20/01/2015 - 10:33

អនុវត្តសម្រេចរួចរាល់ប្រព័ន្ធគមនាគមន៍ជនបទ

 វិញ​ញឹង ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះក​រ​របស់​ស្រុក​វិញ​ថាញ់ ក្រុង​កឹង​ធើ។ ជីវ​ភាព​មា​មីង​ខ្មែរ​នៅភូ​មិ​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ការ​វិវឌ្ឍន៍​យ៉ាង​សកម្ម  ពេល​ដែលប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​ត្រូវ​បាន​កសាង​បាន​សម្រេច​រួច​រាល់​ជា​ជំ​ហាន​ៗ។​ល។

មាន​បនែ្ថម​ស្ពាន​មួយ​ខែ្ស​ទៀត​ ត្រូវ​បាន​បេី​កឲ្យ​ប្រេី​ប្រាស់​នៅ​ភូមិ​វប្ប​ធម៌​នៅវិញ​ញឹង​។

ផ្លូ​វភ្លឺ​ប្រ​ឡាយ​ដឿង​ត្រូវ​លើង​ចូល​ភូមិ​វិញ​ញឹង បាន​កសាង​សម្រេច​រួច​រាល់​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ផ្លូវ​ភូមិ​មួយ​។ ផ្លូវ​ទាំង​អស់​នោះ សុទ្ធ​តែ​បាន​ចាក់​ក្រួស ក្រាល​កៅ​ស៊ូ​ស្មើរ​លូន​។ ឥឡូវ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ភូមិ​វិញ​ញឹង អាច​ទៅ​បាន​ច្រើន​ផ្លូវ​។ ផ្តើម​ពី​ចំ​ណុច​ស្ពាន​បោ​អក  ឆ្លង​ស្ពាន​ផ្សា​រ​ឆ្ពោះ តាម​ប្រ​ឡាយ​ដឿង​ត្រូវ​លើង​បត់​ចូល​ភូមិ​វិញ​ញឹង ឬ​ក៏​ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ក្បែរ​មាត់​ព្រែក​ទៅ​ដល់​ឃុំ​ថាញ់​ឡុក​ឆ្ពោះ​ទៅកា​ន់​ស្រុក​វិញ​ថាញ់​​ក៏បាន។​ ដង​ផ្លូវ​នេះ ពី​មុន​រដិ​បរ​ដុប ចង្អៀត​តូច​ពី​ព្រោះស្រុ​ត​បាក់​ដី នាំ​ឲ្យ​លំបា​ក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅម​ករ​បស់​មាមី​ង​។ បច្ចុប្ប​ន្ន ផ្លូវ​នេះ​ត្រូវ​បាន​ពង្រីក​ធំ​ទូលាយ​ជាង​៣ម៉ែ​ត្រ ចាក់​បេ​តុង​ស្មើរ​លូន​។ បើ​សិន​ជា​មិន​ឆ្លង​ស្ពាន​ផ្សារ  យើង​អាច​ធ្វើ​ដំ​ណើរ​ឆ្ពោះ​តាម​ផ្លូវ​ភ្លឺ​ព្រែក​បោ​អក​ដល់​ស្ពាន​វត្ត រួច​ឆ្លង​ស្ពាន​សំ​ដៅទៅ​ភូ​មិ​វិញ​ញឹង​។ យោង​ព័ត៌​មាន​របស់​មា​មីង​នៅ​ភូមិ​​វិញ​ញឹង ស្ពាន​វត្ត​គឺ​ជា​ស្ពាន​ដែល​ប្រ​ជា​ជន​និង​រដ្ឋ​រួម​គ្នាក​សាង​។ ពូ​លីវ​ង៉ុក​លើម លេ​ខា​សា​ខា​បក្ស​ភូមិ​វិញ​ញឹង  ឲ្យ​ដឹង​៖" ស្ពាន​វត្ត​មាន​ប្រ​វែង​ជាង​២០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ កម្រាស់​ជាង​៥​តឹក ថ​វិ​កា​កសាង​ស​រុប​ជាង​៥៤៥​លាន​ដុង​។ ក្នុង​នោះ រដ្ឋ​ជំ​នួយ​១០០​លាន​ដុង នៅ​សល់ប៉ុ​ន្មាន អា​ស្រ័យ​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​។ ពិ​សេស​ស្ពាន​នេះ​កសាង​សម្រេច​រួច​រាល់ គឺ​អាស្រ័យ​ប្រ​ជា​ជន​ក្នុង​ភូមិ​គូរ​ប្លង់​និង​រួម​គ្នា​សាង​សង់​"។ មិន​ត្រឹម​តែ​ស្ពាន​វត្ត​ប៉ុណ្ណោះ​ទេ ស្ពាន​ក្នុង​ភូមិ​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​បាន​ធ្វើអំ​​ពី​បេតុង។ ក្រៅ​ពី​នោះ វិញ​ញឹង​នៅ​ទាំង​មាន​ផ្លូវ​រថ​យន្ត​អាច​បើក​បរ​ចូល​ដល់​ចុង​ភូមិ​តាម​ផ្លូវ​ត​ភ្ជាប់​ពី​ឃុំ​វិញ​ត្រិញ​។ នេះ​ជា​ផ្លូវ​រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា ក​សាង​ជាមួ​យនឹ​ង​ថ​វិ​កាស​រុប​ជាង​១ពា​ន់លា​នដុ​ង។

