17/03/2015 - 16:26

ក្តីរីករាយជាច្រើនបានមកពីទ្រុងថាញ់

 បង​ត្រឹង​កុង​ខាញ់ លេ​ខា​និង​ជា​ប្រធា​ន​គណៈ​កម្មា​ធិកា​រ​ប្រ​ជាជ​ន​ឃុំ​ទ្រុង​ថាញ់  ស្រុក​វុង​លីម ខេត្ត​វិញឡុ​ង ឲ្យ​ដឹ​ង​ដោយ​ក្តី​រី​ករា​យ៖ "សព្វ​ថ្ងៃ ទ្រុង​ថាញ់​មាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង​ណាស់​។ ត្រេក​អរ​បំ​ផុត គឺ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​កា​រ​រីក​ចម្រើនគួ​រ​ឲ្យក​ត់ស​ម្គាល់​"។ 

  ផ្លូវ​ថ្មី​ដែល​ទេី​ប​កសាង​សម្រេ​ច​ពី​វត្ត​សង្ឃ​មង្គល​មក​ដល់​ភូមិ​ស្វឹង​មិញ​ ។

ដោយ​កំ​ណត់​ច្បាស់​នូវ​តួ​នា​ទី​នៃ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ក្នុង​ដំ​ណើរ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ  គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់ បាន​កសាង​ផែន​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ដោយ​លម្អិត​និង​ព្រម​ៗ​គ្នា។ ដំ​បូង​ប្រ​ព័ន្ធ​សា​លារៀ​ន​ជា​ជំ ហាន​ៗ ត្រូវ​បាន​កសាង​រឹង​មាំចា​ប់​ពី​សាលា​មតេ្តយ្យ​រហូត​ដល់​មធ្យម​សិក្សា​មូល​ដ្ឋាន​។ មន្ទាប់​មក គឺ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ត្រូវបា​ន​កសាង​សម្រេច​បទ​ដ្ឋាន​ជាតិ​។ ជា​ពិ​សេស​អ​គារ​សិក្សា​ដំ​ណាក់​សុខា​ភិ​បាល​ត្រូវ​បាន​កសាង​បាន​សម្រេច​ជា​ស្ថាព​រ ស្របនឹ​ង​ពេល​ដែ​ល​ផ្សារ​ទ្រុង​​ថាញ់ កំ​ពុង​ដំ​ណើរ​ការ​កសាង​ផង​ដែរ​។ បង​ស្រី​ដាវ​ធី​ហុង នៅ​ភូមិ​ស្វឹង​មិញ​២ ឲ្យ​ដឹង​៖ "កាល​ពី​មុន​នេះ  រោង​ផ្សារ​តូច​ចង្អៀត ពេល​ព្រឹក​គ្មាន​អ្នក​ណា​ម្នាក់​លក់​ដូរ​អ្វី​ទេ​។ សព្វ​ថ្ងៃ​ផ្សារ​ថ្មី​មាន​រោង​ផ្សារ​រឹង​មាំ ស្អាត​ល្អ មាន​ដាក់​លក់​មុខ​ទំ​និញ​ជា​ច្រើន​មិន​បាច់​ទៅ​ផ្សារ​ស្រុក​ទៀត​ទេ​" ។អាស្រ័យ​ដោយ​អនុវ​ត្ត​បាន​ល្អ​គោល​ន​យោ​បាយ​ជំ​នួយ​របស់​រដ្ឋ កាល​ពី​ឆ្នាំ២០១៤ ឃុំ​ទ្រុង​ថាញ់ មាន​ប្រ​ជា​ជន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​៤៦​គ្រួ​សារ​។ បង​ត្រឹង​កុង​ខាញ់ ឲ្យ​ដឹង​៖" ឃុំ​បាន​សហ​ការ​ជាមួ​យ​នឹង​មជ្ឈ​មណ្ឌល បង្រៀន​វិជ្ជា​ជីវៈ​ស្រុក បើក​ថ្នាក់​បណ្តុះ​បណ្តាល​របរ​តម្បាញ​២​ថ្នាក់ ថ្នាក់​ចម្អិន​ម្ហូប​អា​ហារ​១​ថ្នាក់  និង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​ពល​ករ​-កា​រិ​​នី​នៅ​ភូមិ​ភាគ​២២​០នា​ក់​"។​ ផ្តើម​ពី​នោះ  ពល​ករ​-កា​រិ​នី​ខ្លះ​ទៀត​មាន​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល​លំនឹ​​ង​។ បង​ស្រី​ដាវ​ធី​ធ្វីត្រាង នៅ​ភូមិ​ទ្រុង​ត្រាច់​ ឃុំ​ទ្រុង​ថាញ់ ឲ្យ​ដឹង​៖ "រដ្ឋ​ជំ​នួយ​ប្រាក់​ដើម​ទុន​បង្រៀន​របរ​ម្ល៉ោះ​ហើយ​ប្តី​ប្រ​ពន្ធ​នាង​ខ្ញុំ ទៅ​ធ្វើ​ការ​រក​ប្រាក់​សង់​បាន​ផ្ទះ​និង​ទិញ​បាន​ដី​ស្រែ​ខ្លះ​ទៀត​ផង​"។

