ដងផ្លូវបេតុងទាំងឡាយត្រង់ភ្លឹង ហើយរាបរលូនជាមួយនឹងផ្ទះឥដ្ឋដ៏សមរម្យជាច្រើនទើបនឹងសង់ថ្មី ប្រឡាយធារាសាស្រ្តពោរពេញទៅដោយទឹកសាបសម្រាប់បម្រើតម្រូវការផលិតកម្ម។ សមិទ្ធិផលទាំងនេះ បានធ្វើឲ្យមុខមាត់ជបទឃុំលីវទូ ស្រុកត្រឹងដេ ខេត្តសុកត្រាំងមានភាពផ្លាស់ថ្មីយ៉ាងសកម្ម។
មានសាលារៀននៅភូមិតំបន់ឆ្ងាយកូនចៅជនរួមជាតិ របានចូលរៀនទាំងអស់គ្នា។
ឃុំលីវទូ មានជនរួមជាតិខ្មែររស់នៅជិត៧៤% មុននេះលីវទូជាឃុំក្រីក្រ បំផុតរបស់ស្រុកត្រឹងដេ។ ចាប់ពីពេលឃុំលីវទូ បានទទួលផលពីគោលនយោបាយអភិវឌ្ឍតំបន់ជនរួមជាតិខ្មែររបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនេះ មានការផ្លាស់ថ្មីយ៉ាងសកម្ម។ លោកឡឹមផែន លេខាសាខាបក្សភូមិបឹងទ្រៀក ឲ្យដឹង៖ "មុននេះ បឹងទ្រៀកជាភូមិក្រីក្រនៅតំបន់ជ្រៅ និងជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ។ សព្វថ្ងៃបឹង ទ្រៀកបានក្លាយជាភូមិមានអត្រាគ្រួសារធូរធារ និងគ្រួសារអ្នកមានច្រើនបំផុតរបស់ឃុំ។ ការផ្លាស់ថ្មីទាំងនេះ គឺអាស្រ័យគោលនយោបាយ ពិសេសដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិខ្មែរ មានដូច៖ ផ្លូវជនបទត្រូវបានក្រាលបេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនទំនិញ ប្រឡាយធារាសាស្រ្តត្រូវបានវិនិយោគទុនជីកស្តារនាំទឹកសាបចូលស្រែបម្រើផលិតកម្ម អគ្គិសនី ជាតិត្រូវបានតភ្ជាប់ដល់ផ្ទះប្រជាជនមានឱកាសខិតជិតជាមួយនឹងព័ត៌ មានតាមរយៈវិទ្យុទូរទស្សន៍ ដើម្បីម្ចាស់ការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតម្ល៉ោះហើយជីវភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារឡើង។ ពិសេស សព្វថ្ងៃឃុំមានសាលារៀនចាប់ពីកម្រិតមតេ្តយ្យរហូតដល់មធ្យមសិក្សាមូលដ្ឋានត្រូវបានវិនិយោគទុន កសាងសមរម្យ កូនចៅមាមីងជនរួមជាតិខ្មែរមិនបោះបង់ការរៀនសូត្រ រីឯការយល់ដឹងអំពីប្រយោជន៍នៃការរៀនសូត្រក្នុងប្រជាជន ក៏មានភាពផ្លាស់ថ្មី " ។
ប៉ុន្មានឆ្នាំកន្លង មិនត្រឹមតែវិនិយោគទុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធមូលដ្ឋានឃុំលីវទូ នៅទាំងអនុវត្តបានល្អគោលនយោបាយសន្តិសុខសង្គម។ ឆ្នាំ២០១៤ លីវទូបានអនុវត្តការឧបត្ថម្ភអភិវឌ្ឍផលិតកម្មជូនគ្រួសារប្រជាជនចំនួន៤០ សរុបចំនួនទឹកប្រាក់៣០០លានដុង ហើយថែមទាំងបានអនុវត្តទម្រង់រូបភាពផលិតកម្មផ្សេងៗ ក្នុងនោះមានកិច្ចសហការជាមួយធនាគារគោលនយោបាយសង្គមកិច្ច ឲ្យគ្រួសារក្រីក្រគ្រួសារជិតក្របុលទុនចិញ្ចឹមគោទឹកដោះដោយប្រាក់ទុនសរុប៤៥០លានដុង។ ក្រៅពីនោះ ឃុំនៅទាំងបានឧបត្ថម្ភពូជដំណាំ ពូជសត្វចិញ្ចឹម តាមសេចក្តីសម្រេច១០២ ជូនគ្រួសារចំនួន៧៧៤ មួយអន្លើដោយរួមជាមួយនឹងគោលនយោបាយផ្សេងៗទៀត បានជួយឲ្យគ្រួសារក្រីក្រទាំងឡាយមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច ម្ល៉ោះហើយប្រជាជនមានភាពងាយស្រួលក្នុងការធ្វើការរកស៊ី ជីវភាពគ្រួសារឈានឡើងធូរធារ។ បងចូវគឹមក្វៀង នៅភូមិដាយនង ជាគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ ផ្តើមពីទម្រង់រូបភាពចិញ្ចឹមគោទឹកដោះ។ បងក្វៀង ឲ្យដឹង៖ " ឆ្នាំ២០១២ គ្រួសារខ្ញុំបានរដ្ឋឧបត្ថម្ភឲ្យបុលទុន៣០លានដុង ពីធនាគារគោលនយោបាយសង្គមកិច្ចឃុំ ខ្ញុំទិញគោទឹកដោះមកចិញ្ចឹម។ ឥឡូវគោផ្ដល់ទឹកដោះលក់បានរាល់ថ្ងៃ ម្ល៉ោះហើយគ្រួសារខ្ញុំរកបានប្រាក់ចំណូល ចាកផុតពីភាពក្រីក្រ"។
លោកលឺវក្វឹកផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ ឲ្យដឹង៖" រយៈកាលកន្លង ឃុំលីវទូ ត្រូវបានរដ្ឋវិនិយោគទុនរាប់រាយពាន់លានដុង ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្រត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័សពី៤៥ %នៅឆ្នាំ២០០០ សព្វថ្ងៃនៅតែប្រមាណ១៩%៕
យ្វីអាញ់-សឺនម៉ាល័យ