សំណង់ដែលត្រូវកសាងដំបូងបង្អស់ ក្នុងចំណោមសំណង់ទាំងឡាយ នៅពេលឃុំវិញប៊ិញ ស្រុកវិញថាញ ក្រុងកឹងធើបានបង្កើត នោះគឺដំណាក់សុខាភិបាលឃុំវិញប៊ិញ។
ដំណាក់សុខាភិបាលឃុំវិញប៊ិញ ។
អ៊ំស្រីថាច់ធីឌាង នៅភូមិវិញញ៉ឹង ឃុំវិញប៊ិញ ឲ្យដឹង៖ "កាលពីប៉ុន្មាន ឆ្នាំមុន ផ្លូវថ្នល់នៅឃុំវិញប៊ិញសុទ្ធតែភក់ជ្រាំនៅរដូវវស្សា។ ពេលឈឺថ្កាត់ម្តងៗ ខ្ញុំច្រើនតែទៅសង្កាត់ថើយធឹ្វង ខ័ណ្ឌថោកណោក ឬធ្វើដំណើរតាមបណ្តោយប្រឡាយថាំងឡើយ ទៅកាន់ដំណាក់សុខាភិបាល ឃុំថាញ់ឡុក (ស្រុកវិញថាញ) ដើម្បីព្យាបាលជំងឺ ដោយពឹងអាស្រ័យនៅទីនោះ"។ មូលហេតុគឺ ដោយសារឃុំវិញប៊ិញ បានបង្កើតនៅពេលដែលភូមិនានានៅតាមដងប្រឡាយឆ្ងាយពីមជ្ឈមណ្ឌលឃុំ ផ្លូវគមនាគមន៍។ ដូច្នោះហើយ បានជាការធ្វើដំណើរទៅមកនៅឃុំវិញប៊ិញ មានភាពលំបាកបង្គួរ។ ផ្លូវបេតុងមួយខ្សែបណ្តោយតាមភ្លឺប្រឡាយថាំងឡើយ រងការខូចខាតយ៉ាងច្រើន ការបើកបរម៉ូតូបានដោយលំបាក។ ពេលមានជំងឺឈឺថ្កាត់ម្តងៗ មាមីងច្រើនតែទិញថ្នាំតាមទូក តាមហាង សារពើភ័ណ្ឌនានា។ល។ អ៊ំស្រីថាច់ធីឌាង ចែករំលែក៖ "ខ្ញុំច្រើនមានជំងឺ ប៉ុន្តែគ្មានមធ្យោបាយធ្វើដំណើរ ម្ល៉ោះហើយខ្ញុំក៏បង្ខំចិត្តទិញថ្នាំផឹកឲ្យតែរួចប៉ុណ្ណោះ"។
អាស្រ័យហេតុដូច្នោះ ចំពោះបញ្ហាកសាងដំណាក់សុខាភិបាលបានក្លាយជាការចាំបាច់ ខណៈពេលឃុំវិញប៊ិញ ទើបបង្កើតវេជ្ជបណ្ឌិតង្វៀន ថាញឡឹម ប្រធានដំណាក់សុខាភិបាលឃុំវិញប៊ិញ ឲ្យដឹង៖ "ដំណាក់សុខាភិបាលកសាង កាលពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ បានទទួលស្គាល់សម្រេចបទដ្ឋានជាតិ។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធត្រូវបានកសាង ឆ្លើយតបតម្រូវការពិនិត្យ ព្យាបាលជំងឺ មានដូច៖ បន្ទប់ពិនិត្យជំងឺ បន្ទប់ សម្រាកបន្ទប់ថ្នាំ បន្ទប់រង់ចាំ។ល។ ដំណាក់សុខាភិបាលមានកងជួរកម្មាភិបាលទទួលបន្ទុកនៅគ្រប់ផ្នែក។ ក្រៅពីនោះ ដំណាក់សុខាភិបាលនៅទាំងបង្កើតបានសហការីសុខាភិបាល១៦រូបនៅគ្រប់ភូមិ។ អាស្រ័យកម្លាំងសហការីសុខាភិបាលនៅជិតដិតនឹងភូមិសាស្រ្ត បានជាការចលនា ផ្សព្វផ្សាយអំពីចំនួនប្រជាជន ថែទាំសុខភាពជំហានដំបូង បង្ការប្រឆាំងការកង្វះអាហារូបត្ថម្ភ ហូបឆ្អិន ផឹកឆ្អិន។ល។" ជូនមាមីងមានការងាយស្រួលជាង។ ក្រៅពីកម្លាំងសហការីសុខាភិបាលច្បាមភូមិសាស្រ្ត កម្មាភិបាលដំណាក់សុខាភិបាលឃុំ វិញប៊ិញនៅទាំងឧស្សាហ៍ រៀបចំចាត់កម្មាភិបាលឲ្យទទួលបន្ទុក និងពិនិត្យសង្កេតនៅមូលដ្ឋាន ដើម្បីសហការជាមួយនឹងកម្លាំងសហការីសុខាភិបាល ចុះទៅចលនាមាមីងអនុវត្តបណ្តាយុទ្ធនាការ។ វេជ្ជបណ្ឌិតឡឹម ឲ្យដឹង៖ ដោយសារនៅជិតមូលដ្ឋាន បានជានៅពេលជំងឺផ្សេងៗកើតឡើង មានដូច ៖គ្រុនឈាម ពងដៃជើងមាត់។ល។ ដំណាក់សុខាភិបាលបានជូនដំណឹងដល់ មជ្ឈមណ្ឌលសុខាភិបាលបម្រុងស្រុក ដើម្បីមានវិធានការបង្រ្កាប។ ឆ្នាំ២០១៤កន្លង ក្នុងភូមិសាស្រ្តគ្មានករណីរោគឆ្លង រាលដាលណាមួយ កើតឡើងទេ។
ហេដ្ឋារចនាសម្ព័ន្ធសម្រេចបទដ្ឋាន កម្មាភិបាលសុខាភិបាលមានកម្រិត ចំណេះដឹង ខ្នះខ្នែងក្នុងការងារ គឺជាលក្ខណៈដ៏សំខាន់សម្រាប់ដំណាក់សុខាភិបាលឃុំវិញប៊ិញ បង្កបាននូវក្ដីជំនឿក្នុងប្រជាជន។ អ៊ំស្រីង្វៀនធីហ្វា នៅភូមិវិញហឹង ឲ្យដឹង៖ "ខ្ញុំសម្ពាធឈាមឡើងខ្ពស់ តែងទៅពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំ។ ជួនពេលហេវហត់ខ្លាំងពេក កម្មាភិបាលពេទ្យ បានឲ្យខ្ញុំនៅសម្រាកក្នុងដំណាក់សុខាភិបាលរហូតដល់ធូរស្បើយ ទើបកូនៗខ្ញុំយកមកផ្ទះ។ ក្មួយៗនៅក្នុងដំណាក់សុខាភិបាល នរ ណាក៏រួសរាយ ខ្នះខ្នែង ណែនាំទាំងរបៀបផឹកថ្នាំ ហូបចុក សម្រាកសម្រាន្ត ម្ល៉ោះហើយនៅពេលមកពិនិត្យជំងឺម្តងៗ ខ្ញុំមានអារម្មណ៍ធូរស្រាលខ្លាំងណាស់"៕
ហាថាញ់-សេរី