ដើម្បីធ្វើឲ្យសុក្រឹតនូវប្រព័ន្ធសុខាភិបាល ឆ្លើយតបទៅនឹងតម្រូវការពិនិត្យ ព្យាបាលជំងឺជូនជនរួមជាតិខ្មែរ ផ្នែកសុខាភិបាលខេត្តសុកត្រាំង បានកសាងប្រព័ន្ធដំណាក់សុខាភិបាលមូលដ្ឋាន និងកងជួរគ្រូពេទ្យ សម្រាប់ថែទាំសុខភាពជូនប្រជាជនបានល្អ។
ឧបនាយករដ្ឋមន្រ្តី វ៉ូវាំុងនិញ ចូលរួមពិធីផេ្តីមដំណើរការ កសាងមន្ទីរពហុព្យាបាលត្រឹងដេ។
ជាស្រុកមួយក្នុងចំណោមស្រុកមានជនរួមជាតិខ្មែររស់នៅកុះករ ត្រឹងដេ ត្រូវបានផ្នែកសុខាភិបាលខេត្តសុកត្រាំង ផ្តោតការយកចិត្តទុកដាក់ ពិសេស។ កាលពីឆ្នាំ២០១៤ ខេត្តសុកត្រាំងបានដំណើរការកសាងមន្ទីរពហុព្យាបាលត្រឹងដេ នៅលើផ្ទៃដីជាង១១.៦៧៣ម៉ែត្រការ៉េ និងមានគ្រែសម្រាប់សម្រាកព្យាបាលចំនួន១០០គ្រែ។ អគាររួមមាន៣ជាន់ ដោយមានផ្ទៃធារប្រើប្រាស់ចំនួន៩.៤៤០ម៉ែត្រការ៉េ សម្រាប់មុខវិជ្ជាឯកទេស និងផ្នែកជំនួយការផ្សេងៗ មានដូច៖ មណ្ឌលសង្គ្រោះបន្ទាន់ បច្ចេកទេសវិជ្ជាជីវៈ ពិនិត្យ ព្យាបាលក្នុងមន្ទីរនិងក្រៅមន្ទីរ។ល។ ថវិកាវិនិយោគក្នុងការកសាងសរុបជាង១១៩,៧ពាន់លានដុង។ តាមការ គ្រោងទុកសំណង់នេះនឹងកសាងសម្រេចជាស្ថាពរ ហើយដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៦ខាងមុខនេះ។ នេះគឺជាសំណង់មានទ្រង់ទ្រាយធំ រឹងមាំ ដើម្បីបម្រើការថែទាំសុខភាពជូនប្រជាជន ពិសេស គឺជនរួមជាតិខ្មែរ។ ម្យ៉ាងទៀតនៅឃុំតាយវាំុង ស្រុកត្រឹងដេ ជាកន្លែងមានជនរួមជាតិ ខ្មែររស់នៅជាង៧០% ជាច្រើនឆ្នាំបន្តបន្ទាប់ ដំណាក់សុខាភិបាលឃុំ នេះ តែងសម្រេចបទដ្ឋានសុខាភិបាលជាតិនៅឆ្នាំ២០១៤ សម្រេចលក្ខឋានសុខាភិបាលខាងកសាងជនបទថ្មី។ គ្រូពេទ្យ ផាមហុងហ្គឹម ប្រធានដំណាក់សុខាភិបាលឃុំតាយវាំុង ឲ្យដឹង៖ "ដំណាក់សុខាភិបាលតែង អនុវត្តគ្រប់គ្រាន់នូវគោលនយោបាយធានាហានិភ័យសុខាភិបាល របស់រដ្ឋចំពោះមាមីងខ្មែរបានជាមាមីងមកពិនិត្យព្យាបាលជំងឺនៅដំណាក់សុខាភិបាលកាន់តែច្រើន មិនទៅកាន់មន្ទីរពេទ្យថ្នាក់លើដូចមុន "។ បច្ចុប្បន្ន ដំណាក់សុខាភិបាលមានគ្រឿងបរិក្ខារសម្រាប់ពិនិត្យព្យាបាលជំងឺជាច្រើន មានដូច៖ ម៉ាស៊ីនឆ្លុះអេកូ ស្ទង់សម្ពាធឈាម ស្ទង់បេះដូង ម៉ាស៊ីនវិភាគជីវគីមីពាក់ កណ្ដាលស្វ័យប្រវត្តិម៉ាស៊ីនវិភាគលោហិតវិទ្យា។ល។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលនៅទាំងមានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតដែលអស់ពីចិត្តក្នុងការពិនិត្យព្យាបាលជំងឺ ម្ល៉ោះហើយ ដំណាក់សុខាភិបាលឃុំ បានក្លាយជាអាសយដ្ឋានពិនិត្យ ព្យាបាលជំងឺ ដ៏ទំនុកចិត្តរបស់ប្រជាជន។ ជារៀងរាល់ខែ ដំណាក់សុខាភិបាលបានពិនិត្យព្យាបាលជំងឺជូនប្រជាជនជាង៣.៥០០លើកនាក់។
