មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/10/2014 - 10:24

អស់​ពី​ចិត្ត​ជា​មួយ​នឹង​បង​ប្អូន​នា​រី​ខ្មែរ

 ជិត​១៤​ឆ្នាំ ធ្វើ​ជា​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ថើយ​អាង​ហោយ ស្រុក​កេ​សាច់ ខេត្ត​សុក​ត្រាំង បង​ស្រី​ថាច់​ធី​សុខា បាន​ជួយ​គ្រួ​សារ ជន​ជាតិ​ខ្មែរ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

ថាច់​ធី​សុខា​(ឆេ្វង) ជា​នារី​ឆេ្នីម បាន​ស្រុក​កេ​សាច់ ជម្រេីស​ចូល​រួម​មហា​សន្និ​បាត​ជន​ជាតិ​ភាគ​តិច​ថ្នាក់​ខេត្ត។

ដោយ​ឃើញ​បង​ប្អូន​នារិ​ខ្មែរ​ជា​ច្រើន​នៅ​ជន​បទ រង​ការ​ខាត​អត្ថ​ប្រ​យោជន៍​ច្រើន​ក្នុង​ការ​រស់​នៅ ម៉្លោះ​ហើយ​បង​ស្រី​ថាច់​ធី​សុខា ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ថើយ​អាង​ហោយ ខ្នះ​ខ្នែង​ចល​នា​បង​ប្អូន​នារី ចូល​សមា​គម។ បង​ស្រី​សុខាឲ្យ​ដឹង​៖" ទស្សនៈ​របស់​បង​ប្អូន​នារី​ខ្មែរ​នៅ​ជន​បទ​យល់​ថា គឺ​ធ្វើ​យ៉ាង​ណា​គ្រាន់​តែ​ធ្វើ​ឲ្យ​បាន​ល្អ​នូវ​តួ​នា​ទី​ជា​ម្តាយ ជា​ប្រ​ពន្ធ​ក្នុង​គ្រួ​សារ​ប៉ុណ្ណោះ។ ហេតុ​ដូច្នោះ ពេល​ទៅ​ចល​នា​បង​ប្អូន​នារី​ខ្មែរ​ចូល​រួម​ក្នុង​អង្គ​ការ​សមា​គម​មាន​បង​ប្អូន​នារី​ជា​ច្រើន នៅ​ស្ទាក់​ស្ទើរ ពុំ​ដាច់​ស្រេច ដូច្នេះ​ខ្ញុំ​ព្យា​យាម​ពន្យល់​ឲ្យ​បង​ប្អូន​ជ្រាប​"។ សមា​គម​នារី គឺ ជា​កន្លែង​ដែល​បង​ស្រី​សុខា​ផ្សព្វ​ផ្សាយ​បណ្តា​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ចំ​ណេះ​ដឹង​ខាង​សុខា​ភិ​បាល​ក៏ ដូច​ជា​ការ​កសាង​គ្រួ​សារ​សុភ​មង្គល។ល។ ជូន​បង​ប្អូន​នារី​បាន​ជ្រួត​ជ្រាប ។

