24/03/2015 - 17:16

ខ្នះ​ខ្នែង​បង្ការ​បង្រ្កាប​រោគ​របេង

ចាប់​ពី​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង ជំ​រុញ​ការ​ចលនា​ជួយ​ប្រ​ជា​ជន​ម្ចាស់​ការ​បង្ការ​បង្រ្កាប​រោគ​របេង ឃើញ​ថា​ចំ​នួន​អ្នក​កើត​រោគ​របេង​នៅ​ឃុំ​វៀង​អាង ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​។


ចលនា​ផ្សព្វ​ផ្សាយ គឺ​ជា​ទិស​ដៅ​ដំ​បូង​ក្នុង​ការ​ចលនា​បង្ការ រោគ​របស់​ដំ​ណាក់​
សុខាភិ​បាល​វៀង​អាង ។

ប៉ុន្មាន​ឆ្នាំ​កន្លង ឃុំ​វៀង​អាង ត្រូវ​បាន​ចាត់​ទុក​ជា"ចំ​ណុច​ក្តៅ" ខាង​ជំ​ងឺរ​បេង​។ ចំ​នួន​អ្នក​កើត​រោគ​របេង​កើន​ឡើង​រាល់​ឆ្នាំ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន ឋិត​ក្នុង​អាយុ​ពល​កម្ម រង​ការ​បាត់​បង់​កម្លាំង​ពល​កម្ម រស់​នៅ​ពឹង​ផ្អែក​ទៅ​លើ​គ្រួ​សារ និង​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។ គ្រូ​ពេទ្យ​ឡឹម​ផល្លា អ្នក​ទទួល​បន្ទុក​យុទ្ធ​នា​ការ​បង្ការ​បង្រ្កាប​រោគ​របេង​របស់​ឃុំ ឲ្យ​ដឹង៖"នៅ​វៀង​អាង​រោគ​របេង​តែង​កើត​ឡើង​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ អ្នក​ធ្វើ​ការ​ធ្ងន់​បរិ​ភោគ ខ្វះ​ជីវ​ជាតិ​និង​ខ្វះ​ការ​យល់​ដឹង​ពីរ​បៀប​បង្ការ​រោគ​។ល។ "ទើប​ឆ្លង​រាល​ដាល​ទៅ​អ្នក​ដទៃ ដោយ​កំ​ណត់​បាន​នូវ​មូល​ហេតុ​រោគ​ឆ្លង​រាល​ដាល គឺ អា​ស្រ័យ​ដោយ​ប្រ​ជា​ជន​មិន​ទាន់​ដឹង​របៀប​បង្ការ​រោគ បាន​ជា​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​វៀង​អាង ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​អំ​ពី​ការ​បង្ការ​បង្ក្រាប​រោគ​របេង​ស៊ី​ជម្រៅ​ក្នុង​ប្រ​ជា​ជន​។ ដំ​ណាក់​សុខា​ភិ​បាល​បាន​បង្កើន​ការ​កសាង កង​ជួរ​សហ​ការី​ដោយ​មាន​សមា​ជិក​១៦​នាក់ ចាត់​ឲ្យ ប្រ​ចាំ​ការ​ក្នុង​ភូមិ​ទាំង​៣​របស់​ឃុំ និង​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ខាង​ សុខា​ភិ​បាល​ជូន​ប្រ​ជា​ជន​។ ចំ​ពោះ​អ្នក​ដែល​មាន​ការ​សង្ស័យ​កើត​រោគ​របេង ប៉ុន្តែ​មិន​ព្រម​ទៅ​កាន់​ដំ​ណាក់​សុខា​ភិ​បាល​ពិ​និត្យ​ព្យា​បាល​រោគ កម្មា​ភិ​បាល​សុខា​ភិ​បាល និង​សហ​ការី​ចុះ​ទៅ​ដល់​ផ្ទះ​ពន្យល់​ណែ​នាំ​និង ជូន​លិ​ខិត​ឃោស​នា​អំ​ពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ជំ​ងឺ​របេង​ចំ​ពោះ សុខ​ភាព​ផ្ទាល់​ខ្លួន​គ្រួ​សារ​និង​សហ​គមន៍។ អា​ស្រ័យ​ហេតុ​នោះ សព្វ​ថ្ងៃ ប្រ​ជា​ជន​ឃុំ​វៀង​អាង មាន​ការ​យល់​ដឹង​ពីរ​បៀប​បង្ការ​បង្រ្កាប​រោគ និង​ប្រ​ទះ​ឃើញ​រោគ​របេង​បាន​យ៉ាង​ឆាប់​រហ័ស ដើម្បី​ព្យា​បាល​បាន​ទាន់​ពេល​។