ក្រៅ​ពី​ដង​ផ្លូវ​នៅ​ភូមិ​ស្វឹង​មិញ​២ ភូមិ​តឹង​ស្វឹង ភូមិ​អាង​ញើង និង​ភូមិ​អាង​ទ្រុង  ត្រូវ​បាន​ក្រាល​បេ​តុ​ង​រួច​រាល់​មាន​ដង​ផ្លូវ​កៅ​ស៊ូរា​ប​ស្មើ​មួយ​ខ្សែ ចាប់​ពី​វត្ត​សង្ឃ​មង្គល​រហូ​ត​ទៅ​ទល់​នឹង​ភូមិ​ស្វឹង​   មិ​ញ​១ ក៏​បាន​កសាង​សម្រេច​ជា​ស្ថា​ព​រ បង្ក​លក្ខណ​ងាយ​ស្រួល​សម្រាប់​​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​។ ពិ​សេស  គឺ​ដងផ្លូ​វ​ថ្មី​ទាំង​នេះ បាន​ជួយ​ឲ្យ​សិស្សា​នុសិស្ស​ទៅ​រៀន​បាន​ងាយ​ស្រួល​  កាត់​បន្ថយ​ស្ថាន​ភាព​សិស្ស​ក្នុង​ភូមិ​សាស្រ្ត​ឃុំ​បោះ​បង់​ការ​រៀន​សូត្រ​ពាក់​កណ្តាល​ការ​។

បង​ត្រឹង​កុង​ខាញ់ ឲ្យដឹង​បន្ថែម​៖ "ដើម្បីអ​នុវត្ត​ទិ​ស​ដៅ​កសាង​សង្គម រៀន​សូត្រ​យើង​ខ្ញុំ​បាន​សំ​ណូម​ពរ​សា​លា​នា​នា គប្បី​សហ​ការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដើម្បី​មាន​ផែន​ការ​ចលនា​សិស្ស​ឲ្យបា​ន​ទៅ​រៀន​ឡើង​វិញ។ ម្យ៉ាង​ទៀត​ប្អូន​ណា​ខ្វះ​សៀវ​ភៅ​សរ​សេរ គឺ​ជំ​នួយ​សៀវ​ភៅ ប្អូន​ណាខ្វះ​សម្លៀក​បំ​ពាក់​ជំ​នួយ​សម្លៀក​បំ​ពាក់​។ល។​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សិស្ស​ក្រី​ក្រ​បោះ​បង់​ការ​រៀន​សូត្រ​។ ពិ​និត្យ​រួម​ក្នុង​ឆ្នាំ​២០១៤ មូល​និ​ធិ​បាន​ម​ក​ពី​ការ​ចលនា​ជំ​រុញ​ការ​សិក្សា​នៅ​ភូមិ​ភាគ​ស​រុប​ជាង​២០០​លាន​ដុង​"។

សព្វ​ថ្ងៃម​ក​កាន់​ឃុំ​ទ្រុង​ថាញ់ មាន​អ្នក​ខ្លះ​ភ្ញាក់​ឆ្ងល់​ចំ​ពោះ​ការ​វិវឌ្ឍន៍​ខាង​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ ដែល​បាន​ធ្វើ​ឲ្យ​មុខ​មាត់​ជន​បទ​កាន់​តែ​មាន​ភាព​ស្រស់​បំ​ព្រង​។ ជីវ​ភាព​របស់​ប្រ​ជាជ​ននិ​យា​យ​រួម និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​ បាន​ផ្លាស់​ថ្មី​គួរ​ឲ្យ​កត់​សម្គាល់​។ ប្រាក់​ចំ​ណូល ជាមធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់ៗ របស់​ឃុំ​សម្រេច​២៣​លាន​ដុង​/ម្នា​ក់​/ ​ឆ្នាំ​៕

ហា​ថាញ់​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងត្រឹងកុងខាញ់