ពីមុន ជីវភាពរបស់ជនរួមជាតិខ្មែរនៅតំបន់ភ្នំ តំបន់ព្រំដែន ខេត្តអាងយ៉ាង ជួបការលំបាកច្រើន អត្រាគ្រួសារក្រីក្រមានជាង៥០%។ បក្សនិងរដ្ឋបានប្រកៀកស្មាជាមួយនឹងជនរួមជាតិ អនុវត្តនូវគោលនយោបាយ អាទិភាពជាច្រើន ដើម្បីគិតគូរជីវភាពជូនជនរួមជាតិឆ្លងកាត់ការលំបាកឈានឡើងជាសន្សឹមៗ។
ជីវភាពជនរួមជាតិខ្មែរនៅបៃណូយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរធូរធារ។
តាមប្រសាសន៍របស់លោកត្រឹងក្វឹកថាញ ប្រធានគណៈជនជាតិខេត្តអាងយ៉ាង ក្នុងអំឡុង៤០ឆ្នាំកន្លង តាំងពីថ្ងៃភាគខាងត្បូងបានរំដោះឯក ភាពទឹកដីទាំងស្រុងជនរួមជាតិខ្មែរខេត្តអាងយ៉ាងតែងប្តេជ្ញាចិត្តឈានឡើងចាកផុតពីភាពក្រីក្រ និងដោយមានការយកចិត្តទុកដាក់គិតគូររបស់បក្ស និងរដ្ឋបានជាអត្រាគ្រួសារខ្មែរក្រីក្រកាត់បន្ថយជាមធ្យមភាគ ពី២%ដល់៣% ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន ចំនួនគ្រួសារក្រីក្រជិតក្រក្នុងជនរួមជាតិខ្មែរនៅត្រឹមតែ១៤,៥៥%។ ខេត្តអាងយ៉ាងខិតខំដល់ចុងឆ្នាំ២០១៥ នឹងកាត់បន្ថយអត្រាគ្រួសារក្រីក្របន្ថែម៤% ប្រៀបនឹងបច្ចុប្បន្ន ។
បច្ចុប្បន្ន លើភូមិសាស្រ្តខេត្តអាងយ៉ាងមានជនរួមជាតិខ្មែររស់នៅជាង២២.៦០០គ្រួសារ និងមានចំនួនមនុស្សជាង៩១.០០០នាក់ ស្រូបអត្រា៤,២៣%នៃចំនួនប្រជាជនទូទាំងខេត្ត។ ខុសពីខេត្តនានាក្នុងតំបន់ជនរួមជាតិខ្មែរនៅអាងយ៉ាង រស់នៅប្រមូលផ្តុំតាមភូមិស្រុក ច្រើនបំផុតនៅឃុំចំនួន២៨នៃតំបន់បៃណូយ ដីធ្លីសោះកក្រោះ ខ្វះទឹកនៅរដូវប្រាំង។ល។ ចំណុះស្រុកទ្រីតូង ទិញបៀងនិងមួយចំនួនរស់នៅរាត់រាយតាមស្រុកចំនួន៣នៃតំបន់ចតុកោណឡុងស្វៀង គឺចូវភូ ចូវថាញ់ និងថ្វាយសេីុង។ ប្រភពចំណូលសំខាន់របស់ប្រជាជន គឺអាស្រ័យស្រែចម្ការ ចិញ្ចឹមសត្វ និងធ្វើការឈ្នួលតាមរដូវកាលចេះតែវិលវល់នឹងការងារស្រែចម្ការ ភ្ជួរ រាស់ ចិញ្ចឹមគោតាមប្រវេណី។ ទម្លាប់ផលិតកម្មនៅឱនថយ ហេតុនោះ ប្រសិទ្ធភាពសេដ្ឋកិច្ចនៅទាប។
ដោយសារជនរួមជាតិខ្មែររស់នៅប្រកបរបរកសិកម្ម៨០% ខេត្តអាងយ៉ាង បានផ្តុំកម្លាំងជំរុញវិស័យកសិកម្ម ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ក្នុងការបង្កបង្កើនផលជូនកសិករខ្មែរ។ ម្ចាស់ការសហការជាមួយនឹងវិជ្ជាស្ថានស្រូវនានានៅវាលរាបទន្លេគឺវឡុង និងសកលវិទ្យាល័យកឹងធើ ។ល។ ណែនាំបច្ចេកទេសដាំពិសោធ ឧបត្ថម្ភពូជ មធ្យោបាយផលិតកម្មបង្កលក្ខណៈជូនកសិករក្នុងការបង្វែររចនាសម្ព័ន្ធផលិតកម្ម។ ខេត្តបានអាទិភាពកសាងស្ថានីយបូមទឹក ប្រព័ន្ធចែកចាយទឹកបម្រើការផលិតកសិកម្មនៅតាមឃុំនានាដូច៖ ចូវឡាំងលឿងភី ឡេទ្រី (ស្រុកទ្រីតូង) ស្ថានីយបូមទឹកតំបន់លើ៣/២ នៅឃុំអាងគឺ(ស្រុកទិញបៀង) ។ល។ រួមចំណែកក្នុងការទាញយកផលដីចោលទំនេរ និងដីជើងភ្នំបានជិត៧.០០០ ហិកតាសម្រាប់ដាំដំណាំរួមផ្សំពី២ដល់៤រដូវជាប្រចាំឆ្នាំ ឬក៏ស្រូវពិសេស១រដូវ+ដំណាំរួមផ្សំ២រដូវ ឬក៏ដំណាំរួមផ្សំ១រដូវ+ស្រូវ១រដូវប្រចាំឆ្នាំ។ ក្នុងរដូវប្រាំងឆ្នាំ២០១៤-២០១៥ ជនរួមជាតិខ្មែរខេត្តអាងយ៉ាង ផលិតស្រូវទទួលបានផលច្រើន លក់បានថ្លៃ ហើយចាប់ផ្តើមផលិតរដូវថ្មីបន្តដោយភាពងាយស្រួលនិងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ខេត្តអាងយ៉ាងបានផ្សព្វផ្សាយកម្មវិធីទិសដៅជាតិកសាងជនបទថ្មី កម្មវិធី១៣៥នៅឃុំព្រំដែនចំនួន១៧ ជាមួយនឹងកម្រិតវិនិយោគទុន១ពាន់លានដុង/ឃុំ។ ផ្សព្វផ្សាយគោលនយោបាយផ្សេងខាងឧបត្ថម្ភដីសង់ផ្ទះ ឧបត្ថម្ភបុលទុនអភិវឌ្ឍផលិតកម្មសម្រាប់គ្រួសារខ្មែរដែលមានស្ថានភាពលំបាកពិសេស។ ទន្ទឹមនឹងនោះ សេចក្តីសម្រេចចិត្ត០៩-NQ/TU របស់គណៈកម្មាធិការខេត្តអាងយ៉ាងអំពី"អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច នៅតំបន់ជនរួមជាតិខ្មែរដល់ឆ្នាំ២០១០ និងកំណត់ទិសដៅដល់ឆ្នាំ២០ ១៥"ក៏បានពង្រីកឥទ្ធិពលជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច សន្តិសុខការពារប្រទេសតំបន់ជនរួមជាតិមានភាពលំនឹង។ល។ បច្ចុប្បន្ន ជីវភាពរបស់ជនរួមជាតិខ្មែរតំបន់បៃណូយ ខេត្តអាងយ៉ាងបានសម្បូរធូរធារជាងដោយរកបានប្រាក់ចំណូលខ្ពស់ជាងមុន៕
ធូត្រាង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-វិមាន