នៅភូមិអូរមិច ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ ពូថាច់ផាយ គឺជាគំរូ ល្អម្នាក់ក្នុងការចាកផុតពីភាពក្រីក្រ។
សេដ្ឋកិច្ចគ្រួសារបានធូរធា ពូផាយមានលក្ខណៈជាងក្នុងការថែទាំអ្នកម្តាយជរា។
ថ្វីត្បិតពូមានអាយុជិត៦០ឆ្នាំប្លាយ ប៉ុន្តែពូថាច់ផាយ នៅតែខ្មីឃ្មាត ឧស្សាហ៍ព្យាយាមឈានឡើងចាកផុតពីភាពក្រីក្រ។ ពូផាយ ឲ្យដឹង៖ គ្រួសារខ្ញុំចាកផុតពីភាពក្រីក្រ គឺអាស្រ័យបានរដ្ឋឧបត្ថម្ភលោះដីស្រែនិង ឲ្យបុលទុនប្រកបការងាររកស៊ី។ ផ្តើមពីប្រភពទុនបុលអាទិភាព ខ្ញុំយកទៅចិញ្ចឹមជ្រូក។ ធ្វើស្រែផង ចិញ្ចឹមជ្រូកផង ជីវភាពរបស់គ្រួសារខ្ញុំមានភាពលំនឹងជាបណ្តើរៗ។ ប៉ុន្មានឆ្នាំជិតៗនេះ ស្រែបានផល ជ្រូកលក់បានថ្លៃ ហើយថែមទាំងសម្រេចបរិមាណទម្ងន់ខ្ពស់ ម៉្លោះហើយសេដ្ឋកិច្ចគ្រួសារខ្ញុំឈានឡើងច្បាស់ក្រឡែត។ ទន្ទឹមនឹងការឧបត្ថម្ភក៍របស់រដ្ឋ ពូថាច់ផាយ និងគ្រួសារទាំងមូលមិនរុញរានឹងការលំបាកក្នុងការធ្វើការរកស៊ី។ ពេលវេលាស្ទើរតែទាំងអស់ ពូទុកសម្រាប់តែថែទាំស្រូវនិងហ្វូងជ្រូក។ អាស្រ័យឧស្សាហ៍យកចិត្តទុកដាក់ក្នុងកិច្ចការ ម៉្លោះហើយពេលស្រូវមានសញ្ញារងការបំផ្លាញពីដង្កូវក្រា ពូឆាប់ទៅរកកម្មាភិបាល កសិកម្មឃុំ ដើម្បីសូមការពិគ្រោះណែនាំទិញថ្នាំបាញ់ភ្លាម។ ពូថាច់ផាយ ក៏ជាអ្នកឧស្សាហ៍ទៅជួបកម្មាភិបាលបសុពេទ្យដែរ ដើម្បីសូមការណែនាំពីរបៀបថែទាំជ្រូក ធ្វើយ៉ាងណាឲ្យការចិញ្ចឹមជ្រូកសម្រេចបានបរិមាណទម្ងន់ខ្ពស់។ ប្រាក់ចំណូលរបស់គ្រួសារកាន់តែគ្រាន់បើឡើង ហើយកូនៗអ្នកណាក៏ចេះគិតគូធានាជីវភាពផ្ទាល់ខ្លួន ម៉្លោះហើយប្តីប្រពន្ធពូក៏សម្រាលបាននូវបន្ទុកគ្រួសារមួយភាគណាដែរ។
ពេលកម្មាភិបាលឃុំ ផ្សព្វផ្សាយបច្ចេកទេសវប្បកម្មថ្មី ពូផាយក៏ជាអ្នកខ្នះខ្នែងឈានមុខ។ ពូផាយអនុវត្តបច្ចេកទេសថ្មីសម្រាប់ស្រូវទាំងបីកុង តាមទម្រង់រូបភាពវៀត។ អាស្រ័យវប្បកម្មត្រូវតាមការណែនាំរបស់កម្មាភិបាល ក៏ដូចជាការរៀនសូត្រពីមាមីងបងប្អូន បានជាទិន្នផលស្រូវរបស់ពូ តែងខ្ពស់ជាងទិន្នផលមធ្យមភាគរបស់ឃុំ។ ជីវភាពបានកែលម្អ ពូថាច់ផាយ មានលក្ខណៈជាងក្នុងការថែទាំអ្នកម្តាយជរា។
ពូផាយ សំណេះសំណាល៖ ខ្ញុំខិតខំធ្វើការរកស៊ីដើម្បីចាកផុតពីភាពក្រីក្រ ម៉្យាងទៀតកុំឲ្យកូនចៅវាតូចចិត្តខ្លួនឯងពេលរំលឹកដល់ឪពុករបស់ខ្លួន។ មិនចំពោះតែខ្ញុំម្នាក់ឯងប៉ុណ្ណោះទេ មាមីងខ្មែរក្រីក្រទាំងអស់ ក្នុងឃុំអ្នកណាក៏មានឱកាសចាកផុតពីភាពក្រីក្រ អាស្រ័យរដ្ឋតែងមានគោលនយោបាយយកចិត្តទុកដាក់ ឧបត្ថម្ភគ្រួសារអ្នកក្រ ជាពិសេសគឺ មាមីងជនជាតិខ្មែរ។ ខ្ញុំយល់ឃើញថាការចាកផុតពីភាពក្រីក្រ គឺគ្មានអ្វីជាការយឺតពេលឡើយ ទោះជាឋិតក្នុងអាយុ៦០ឆ្នាំដូចរូបខ្ញុំក៏ដោយ៕
ថាច់ថាញ់ភូ