អាស្រ័យដោយបានការវិនិយោគទុនរបស់រដ្ឋ បានជាជីវភាពរបស់ជនជាតិខ្មែរនៅឃុំត្វឹងទឹក ស្រុកថាញទ្រី ខេត្តសុកត្រាំង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់ មុខមាត់ជនបទមានការផ្លាស់ប្តូរយ៉ាងសកម្ម ។ល។
អគារសិក្សាត្រូវបានរដ្ឋវិនិយោគទុនកសាងសមរម្យ។
ឃុំត្វឹងទឹក មានជនរួមជាតិខ្មែរជាង៦៧,៣%។ ផ្ដើមពីប្រភពទុនអាទិ ភាពរបស់រដ្ឋសម្រាប់តំបន់ជនរួមជាតិភាគតិច ឃុំបានវិនិយោគទុនកសាងសំណង់គមនាគមន៍ជនបទ និងសំណង់ធារាសាស្រ្តជាច្រើន បង្កលក្ខណៈសម្បត្តិងាយស្រួលសម្រាប់តម្រូវការផលិតកម្ម និងបម្រេីការធ្វើដំណើរទៅមករបស់ប្រជាជន។ ពិសេសឃុំបានផ្ដុំកម្លាំងកសាងទម្រង់រូបភាពផលិតកម្មផ្សេងៗ និងជួយកសិករបុលទុនដោយបង់ប្រាក់ ការអាទិភាពដើម្បីអនុវត្តទម្រង់រូបភាពសេដ្ឋកិច្ចគ្រួសារ។ ឆ្នាំ២០១៤ ឃុំត្វឹងទឹក កសាងទម្រង់រូបភាពបានចំនួន៣៨១ មានដូច៖ ចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ។ល។ ចំនួនទុនសរុបជាង៧,៧ពាន់លានដុង។ ផ្ដើមពីនោះ មានកសិករក្រីក្រជាច្រើនមានឱកាសប្រកបការងាររកស៊ី ជីវភាពឈានឡើងធូរធារ។ បងស្រីសេីុងធីសូនីនៅភូមិទ្រុងថុង ជាគ្រួសារក្រីក្រដោយសារបានរដ្ឋជំនួយឲ្យបុលទុនបងស្រីលោះបានដី១កុងនិងចិញ្ចឹមសត្វរកបានប្រាក់ចំណូលលំនឹង។ បងស្រីសេីុងធីសូនី ឲ្យដឹង៖ "អាស្រ័យរដ្ឋឲ្យបុលទុនទើបខ្ញុំមានដើមទុនសម្រាប់លក់ដូរតិចតួច។ គ្រួសារខ្ញុំធ្វើស្រែ១កុង គ្រាន់មានស្រូវសម្រាប់ហូប ចំណែកប្តីខ្ញុំទៅធ្វើការឈ្នួលរកប្រាក់ចំណូលបនែ្ថមផងនិងចិញ្ចឹមក្របីផងឯកូនខ្ញុំ២នាក់ទៅធ្វើកម្មករនៅក្រុងហូជីមិញ ផ្ញើប្រាក់មករៀងរាល់ខែ ម្ល៉ោះហើយសេដ្ឋកិច្ចគ្រួសារខ្ញុំបានលំនឹង"។
សព្វថ្ងៃកាលបើមកកាន់ឃុំត្វឹងទឹក ទើបឃើញច្បាស់នឹងភ្នែកនូវជីវភាពថ្មីរបស់ជនរួមជាតិខ្មែរនៅទីនេះកំពុងមានការអភិវឌ្ឍន៍។ ផ្លូវភក់ល្បាប់ទាំងប៉ុន្មានកាលពីមុនត្រូវបានផ្លាស់ជាផ្លូវបេតុងរាបរលូន។ កាន់តែចូលជ្រៅទៅក្នុងភូមិមេីលសងខាងផ្លូវឃើញផ្ទះឥដ្ឋជាច្រើនបានសង់ឡើង អមដោយវាលស្រែស្រូវទុំ រៀបនឹងប្រមូលផល។ អគ្គិសនី ទឹកស្អាតត្រូវបានតភ្ជាប់ចូលដល់រាល់គ្រួសារ។ ទូទាំងឃុំមានគ្រួសារប្រើប្រាស់អគ្គិសនីជាង៩៨% និងគ្រួសារប្រើប្រាស់ទឹកស្អាតជាង៩៦%។ លោកតូថាញអួ លេខាសាខាបក្សភូមិទ្រុងថុង ឲ្យដឹង៖ "ពីមុនជីវភាពប្រជាជននៅតំបន់នេះលំបាកណាស់ ផលិតស្រូវបានតែ១រដូវ/ឆ្នាំប៉ុណ្ណោះ ពីព្រោះដីចាប់ជាតិជូរប្រៃ។ សព្វថ្ងៃ រដ្ឋបានជីកប្រឡាយវាលស្រែកសាងលូរាំងទឹកប្រៃ នាំទឹកសាបមកស្រោចស្រព ម្ល៉ោះហើយមាមីងផលិត ស្រូវបាន៣រដូវនិងដាំដំណាំរួមផ្សំបានខួបឆ្នាំ"។ លោកហ្វាច់សេីុង ហាយ ប្រធានគណៈកម្មាធិការប្រជាជនឃុំត្វឹងទឹក ឲ្យដឹង៖ "ឆ្នាំ២០០០ ឃុំត្វឹងទឹកមានគ្រួសារក្រីក្រ៥០% បច្ចុប្បន្ន ថយចុះនៅត្រឹម៩,៥% ប៉ុណ្ណោះប្រការនេះមានន័យថាឃុំមានការផ្លាស់ថ្មីដោយសារប្រសិទ្ធភាពនៃការងារលុបបំបាត់ភាពក្រីក្ររបស់ឃុំ"៕
យ្វីអាញ់-សេរី