យ៉ាងថាញ់ គឺជាស្រុកជាប់ព្រំដែនចំណុះខេត្តគៀងយ៉ាង មានតួនាទី យុទ្ធសាស្រ្តខាងការពារប្រទេសនិងសន្តិសុខ។ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស បញ្ជាការដ្ឋាននៃកងទ័ពការពារព្រំដែនខេត្ត គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជន ស្រុកយ៉ាងថាញ់ បានកំណត់ច្បាស់នូវការពង្រឹងទំនាក់ទំនងការ បរទេសដោយឥតឈប់ឈរ បង្កើនការការពារប្រទេស និងសន្តិសុខបំផុសយ៉ាងខ្លាំងក្លានូវចលនាទូទាំងប្រជាជនការពារបន្ទាត់ព្រំដែន បង្គោលព្រំដែន និងចលនាលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ ទល់ដែន។
កងទ័ពប៉ុស្តិ៍ការពារច្រកទ្វារព្រំដែនយ៉ាងថាញ់ ផ្សាព្វផ្សាយជូនប្រជាជនឃុំតឹងខាញ់ហ្វា អំពីអធិបត្តេយ្យ ព្រំដែន ។
អស់រយៈពេល៥ឆ្នាំកន្លង បណ្តាផ្នែកសេដ្ឋកិច្ច-សង្គមកិច្ចរបស់ស្រុក តែងមានភាពលំនឹងប្រជាជនទុកចិត្តទៅលើការដឹកនាំរបស់បក្សនិងរដ្ឋ។ ម្យ៉ាងទៀត ភូមិភាគក៏បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តា អង្គភាពការពារព្រំដែនលើភូមិសាស្រ្ត ជំរុញយ៉ាងខ្លាំងក្លានូវការអនុវត្តន៍ រាល់កម្មវិធីសហការចុះកិច្ចសន្យាជាមួយនឹងបណ្តាគណៈ ផ្នែក និងអង្គការមហាជន ស្រុកមានដូចៈ ផ្តោតការយកចិត្តទុកដាក់ចង្អុលការណែ នាំបណ្តាអង្គភាពមូលដ្ឋាន ផ្នែក ផ្តុំកម្លាំងអនុវត្តកិច្ចចលនា "ទិវាទូទាំងប្រជាជនការពារព្រំដែន"។ ពិសេស គឺគណៈកម្មាធិការបក្សស្រុកគណៈកម្មាធិការប្រជាជនស្រុក ចង្អុលការដល់កម្លាំងនគរបាល និងយោធាធ្វើកិច្ចសហការរួមជាមួយនឹងបណ្តាថ្នាក់ ផ្នែក អនុវត្តបានល្អនូវការងារក្តោបក្តាប់ស្ថានភាព ដើម្បីកំណត់ច្បាស់នូវឧបាយកលរបស់ជនទុច្ច រិតក្នុងភូមិសាស្រ្ត តំបន់ព្រំដែន។ រយៈពេល៥ឆ្នាំកន្លង ស្រុកបង្កើនកិច្ចចង្អុលការយ៉ាងស្អិតល្មួតជាមួយនឹងកងកម្លាំងនានា បង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់កងទ័ពការពារព្រំដែន កសាងកងកម្លាំងរឹងមាំ ដើម្បីកម្មាភិបាលយុទ្ធជននឹងនរចិត្តបម្រើការងារ។ រៀងរាល់ឆ្នាំ អង្គភាពការពារព្រំដែនស្រុក តែងសហការជាមួយនឹងគណៈកម្មាធិការរណសិរ្ស មាតុភូមិថ្នាក់ឃុំវាយតម្លៃ ពិនិត្យឡើងវិញនូវលទ្ធផលសហការអនុវត្តន៍ការពារព្រំដែន។ ផ្តើមពីនោះ លើកកម្ពស់ភារកិច្ចរបស់បណ្តាលំដាប់ថ្នាក់ ផ្នែក បង្កបាននូវសាមគ្គីភាពជួយកងកម្លាំងការពារព្រំដែន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។ ក្រៅពីនេះ អង្គភាពការពារព្រំដែន ថែមទាំងរៀបចំសកម្មភាពចងសម្ព័ន្ធមេត្រីភាព ជាមួយនឹងបណ្តាគណៈ ផ្នែក ជួរក្រោមទៀតផង។ បន្ទាប់ពីនោះ សមរភូមិក្រោយតែងជំនួយកម្លាំងទាំងស្មារតី ទាំងសម្ភារៈ ដើម្បីបងៗអនុវត្តបានល្អនូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