បង​ឌោ​ច័ន្ទ​សារី នៅ​ភូមិ​តិប​ញ៉ឹក ឲ្យ​ដឹង៖ "កាល​ខ្ញុំ​អាយុ​១៧​ឆ្នាំ កម្មា​ភិ​បាល​សុខា​ភិ​បាល​សង្ស័យ​ខ្ញុំ​កើត​រោគ​របេង រួច​ហៅ​ខ្ញុំ​ទៅ​មជ្ឈ​មណ្ឌល សុខា​ភិ​បាល​ស្រុក​ធ្វើ​តែស ខ្ញុំ​នៅ​តែ​មិន​ជឿ ពី​ព្រោះ​ខ្ញុំ​នៅ​វ័យ​ក្មេង។ ក្រោយ​ពី​កម្មា​ភិ​បាល​សុខា​ភិ​បាល​ចុះ​មក​ដល់​ផ្ទះ​ពន្យល់​អំ​ពី​រោគ​របេង ទើប​ខ្ញុំ​យល់​ដឹង​ថា រោគ​របេង​វា​មិន​ដែល​រើស​មុខ​អ្នក​ណា​ទេ​ ពេល​នោះ ខ្ញុំ​ក៏​ទៅ​ព្យា​បាល​រោគ មិន​ទុក​ឲ្យ​អន្ត​រាយ​សុខ​ភាព​ផ្ទាល់​ខ្លួន និង​បង្ការ​កុំ​ឲ្យ​រោគ​ឆ្លង​រាល​ដាល​ក្នុង​គ្រួ​សារ​និង​សង្គម"​។ ចំ​ណែក​លោក​លី​ភឿង នៅ​ភូមិ​ត្រា​ឌឹក ឲ្យ​ដឹង៖ " ពេល​ឃើញ​ក្នុង​ខ្លួន​ស្រៀវ​ស្រាញ​ក្អក​អូស​អន្លាយ​ដេក​មិន​បាន​ ខ្ញុំ​មាន​ការ​សង្ស័យ​កើត​រោគ​របេង ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​ប្រ​ញាប់​ទៅ​កាន់​ដំ​ណាក់​សុខា​ភិ​បាល​ពិ​និត្យ​ជំ​ងឺ រួច​ត្រូវ​បាន​ឧទ្ទេស​នាម ឡើង​ទៅ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក​ត្រឹង​ដេ​ធ្វើ​តែស ជា​លទ្ធ​ផល​ឲ្យ ដឹង​ថា ខ្ញុំ​កើត​រោគ​របេង។ ក្រោយ​ពី​រយៈ​ពេល​៦​ខែ​ព្យា​បាល​រោគ​ដោយ​ឥត​គិត​ថ្លៃ និង​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​របស់​វេជ្ជ​បណ្ឌិត សព្វ​ថ្ងៃ​ខ្ញុំ បាន​ជា​សះ​ស្បើយ​ សុខ​ភាព​ល្អ​ដូច​ដើម​ទាំង​ស្រុង"​។

អា​ស្រ័យ​ដោយ​ការ​ផ្សព្វ​ផ្សាយ ទើប​រោគ​របេង​នៅ​ឃុំ​វៀង​អាង​ត្រូវ​បាន​កាត់​បន្ថយ​។ ជាក់​ស្តែង​ឆ្នាំ​២០០៨ ទូ​ទាំង​ឃុំ​មាន​អ្នក​កើត​រោគ​របេង​ជាង​៣០​នាក់​ ដល់​ឆ្នាំ​២០១០​នៅ​សល់​តែ​២៣​លើក​នាក់​ប៉ុណ្ណោះ ឆ្នាំ​២០១៤ ថយ​ចុះ​នៅ​១៦​នាក់​។ ចាប់​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​សព្វ​ថ្ងៃ​លើ​ភូមិ​សាស្រ្ត ឃុំ មិន​ទាន់​ប្រ​ទះ​ឃើញ​ករណី​កើត​រោគ​របេង​ណា​មួយ​នៅ​ឡើយ​។ គ្រូ​ពេទ្យ​ឌិញ​ថា ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​វៀង​អាង ឲ្យ​ដឹង៖ "សព្វ​ថ្ងៃ ដោយ​សារ​មាន​ព័ត៌​មាន​ជា​ច្រើន​ស្តី​ពី​រោគ​របេង ផ្សាយ​តាម​មធ្យោ​បាយ ឃោស​នា គួប​ផ្សំ​នឹង​ការ​ចលនា​របស់​កម្មា​ភិ​បាល សុខា​ភិ​បាល បាន​ជា​មា​មីង​មាន​ការ​ភ្ញាក់​រលឹក​ខ្ពស់​ ក្នុង​ការ​បង្ការ​បង្រ្កាប​រោគ​ដែល​ជា​មូល ហេតុ​មួយ​ក្នុង​ចំ​ណោម​មូល​ហេតុ​ទាំង​ឡាយ​ធ្វើ​ឲ្យ​រោគ​របេង​ត្រូវ​បានឋិតក្រោម​ការ​ត្រួត​ពិ​និត្យ"៕

យ្វីអាញ់-សឹនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ឌោ​ច័ន្ទ​សារី