ទន្ទឹម​នឹង​នោះ បង​ស្រី​សុខា​នៅ​ទាំង​ស្វែង​យល់​ពី​មតិ​គោល​បំណង របស់​បង​ប្អូន​នារី ដើម្បី​កសាង​ទម្រង់​រូប​ភាព​រក​ស៊ី​ប្រ​សិទ្ធ​ភាព។ ដើម្បី ជម្នះ​ស្ថាន​ភាព​កង្វះ​ទុន​រក​ស៊ី បង​ស្រី​សុខា​បាន​បង្កើត​ក្រុម​នារី​ប្រិត​សំ​ចៃ ធ្វើ​តាម​គំ​រូ​អ៊ំ​នៅ​ភូមិ​អាង​ហ្វា ដោយ​មាន​សមា​ជិក​ចូល​រួម​ចំនួន​១៥ នាក់។ សម្រាប់​ក្រុម​នារី​ប្រិត​សំ​ចៃ សមា​ជិក​ម្នាក់ៗ​រួម​ទុន​១០០​ពាន់​ដុង / ខែ ដើម្បី​ធ្វើ​ទុន​បង្វិល​ជុំ។ បន្ទាប់​មក​សមូហ​ភាព​ប្រ​ជុំ​ពិនិត្យ​សម្រេច​ឲ្យ​បង​ប្អូន​នារី​ដែល​មាន​ជីវ​ភាព​លំ​បាក​បំ​ផុត ដើម្បី​ទទួល​រុន​ឧបត្ថម្ភ​មុន ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួ​សារ។ ដោយ​ឃើញ​ពី​ប្រសិទ្ធ​ភាព​និង​ប្រ​យោជន៍​នៃ​ការ​ចូល​រួម​ក្នុង​អង្គ​ការ​សមា​គម ដូច្នេះ​មាន​បង​ប្អូន​នារី​ខ្មែរ​ជា​ច្រើន​មក​សុំ​ចុះ​ឈ្មោះ​ចូល​រួម។ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ទូ​ទាំង​ឃុំ​មាន ទម្រង់​រូប​ភាព​រួម​ទុន​បង្វិល​ជុំ​ចំ​នួន​១៦​ក្រុម​ដោយ​មាន​សមា​ជិក​ចូល​រួម​ជិត​៦០០​នាក់។ ក្រៅ​ពី​នោះ បង​ស្រី​សុខា​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​ធនា​គារ​គោល​នយោ​បាយ​- ​សង្គម​កិច្ច​ពិនិត្យ​ឲ្យ​សមា​ជិក​បុល​ទុន​អនុ គ្រោះ​ដើម្បី​ចិញ្ចឹម​សត្វ ដាំ​ដំ​ណាំ លក់​ដូរ​កំប៉ិក​កំប៉ុក។ល។ សមា​ជិក​ម្នាក់ ៗ​បាន​បុល​ទុន​ពី​១០​ដល់​៣០​លាន​ដុង។ អា​ស្រ័យ​ហេតុ​នោះ ទើប​សមា​ជិក​ជា​ច្រើន​ក្នុង​ឃុំ​មាន​ទុន​រក​ស៊ី ចាក​ផុត​ពី​ភាព​ក្រីក្រ ឈាន​ឡើង​ធូរ​ធារ ។ នៅ​ឆ្នាំ​២០១២ ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ក្រី​ក្រ​ដល់​ទៅ​៤២៨​មក​ទល់​នឹង​បច្ចុប្បន្ន ត្រូវ​បាន​កាត់​បន្ថយ​នៅ​តែ​២៤១​គ្រួ​សារ។ ផ្តើម​ពី​ការ​ចលនា​របស់​បង​ស្រី​សុខា បង​ប្អូន​នារី​ខ្មែរ​នៅ​ឃុំ​ថើយ​អាង​ហោយ មាន​ស្មារ​តី ភ្ញាក់​រលឹក​ក្នុង​ការ​កសាង​គ្រួ​សារ​សុ​ភ​មង្គល ប្រិត​សំ​ចៃ​ក្នុង​ការ​ចាយ​វាយ ។ មុន​នេះ គ្រួ​សារ​បង​ស្រី​ឡឹម​ធី​សា​វ៉េត ជា​គ្រួ​សារ​ក្រី​ក្រ ពេល​ចូល​រួម​សមា​គម​បាន​ឧបត្ថម្ភ​ទុន​ជួញ​ដូរ បច្ចុប្បន្ន​គ្រួ​សារ​បង​ស្រី​មាន​ជីវ​ភាព​ធូរ​ធារ។ បង​ស្រី​សា​វ៉េត​ឲ្យ​ដឹង ៖"​ប្រ​សិន​ជា​គ្មាន​បង​ស្រី​សុខា​មក​ចលនា ចូល​រួម​ក្នុង​សមា​គម​ទេនោះ ប្រ​ហែល​ជា​ខ្ញុំ​នឹង​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​គ្រប់​កន្លែង​ហើយ​មើល​ទៅ។ អា​ស្រ័យ​បាន​បុល​ទុន​ពី​ធនា​គារ​និង​ទុន​បង្វិល​ជុំ បាន​ទុន​នេះ​មក​ខ្ញុំ​ទិញ​បន្លែ​បង្ការ​លក់​ដូរ​នៅ​នឹង​ផ្ទះ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម។ ទន្ទឹម​នឹង​ការ​លក់​ដូរ ប្តី​ប្រ​ពន្ធ​ខ្ញុំ​នៅ​ទាំង​ចិញ្ចឹម​សត្វ​គួប​ផ្សំ​និង​ដាំ​ដំ​ណាំ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ឥឡូវ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។

អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់ ចល​នា​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​បង​ស្រី​សុខា ស្មារ​តី​ភ្ញាក់​រលឹក​របស់​បង​ប្អូន​នារី​នៅ​ឃុំ​ថើយ​អាង​ហោយ ត្រូវ​បាន​លើក​កម្ពស់។ ហើយ​សមា​គម​នារី​ឃុំ​ថើយ​អាង​ហោយ ក៏​ជា​ទី​បង្អែក​របស់​បង​ប្អូន​នារី​នៅ​ទី​នេះ ក្នុង​ការ​ដោះ​ដូរ​យោ​បល់​ខាង​ធ្វើ​ការ​រក​ស៊ី ស្វែង​យល់​ពី​គោល​នយោ​បាយ​ច្បាប់ ក៏ដូច​ជា​ចំ​ណេះ​ដឹង​ក្នុង​ការ​ការ​ពារ​សុខ​ភាព​ផ្ទល់​ខ្លួន​និង​គ្រួ​សារ...៕

លី​ធាន​-​មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់​ធី​សុខា