អនុវត្តការងារការពារព្រំដែន"ទិវាទូទាំងប្រជាជនការពារព្រំដែន" គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនស្រុក តែងជ្រួតជ្រាបនិងផ្សព្វផ្សាយដល់បណ្តាផ្នែក លំដាប់ថ្នាក់ ហើយបានប្រជាជនចូលរួមអនុវត្ត រួមចំណែកលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ស្មារតីទទួលបន្ទុករបស់កម្មាភិបាលប្រជាជន និងអង្គការមហាជននានា ក្នុងការអនុវត្តន៍បានល្អនូវភារកិច្ចការពារអធិបតេយ្យនិងសន្តិសុខព្រំដែនជាតិ។ ម្យ៉ាងទៀតកង កម្លាំងប្រដាប់អាវុធរបស់ស្រុក ថែមទាំងសហការយ៉ាងជិតសិ្នទ្ធ និងធ្វើជាស្នូលក្នុងភារកិច្ចគ្រប់គ្រងការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន អនុវត្តបានល្អកិច្ចការបរទេសការពារព្រំដែន ដោះស្រាយបានទាន់ពេល និងដាច់ស្រឡះនូវបញ្ហាដែលកើតមានឡើងតាមបន្ទាត់ព្រំដែន ពង្រឹងដោយឥតឈប់ឈរ និងរក្សាបានល្អទំនាក់ទំនងសាមគ្គីបវេណី ពីជំនាន់មួយទៅជំនាន់មួយ រវាងប្រជាជនសងខាងព្រំដែនទាំងពីរ វៀតណាមនិងកម្ពុជាជាមិត្ត។ មិនតែប៉ុណ្ណោះ ការអនុវត្តន៍ចលនា"ទិវាទូទាំងប្រជាជនការពារព្រំដែន " ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានប្រសិទ្ធភាព។ល។ រួមចំណែកលើកទឹកចិត្ត អប់រំប្រជាជនចូលរួមកសាងនិងការពារព្រំដែនរឹងមាំ។
រយៈពេលខាងមុខ បក្ខភាគ រដ្ឋអំណាចស្រុកយ៉ាងថាញ់ បន្តការម្ចាស់ការសហការជាមួយនឹងកងកម្លាំង គណៈផ្នែក អង្គការមហាជននានា បន្តការផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តបានល្អគោលការណ៍ គោល មាគ៌ារបស់បក្សនិងរដ្ឋអនុសញ្ញា សន្ធិសញ្ញាលក្ខន្តិកៈព្រំដែន បង្កើនការគ្រប់គ្រងការពារអធិបតេយ្យ រក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត ផ្តោតការយកចិត្តទុកដាក់គិតគូរជីវភាពរបស់កម្មាភិបាល យុទ្ធជន ដើម្បីកម្លាំងការពារព្រំដែននឹងនរចិត្តអនុវត្តភារកិច្ចបានល្អ។ ទន្ទឹមនឹងនោះ រៀបចំ"ទិវាទូទាំងប្រជាជនការពារព្រំដែន " ផ្សារភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយ អនុវត្តសេចក្តីសម្រេចរបស់បក្ស ស្តីពីការការពារមាតុភូមិក្នុងស្ថានភាពថ្មី។ យោងលើមូលដ្ឋានជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គកមកិច្ច រួមជាមួយនឹងការកសាងយុទ្ធសាស្រ្តការពារប្រទេស សន្តិសុខរឹងមាំ ស្រុកតែងពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវចំណងសាមគ្គីភាព មិត្តភាពរវាងរដ្ឋអំណាច កងកម្លាំងប្រដាប់អាវុធនិងប្រជាជនសងខាងព្រំដែននៃប្រទេសទាំងពីរ។ ស្រុកបានកំណត់ច្បាស់ការងារការពារប្រទេស"ទិវាទូទាំងប្រជាជនការពារព្រំដែន"គឺជាភារកិច្ចជាប្រចាំនិងដោយផ្ទាល់របស់កងទ័ព ប្រជាជន បណ្តាគណៈ ផ្នែក ក្រោមការដឹកនាំ និងកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សនិងរដ្ឋគ្រប់លំដាប់ថ្នាក់៕
ឡេស៊ាង-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។