម្គាល់នូវមនោសញ្ចេតនាដ៏ឧត្តុង្គឧត្តម ដែលថ្នាក់ដឹកនាំខេត្តកៀងយ៉ាងនិងថ្នាក់ដឹកនាំក្រុងកឹងធើ បានផ្តល់ជូនគណៈប្រតិភូយុវជនកម្ពុជា មកចូលរួមក្នុងការបោះជំរំ ដោះដូរទំនាក់ទំនងលើកនេះ។ ផ្តើមចេញពីក្នុងបេះដូងនាងខ្ញុំតែងគិតនិងសង្ឃឹមថាចំណងមិត្តភាព សាមគ្គីភាពរវាងជនជាតិទាំងពីរកម្ពុជា- វៀតណាម ហាក់បីដូចជាទឹកទន្លេមិនដែលគោករីង" លោកស្រីភួថងមិថុនា ឲ្យដឹងដោយក្តីរំភើបដូច្នេះ។
បងឡេទ្រុងហូ អនុលេខាសម្ព័ន្ធយុវជនខេត្ត ប្រធានសមាគមសហព័ន្ធ យុវជនវៀតណាមខេត្តកៀងយ៉ាង ឲ្យដឹង៖ នេះគឺជាសកម្មភាពប្រចាំឆ្នាំ សំដៅបង្កជាឱកាស ដើម្បីយុវជនប្រទេសទាំងពីរវៀតណាម -កម្ពុជា បានជួបជុំគ្នា ដោះដូរទំនាក់ទំនង រឹតបន្តឹងចំណងសាមគ្គីភាព និងផ្សាភ្ជាប់។ ព្រមជាមួយនោះ ក៏ជាឱកាសដើម្បីអ្នកបម្រើការងារយុវជននៃភាគីទាំងពីរ ក្នុងការដោះដូររៀនសូត្របទពិសោធន៍ ជួយគ្នាទៅវិញទៅមក៕
ឡេស៊ាង-លីសៀ