រយៈពេល២ឆ្នាំមកនេះ មាមីងខ្មែរនៅឃុំឡុងភូ ស្រុកឡុងភូ ក៏មានក្តីរីក រាយណាស់ដែរក្នុងការថែទាំសុខភាព។ បងសេីុងថាញ់ទូ នៅភូមិបឹងធំ ឃុំឡុងភូ ឲ្យដឹង៖ "សព្វថ្ងៃដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតជំនាញខ្ពស់ មានបន្ទប់ពិនិត្យព្យាបាលជំងឺស្អាតបាត មានម៉ាស៊ីនឆ្លុះអេកូម៉ាស៊ីនធ្វើកោសល្យវិច័្ចយរោគ។ល។ និងទូទាត់ប័ណ្ណធានាហានិភ័យសុខាភិបាល ម្ល៉ោះហើយខ្ញុំមានការនឹងនរចិត្តជានិច្ចនៅពេលពិនិត្យព្យាបាលរោគ។ ខ្ញុំមានជំងឺថ្លើម ក្រោយពីព្យាបាលមួយរយៈពេល ខ្ញុំក៏បានធូរស្បើយ។ នៅពេលដំណាក់សុខាភិបាលមានគ្រឿងម៉ាស៊ីនគ្រប់គ្រាន់ ដើម្បីពិនិត្យសុខភាព ខ្ញុំមិនចាំបាច់ទៅមន្ទីរពេទ្យស្រុក ដូច្នេះការចំណាយទៅលើផ្លូវឆ្ងាយហូបចុកពេលវេលាត្រូវបានកាត់បន្ថយ"។ លោក ត្រេវរ៉េត ប្រធានដំណាក់សុខាភិបាលឃុំឡុងភូ ឲ្យដឹង៖ "ឆ្នាំនេះដំណាក់សុខាភិបាល មានគ្រឿងបរិក្ខារសម្រាប់បម្រើការគ្រប់គ្រាន់ មានដូច៖ ម៉ាស៊ីនឆ្លុះអេកូ ម៉ាស៊ីនធ្វើកោសល្យវិច័្ចយរោគ ម៉ាស៊ីនស្ទង់បេះដូង។ល។ កម្មាភិបាលពេទ្យត្រូវបានបញ្ជូនទៅបណ្តុះបណ្តាលសម្រេចបទដ្ឋាន ដើម្បីប្រកបមុខជំនាញបានល្អ ម្ល៉ោះហើយត្រូវបានប្រជាជនជឿទុកចិត្ត ។ ឆ្នាំនេះ ដំណាក់សុខាភិបាលពិនិត្យព្យាបាលជំងឺបានជាង១៥.០០០ លើកនាក់ នេះជាតួលេខខ្ពស់បំផុតតាំងពីមុនមក"។
យោងមន្ទីរសុខាភិបាលខេត្តសុកត្រាំង ក្នុងរយៈពេល២ឆ្នាំកន្លង ខេត្តបានផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗ រាប់រយគ្រឿងជូនដំណាក់សុខាភិបាលនានានៅតំបន់ឆ្ងាយនិងតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។ ឆ្នាំ២០១៥ ខេត្តក៏បានផ្តល់សច្ចាប័នលើគម្រោងការកសាងជួសជុល កែ លម្អដំណាក់សុខាភិបាលនានា ឲ្យសម្រេចលក្ខឋានជាតិខាងសុខាភិបាលដោយថវិកាវិនិយោគសរុបជិត១៥០ពាន់លានដុង។ ក្នុងនោះ ប្រភពថវិកាផ្គត់ផ្គង់គ្រឿងបរិក្ខារចំនួន៥៥,៦ពាន់លានដុង។ តាមរយៈនោះ ខេត្តនឹងវិនិយោគទុនកសាងដំណាក់សុខាភិបាលថ្មីចំនួន១៦ បង្កើន កម្រិតជួសជុល កែលម្អនិងបើកទូលាយដំណាក់សុខាភិបាលចំនួន៩៣ ។ លោកត្រឿងហ្វាយផុង នាយកមន្ទីរសុខាភិបាលខេត្តសុកត្រាំង ឲ្យដឹង៖ កាលពីឆ្នាំ២០១៤ ខេត្តបានបញ្ជូនកម្មាភិបាលដំណាក់សុខាភិបាលឃុំនានាចំនួន២០០នាក់ ទៅបណ្តុះបណ្តាលខាងប្រើប្រាស់គ្រឿងបរិក្ខារទំនើបៗ។ មកទល់ពេលនេះ ខេត្តមាន៩២/១០៩ ឃុំសម្រេចលក្ខឋានជាតិខាងសុខាភិបាល។ ជាពិសេស ផ្នែកសុខាភិបាលខេត្តខិតខំធ្វើយ៉ាងណា ដើម្បីដល់ឆ្នាំ២០២០ ដំណាក់សុខាភិបាលគ្រប់ឃុំទាំងអស់ នឹងមានគ្រឿងបរិក្ខារទំនើបៗ គ្រប់គ្រាន់សម្រាប់បម្រើការ ធានាឲ្យការងារពិនិត្យព្យាបាល និងបង្ការជំងឺបានត្រឹមត្រូវទៅតាមបញ្ជីរាយនាមរបស់ក្រសួងសុខាភិបាល"៕
យ្វីអាញ់-លីសៀ