ពូ​លើម​ឲ្យ​ដឹង​បន្ថែម​៖ ភូមិវិ​ញញឹ​ង មាន​មា​មីង​ជន​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ១​/៣ នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​របស់​ភូមិ​ប្រ​មូល​ផ្តុំនៅ​ជុំ​វិញវ​ត្តសា​ម​គ្គី​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ក្រុង​កឹង​ធើ បាន​វិ​និ​យោគ​ទុន​កសាង​រ​បាំង​ការ​ពារ​​ច្រាំង​នៅ​មុខ​ខ្លោង​ទ្វារ​វត្ត និង​កសាង​ឈាប​នដ្ឋាន​នៅ​នឹង​វត្ត​ជា​មួយ​នឹង ថវិ​កាស​រុប​ជាង​៥០០លា​ន​ដុង​។ ក្រៅពី​នោះ អា​ស្រ័យ​ដោយ​បាន​អនុ​វត្ត កម្ម​វិ​ធី​គម្រោង​ការ​ទាំង​ឡាយ​របស់​រដ្ឋ ម៉្លោះ​ហើយ​មាន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​បាន​បុល​ទុន​ដោយ​អត្រា​ប្រាក់​ការ​អនុ​គ្រោះ ដើម្បី​ធ្វើ​ទុន​ជួញ​ដូរ​កំ​ប៉ិក​កំ​ប៉ុក ចិញ្ចឹម​សត្វ​លើក​ស្ទួយ​ជីវ​ភាព​គ្រួសា​រ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ដោយ​ចីរ​ភាព តួ​យ៉ាង​ដូច​គ្រួ​សារ​បង​ស្រី​ម៉ាយ​ធី​ហ្វាយ​ធូ ត្រឹង​ធី​អុកញ៉​ ។ល។ វិ​សេស​នៅ​សង​ខាង​ផ្លូវ​បេ​តុង គឺ​ជា​ជួរ​ផ្ទះ​ឥដ្ឋ​សម​រម្យ​ត្រូវ​បាន​សាង​សង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​កាន់​តែ​ច្រើន​។​សា​លាម​តេ្តយ្យ សា​លាប​ឋម​សិក្សា​ដែល​មាន​ទី​តាំង​នៅ​ក្នុង​បរិ​វេ​ណវត្ត​ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​​បង្កើន​គុណ​ភាព​សម​រម្យ​។ លោក​ថាច់​ហ្វាង នៅ​ភូមិ​វិញ​ញឹង ឲ្យ​ដឹង​៖ ​"​ ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ អគ្គិស​នី​ទឹក​ស្អាត​។ល។ ត្រូវ​បាន​រដ្ឋ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​ម៉្លោះ​ហើយ​មា​មីង​ជន​ជាតិ​ខ្មែរ​នៅ​ទី​នេះ​ត្រេក​អរ​ណាស់​។ ក្នុង​ភូមិ​ហាក់​ដូច​ជាគ្មា​ន​នៅ​សិស្សានុ​     សិ​ស្សជា​​កូន​ចៅជន​រួមជា​តិ​ខ្មែរ បោះ​បង់​ការ​សិក្សា​ពាក់​កណ្តាល​ការ​ដូច​មុន​ទៀត​ ពីព្រោះ​ឥ​ឡូវ​ផ្លូវ​ទៅ​កាន់​សា​លា​រៀន​មាន​ភាព​ងាយ​ស្រួល ហើយ​ថែម​ទាំង​បាន​រដ្ឋ​ឧបត្ថម្ភ​សៀវ​ភៅ ប៊ិក​ទៀត​ផង​"។ ការ​ងារ​ជំ​រុញ​ការ​សិក្សា តែង​បាន​ភូមិ​ភាគ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិញ​ញឹង​ជា​ភូមិ​មួយ​ក្នុ​ងចំ​ណោម​ភូមិ​នានា​ ដែលអ​នុវ​ត្ត​សម្រេច​រួច​រាល់​ការ​ងារ​ឧត្តាន​កម្ម​សិក្សា​អប់​រំ​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​ដំ​បូង​ឃុំ​វិញ​ប៊ិញ​៕

ហាថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភូមិវិ​ញញឹ​ង