សម្ពន្ធយុវជនឃុំវិញភឿកB ស្រុកហ្គវ៉ាវ ខេត្តគៀងយ៉ាង បានសហការជាមួយនឹងគណៈកម្មការវត្តនគរជុំ បង្កើតក្លឹបភ្លេងពិណពាទ្យនៅភូមិអាងភូ ដើម្បីប្រមូលនិងអប់រំយុវជនជាជនជាតិខ្មែរ រក្សាវប្បធម៌ ប្រពៃណី ។ល។
ពេលហាត់ប្រគំភ្លេងពិណពាទ្យនៅវត្តនគរជុំឃុំអាងភូ
កាលពីមុននេះ វត្តនគរជុំ មានភ្លេងពិណពាទ្យមួយវង់ដែរ ប៉ុន្តែខូចប្រើការមិនកើត។ កាលពីឆ្នាំ២០១៣ វត្តបានមន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្តគៀងយ៉ាង ប្រគេនភ្លេងពិណពាទ្យថ្មីមួយវង់។ ដើម្បីរក្សានិងពង្រីកនូវសិល្បៈប្រពៃណីដល់យុវជនជាជនជាតិខ្មែរ វត្តនគរជុំ និងសាខាសម្ពន្ធយុវជនភូមិ បានចលនាយុវជនខ្មែរលើភូមិសាស្រ្តចូលរួមសកម្មភាពនិងហាត់ប្រគំភ្លេងពិណពាទ្យ។ បងយ័ញហ្វាងណា ប្រធានក្លឹបភ្លេងពិណពាទ្យភូមិអាងភូ ឲ្យដឹងៈ "ពិណពាទ្យ គឺជាភ្លេងប្រពៃណីរបស់ជនរួមជាតិខ្មែរ ប៉ុន្តែបច្ចុប្បន្នមានតែមនុស្សវ័យចំណាស់ទេទើបចេះប្រគំ រីឯយុវជនស្ទើរតែទាំងអស់តិចមានអ្នកណាចេះប្រគំ ហើយមិនសូវយកចិត្តទុកដាក់ផង។ ការបង្កើតក្លឹបនេះ គឺដើម្បីប្រមូលយុវជនចូលរួមហាត់ប្រគំក្នុងបរិស្ថានដែលមានប្រយោជន៍សំខាន់ជាងនោះទៀត គឺអប់រំ ណែនាំពីសេចក្តីចូលចិត្តជាមួយនឹងទម្រង់សិល្បៈ ប្រវេណីដល់យុវជនទៀតផង"។ ក្លឹបភ្លេងពិណពាទ្យភូមិអាងភូ បានបង្ហាញខ្លួន កាលពីថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៤ ដោយមានសមាជិកចំនួន៨នាក់ ប៉ុន្តែតាមពិតសមាជិកទាំងនេះ បានរៀនប្រគំចាប់ពីឆ្នាំ២០១៣មកម៉្លេះ។ លុះក្រោយៗមកយុវជន ជាសមាជិករបស់ក្លឹបភ្លេងពិណពាទ្យភូមិអាងភូ ត្រូវបានគណៈកម្មការវត្តនគរជុំ និងសាខាសម្ពន្ធយុវជនភូមិចលនាចូលរួមហាត់ប្រគំតាមទម្រង់រូបភាពក្លឹបចំណង់ចំណូលចិត្ត។ ពិសេស គឺសមាជិកម្នាក់ៗចូលចិត្តឧបករណ៍ណា គឺចុះឈ្មោះប្រគំឧបករណ៍នោះតាមត្រូវការ។ ប្អូនយ័ញង៉ីប សមាជិកក្លឹប ឲ្យដឹងៈ "ប្អូនចូលចិត្តប្រគំគង ពីព្រោះឧបករណ៍ភ្លេងនេះ មានសម្លេងពីរោះ ដើម្បីប្រគំបានល្អ គឺដៃទាំងពីរត្រូវទន់ភ្លន់ និងរហ័សរហួន"។ អស់រយៈពេលជាងមួយឆ្នាំហាត់សមសមាជិកទាំងឡាយរបស់ក្លឹបភ្លេងពិណពាទ្យភូមិអាងភូ អាចនឹងប្រគំសម្តែងបានស្ទាត់ជំនាញជាង១០បទ។
ចូលរួមហាត់ប្រគំបានទៀងទាត់ចំនួន២ខែ/លើក នៅពេលត្រូវការប្រគំកំដរក្នុងពិធីបុណ្យផ្សេងៗ ក្លឹបភ្លេងពិណពាទ្យភូមិអាងភូតែងហាត់ប្រគំកាន់តែញឹកញាប់។ ប្អូនយ័ញជីតឿង សមាជិកក្លឹប ឲ្យដឹងៈ "ចូលរួមក្លឹបភ្លេងពិណពាទ្យសប្បាយខ្លាំងណាស់ សមាជិកម្នាក់ៗចាត់ទុកគ្នាដូចមនុស្សក្នុងគ្រួសារ។ នៅពេលប្រគំម្តងៗ អ្នកទាំងអស់គ្នាតែងជួយគ្នាទៅវិញទៅមក ធ្វើយ៉ាងណាប្រគំភ្លេងឲ្យបានជឿនលឿន និងពីរោះស្តាប់។ នៅពេលប្រគំទទួលបានការគាំទ្រអស់ពីចិត្តពីសំណាក់មាមីង ប្អូនៗ មានក្តីរីករាយ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក ខិតខំហាត់សម ដើម្បីមានឈុតពីរោះៗប្រគំជូនមាមីង"។
បងយ័ញថាញ់ លេខាសម្ពន្ធយុវជនឃុំវិញភឿកឲ្យដឹងៈ"អាស្រ័យដោយនៅតំបន់ជនបទ ម្ល៉ោះហើយមិនសូវមានកន្លែងកម្សាន្តសប្បាយសម្រាប់យុវជន ការកើតមានក្លឹបភ្លេងពិណពាទ្យនៅភូមិអាងភូ បង្កបាននូវសួនកម្សាន្តដ៏មានប្រយោជន៍។ រយៈពេលខាងមុខនេះ សម្ពន្ធយុវជនឃុំរួមជាមួយនឹងគណៈកម្មការវត្តនគរជុំ ឆ្លៀតយកការជំនួយរបស់រដ្ឋអំណាច និងការរួមចំណែករបស់មាមីង ដើម្បីបើកទូលាយទម្រង់រូបភាពរបស់ក្លឹបមានដូចៈ បង្រៀនច្រៀង បង្រៀនរបាំយូរកេរ ដើម្បីទាក់ទាញយុវជនចូលរួមសកម្មភាពហាត់ប្រគំ"៕
ឡេស៊ាង-លីសៀ