រយៈកាលកន្លង ផែនការរវាងគណៈជំនាញការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី នៅប្រទេសកម្ពុជារបស់ខេត្តគៀងយ៉ាងនិងគណៈជំនាញការទាំងពីរខេត្ត គឺខេត្តកែបនិងខេត្តកំពត (ព្រះរាជាណាចក្រកម្ពុជា)ត្រូវបានផ្សព្វផ្សាយដោយប្រសិទ្ធភាព ។
កងទ័ពរួមកម្លាំងប្រមូលអធិ្ឋធាតុយុទ្ធជនពលី មកបញ្ចុះនៅទីបញ្ចុះសពនៅខេត្តគៀងយា៉ង។
អស់រយៈកាលជាង១០ឆ្នាំ អនុវត្តភារកិច្ចស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលី គណៈជំនាញការខេត្ត បញ្ជាការដ្ឋានយោធា កងទ័ពការពារព្រំដែន នគរបាលខេត្តគៀងយ៉ាង ជានិច្ចកាលសហការជាមួយនឹងកម្លាំង ប្រដាប់អាវុធបណ្តាខេត្តជាមិត្ត កសាងពង្រឹងពង្រីកចំណងសាមគ្គី មិត្ត ភាពសហការកសាងព្រំដែនតំបន់សមុទ្រសន្តិភាព។ ប្រទេសទាំងពីរជា និច្ចកាលដោះដូរនូវបញ្ហាទាំងឡាយដែលពាក់ព័ន្ធដល់ស្ថានភាពសន្តិសុខព្រំដែន ទៅសួរសុខទុក្ខ ជូនអំណោយនាឱកាសបុណ្យទាន។ ពិសេសឆ្នាំ២០១៤ បញ្ជាការដ្ឋានយោធាគៀងយ៉ាង សម្ពោធអាគារបញ្ជា ការដ្ឋានតំបន់សឹករងកំពតដោយទុនវិនិយោគសរុប២៣.០០USD ក្នុងនោះ បញ្ជាការដ្ឋានយោធាខេត្តគៀងយ៉ាងជំនួយ១៧.៤០០ USD បង្ក លក្ខណសម្បត្តិងាយស្រួល ជួយគណៈជំនាញការនិងកងK៩២ សម្រេចភារកិច្ចបានល្អ។
រដូវប្រាំងឆ្នាំ២០១៣-២០១៤ កងK៩២ នៃបញ្ជាការដ្ឋានយោធាខេត្ត គៀងយ៉ាងបានស្វែងរកនិងប្រមូលអដិ្ឋធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ពលីជីវិតក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជាចំនួន៥៥គ្រោង បង្កើនចំនួនអដិ្ឋធាតុដែលបញ្ជូនមកប្រ ទេសវៀតណាមបញ្ចុះចំនួន១.៨០៣គ្រោង។ ការកំណត់ការស្វែងរកប្រមូលអដិ្ឋធាតុយុទ្ធជនពលីនៅប្រទេសកម្ពុជា គឺជាភារកិច្ចលំបាកស្មុគស្មាញ។ ក្នុងដំណាក់កាលអនុវត្តភារកិច្ច ក្រៅពីការពង្រឹងពង្រីកនូវការទំ នាក់ទំនងសាមគ្គីភាពជាមួយនឹងរដ្ឋអំណាច និងកងកម្លាំងប្រដាប់អាវុធ ភូមិភាគកងK៩២ បានកសាងចំណងសាមគ្គីភាពជាមួយនឹងប្រជាជន កន្លែងបោះទ័ព។ ដោយការងារជាក់ស្តែងដូចៈ ពិនិត្យជំងឺ ផ្តល់ថ្នាំ ជូនអង្ករ កសាងសាលារៀន។ល។ សរុបចំនួនប្រាក់៤០០លានដុង និងកម្លាំងពលកម្មជាង២៥០ថ្ងៃ ប្រជាជនប្រទេសជាមិត្តយល់ច្បាស់នូវទង្វើរបស់យើងប្រជាជនជាច្រើនបានបោះបង់ការងារផ្ទះ ដើម្បីជួយកងK ៩២បំពេញភារកិច្ច។ បងយ័ញហីវ អ្នកនាំផ្លូវកងK៩២ ឲ្យដឹង ការអនុ វត្តន៍ភារកិច្ចរុករកប្រមូលអដិ្ឋធាតុយុទ្ធជនពលីរដូវប្រាំងឆ្នាំ២០១៣ -២០១៤នៅខេត្តកំពត មានលោកតាម្នាក់បានពឹងឲ្យបងនាំគាត់ទៅជួបកងK ៩២ ដើម្បីគាត់បង្ហាញទីកន្លែងបញ្ចុះយុទ្ធជនពលីទាំងឡាយដែលលោក តាចាំបានយ៉ាងច្បាស់ក្នុងសម័យរួមជាមួយនឹងកងទ័ពវៀតណាមតស៊ូ។ ព្រឹកព្រលឹមថ្ងៃបន្ទាប់ ពេលបងហីវចុះទៅផ្ទះទទួលលោកតា គឺលោកតា និងចៅរបស់គាត់បានទៅដល់ទីកន្លែងមុន ហើយលោកតាបានបង្ហាញផ្លូវកងK៩២ រកឃើញអដិ្ឋធាតុយុទ្ធជនពលីចំនួន៥គ្រោង។ ពិសេសប្រ ជាជនប្រទេសកម្ពុជាជាមិត្ត នៅទាំងតស៊ូប្រឆាំងតបនូវការអធិប្បាយ មូលបង្កាច់ពីសំណាក់ជនទុច្ចរិតការពារកងK៩២ ក្នុងដំណាក់កាលអនុវត្តភារកិច្ចទៀតផង។
ដើម្បីបន្តសកម្មភាពប្រមូលអដ្ឋិធាតុយុទ្ធជនពលី យកមកបញ្ចុះនៅទីបញ្ចុះសពក្នុងខេត្តគៀងយ៉ាង គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ជំរុញយ៉ាងខ្លាំងក្លានូវការអនុវត្តន៍សេចក្តីសម្រេច១២៣៧/QĐ-TTg ស្តីពីការឲ្យសច្ចានុមតិ លើគ្រោងការស្វែងរកប្រមូលអដ្ឋិធាតុយុទ្ធជនពលី ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២០។នៅពេលខាងមុខ បន្តពិនិត្យស្រាវជ្រាវនៅ១២០កន្លែង ដែលជាកន្លែងបានទទួលពត៌មាននៅចំណុះភូមិសាស្រ្តបណ្តាខេត្ត ដូចៈខេត្តកែប កំពត សីហនុនិងកោះកុង៕
ឡេស៊ាង-សឺនម៉ាល័យ