ការផ្សព្វផ្សាយសៀវភៅកាសែតទៅកាន់តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់ជនជាតិខ្មែរនៅខេត្តសុកត្រាំង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីកប្រសិទ្ធភាព រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញា និងជីវភាពរបស់ជនជាតិខ្មែរ។
កាសែតភាសាខ្មែរតែងបានប្រជាជនខ្មែរយកចិត្តទុកដាក់អាន។
លោកលីប៊ិញកាង ប្រធានគណៈជនជាតិខេត្តសុកត្រាំងឲ្យដឹង៖ ពីមុននេះ ជនជាតិខ្មែរនៅភូមិស្រុកនានាក្នុងខេត្ត នៅជួបការលំបាកច្រើន ក្នុងការខិតជិតនឹងសៀវភៅ កាសែត វិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿន។ ព្រមជាមួយនោះ ជនរួមជាតិខ្មែរភាគច្រើនមិនសូវចេះភាសាសកល បានជាការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេសថ្មីក្នុងការផលិតមិនសូវមានប្រសិទ្ធភាព ជីវភាពនៅជួបការលំបាក។ ក្នុងការអនុវត្តន៍សេចក្តីសម្រេច២៤៧២/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការផ្ដល់សៀវភៅ កាសែតជូនជនជាតិភាគតិចនិងតំបន់ភ្នំ តំបន់លំបាកពិសេស រៀងរាល់ឆ្នាំខេត្តបានផ្ដល់សៀវភៅ កាសែតចំនួន២០ប្រភេទ មានជាង២៧៤.០០០ក្បាល ដើម្បីចែកជូនដល់វត្តខ្មែរទាំង៩២ និងនៅតាមសាលារៀន មន្ទីរ គណៈ ផ្នែក នានាក្នុងខេត្ត។ ព្រះតេជព្រះគុណ ឡឹមច័ន្ទ ព្រះចៅអធិការវត្តស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង មានថេរដីកា៖ "ឆ្លងតាមរយៈសៀវភៅ កាសែត ទស្សនាវដ្ដីជាភាសាខ្មែរ ជាពិសេស គឺកាសែតកឹងធើភាសាខ្មែរ បានជួយផ្សព្វផ្សាយនូវព័ត៌មាននិងព្រឹត្តិការណ៍សំខាន់ៗដែលបានប្រព្រឹត្តទៅក្នុងតំបន់ ម្ល៉ោះហើយពុទ្ធបរិស័ទខ្មែរតែងចូលចិត្តអានយ៉ាងខ្លាំង។ ឆ្លងតាមរយៈសៀវភៅកាសែតនេះដែរ ពុទ្ធបរិស័ទក៏កាន់តែយល់ច្បាស់ពីគោលការណ៍ គោលនយោបាយដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋក្នុងការឧបត្ថម្ភជនជាតិខ្មែរឲ្យមានការរីកចម្រើន បានរៀនសូត្រពីវិទ្យាសាស្រ្ត បច្ចេកទេសនិងទម្រង់រូបភាពធ្វើការរកស៊ីដោយប្រសិទ្ធភាពផ្សេងៗ ដើម្បីយកទៅអនុវត្តក្នុងការផលិត លើកកម្ពស់ជីវភាព"។
លោកឡឹមវុាំងអឹង អនុប្រធានសមាគមកសិករឃុំភូមី ស្រុកមីទូ ឲ្យដឹង៖" ពីមុននេះ កម្រមានកាសែតភាសាខ្មែរណាស់ ប៉ុន្តែសព្វថ្ងៃចំនួនកាសែតនិងទស្សនាវដ្ដីផ្សេងៗឃើញថាសម្បូរបែបបង្គួរ។ និយាយឲ្យចំ គឺរៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ នៅគណៈកម្មាធិការប្រជាជនឃុំ វត្តខ្មែរ និងបន្ទប់អានសៀវភៅនានា ក្នុងភូមិសាស្រ្តសុទ្ធតែទទួលបានកាសែតភាសាខ្មែរ កាសែតភាសាវៀត មានដូចកាសែតកឹងធើ កាសែតសុកត្រាំងនិងកាសែតរបស់ទីភ្នាក់ងារសារពត៌មានវៀតណាម។ល។ សព្វថ្ងៃ ជនជាតិខ្មែរនៅខេត្តសុកត្រាំង មានការនិយមចូលចិត្តអានកាសែតខ្លាំងណាស់ ជាពិសេស គឺកាសែតកឹងធើភាសាខ្មែរនិងកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ត្បិតអីប្រភពកាសែតថ្មីៗ មានរូបភាពល្អ ខ្លឹមសារសម្បូរបែប និងប្រកបដោយលក្ខណៈសារពត៌មានខ្ពស់។ ជាពិសេស គឺផ្នែកវាក្យស័ព្ទវៀត-ខ្មែររបស់កាសែតកឹងធើភាសាខ្មែរ តែងបានព្រះសង្ឃនិងបញ្ញវត្តខ្មែរជាច្រើនយកចិត្តទុកដាក់អាន"។
លោកលីប៊ិញកាង ប្រធានគណៈជនជាតិខេត្តសុកត្រាំង ឲ្យដឹង៖"លទ្ធផលនៃការអានកាសែតរបស់ជនជាតិខ្មែរក្នុងខេត្ត ត្រូវបានអះអាងជាក់ស្តែង ឆ្លងតាមរយៈនៃការកាត់បន្ថយយ៉ាងរហ័សអត្រាគ្រួសារក្រីក្រក្នុង។ សព្វថ្ងៃក្នុងខេត្តសុកត្រាំងនៅមានគ្រួសារក្រីក្រប្រហែល១៩%។ រៀងរាល់ឆ្នាំ មានប្រជាជនបានចាកផុតពីភាពក្រីក្រជាង២.៥០០គ្រួសារគំរូ គ្រួសារខ្មែរផលិតកម្មនឹងធ្វើអាជីវកម្មពូកែក្នុងខេត្ត ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន ភូមិស្រុកខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសមរម្យ សម្បូរសប្បាយ។ល។"៕
យ៉ីអាញ់-សេរី