បងថាច់យ៉ាវសា (កើតឆ្នាំ១៩៧៣) ស្នាក់នៅឃុំនិញដេវ ស្រុកចូវថាញ់ ខេត្តតីនិញ ជាគំរូឆ្នើមច្រើនឆ្នាំបន្តបន្ទាប់ បានជ្រើសរើសជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តតីនិញ ង្វៀនធីធូធី្វ សួរសុខទុក្ខ
និងជូនពរបងថាច់យា៉វសា។
កើតក្នុងគ្រួសារកសិករក្រីក្រ ឆ្នាំ១៩៨៩ ថាច់យ៉ាវសា រៀបការដើមទុនដំបូង គឺមានត្រឹមដីមួយហិកតាដែលផលិតស្រូវបានមួយរដូវ ក្រៅពីនោះ ពីរនាក់ប្ដីប្រពន្ធពឹងទៅលើការស៊ីឈ្នួលតាមរដូវកាលឲ្យអ្នកស្រុក។ ដោយចរិតឧស្សាហ៍គិតគូរធ្វើការរកស៊ីចូលចិត្តរៀនសូត្រ ចេះប្រិតសំចៃក្នុងការរស់នៅ អាស្រ័យហេតុនេះ គ្រួសារថាច់យ៉ាវសាជាសន្សឹមៗឈានឡើងបានក្លាយជាអ្នកមានម្នាក់។ កូនៗរបស់បងបានរៀនសូត្រចប់ចុងចប់ដើម បច្ចុប្បន្ន កូនទាំងពីរនាក់កំពុងរៀនមហាវិទ្យាល័យសេដ្ឋកិច្ច។ គ្រួសារថាច់យ៉ាវសា បានទិញដីបន្ថែមដើម្បីពង្រីកផ្ទៃដីដាំអំពៅ ដំឡូងឈើជាង១២ហិកតា វិនិយោគទុនទិញម៉ាស៊ីនភ្ជួររាស់។ល។ ដោយរកប្រាក់ចំណូលប្រចាំឆ្នាំបានជាង២០០លានដុង។
លុះដល់រដូវកាលផលិតកម្ម ថាច់យ៉ាវសា ត្រូវជួលកូនឈ្នួលបន្ថែមរួចហើយបងជំហរប្រមូលផ្ដុំពលករជាង៦០នាក់នៅនឹងកន្លែង បង្កើត" ក្រុមសេវាកម្លាំងពលកម្ម" បងគ្រប់គ្រងបណ្ដើរស្វែងរកការងារធ្វើជូនបងប្អូនក្នុងក្រុមបណ្ដើរ" អាស្រ័យអ្នកទាំងអស់គ្នា ក្នុងក្រុមខិតខំខ្នះខ្នែងធ្វើការងារ ទើបបង្កបានភាពទំនុកចិត្តពីម្ចាស់កសិដ្ឋានជាច្រើនក្នុងតំបន់តាមរកជួលពលករក្នុងក្រុម ផ្ដើមពីនោះ ពលករទាំងអស់គ្នាក្នុងក្រុមក៏មានការងារធ្វើជាញឹកញាប់រកបានប្រាក់ចំណូលលំនឹង។ ក្រុមសេវាកម្លាំងពលកម្ម ដែលបងថាច់យ៉ាវសាគ្រប់គ្រងនោះ បានរដ្ឋអំណាចភូមិភាគគាំទ្រ ក្រុមថែមទាំងជាទម្រង់រូបភាពដើម្បីឃោសនា ផ្សព្វផ្សាយពីគោលនយោបាយនិងច្បាប់។ សមាជិកក្នុងក្រុមជួបការលំបាកឬខ្វះខាតតែងបានថាច់យ៉ាវសាជួយឧបត្ថម្ភដោយអស់ពីចិត្តឲ្យខ្ចីទុន បើកប្រាក់ពលកម្ម មុនពេលកំណត់។ល។ បច្ចុប្បន្ន មានពលករចំនួន២៥នាក់ បានជំនួយរាប់សិបលានដុង មិនគិតប្រាក់ការ ក្រៅពីនោះ ជារៀងរាល់ឆ្នាំ គ្រួសារថាច់យ៉ាវសា នៅទាំងខ្នះខ្នែងរួមវិភាគទានឧបត្ថម្ភមូលនិធិនានា អាស្រ័យដោយភូមិភាគរៀបចំឡើង។
ថ្វីត្បិតក្លាយជាអ្នកមាន ប៉ុន្តែបងថាច់យ៉ាវសានៅតែខ្នះខ្នែងពលកម្ម រៀនសូត្រជាគំរូក្នុងការរស់នៅ និងជានិច្ចកាលគឺជាគំរូល្អសម្រាប់អ្នករាល់គ្នាយកតម្រាប់តាម ៕
ង្វៀងខាក់លឹ្វង - ពេជ្រសឿន