លោកយ័ញចង នៅភូមិថាញ់ឡើយ ឃុំហ្វាលឺវ ក្រុងវីថាញ់ ខេត្តហូវយ៉ាង ជាអ្នកអស់ពីចិត្តពីថ្លើមឧបត្ថម្ភគ្រួសារណាជួបការលំបាក និងតែងធ្វើជាគំរូក្នុងបណ្តាការចលនារបស់ភូមិភាគ។ ជាច្រើនឆ្នាំ បន្តបន្ទាប់ លោកបានមាមីងទុកចិត្តជ្រើសតាំងជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍...។
លោកយ័ញចង (ខាងឆេ្វង) កំពុងប្តូរយោបល់ជាមួយកម្មាភិបាលភូមិ។
លោកវ៉ូវាំុងដឿក ប្រធានភូមិថាញ់ឡើយ ឃុំហ្វាលឺវ ក្រុងវីថាញ់ ខេត្តហូវយ៉ាង ឲ្យដឹង៖" ទូទាំងភូមិថាញ់ឡើយមានគ្រួសារប្រជាជនរស់នៅចំនួន២៨០ ក្នុងនោះ គ្រួសារជនជាតិខ្មែរមានជាង៥០គ្រួសារ ជាក់ស្តែង គ្រួសារខ្មែរក្រីក្រនៅត្រឹមតែ៦គ្រួសារ។ យើងខ្ញុំកំពុងសហការជាមួយ នឹងថ្នាក់ដឹកនាំឃុំកសាងផែនការ ចាកផុតពីភាពក្រីក្រដោយចីរភាពជូនគ្រួសារទាំងនេះ។ គ្រួសារណាខ្វះទុនយើងជំនួយទុន គ្រួសារណាខ្វះដីផលិតកម្ម គឺយើងអនុវត្តសេចក្តីសម្រេច២៩/QĐ-TTg ស្តីពីការឧបត្ថម្ភដីសង់ផ្ទះ ផ្ទះនៅ ដោះស្រាយការងារធ្វើជូនមាមីងជនជាតិភាគតិចក្រីក្រដំណាក់កាល២០១៣-២០១៥។ បើសិនជាបានអនុវត្តព្រមៗគ្នា ខ្ញុំជឿជាក់ថាគ្រួសារក្រីក្រនឹងបានកាត់បន្ថយនៅបណ្តាឆ្នាំខាងមុខ។ ប៉ុន្តែបើ ចង់អនុវត្តឲ្យបានល្អ យើងខ្ញុំត្រូវការឧបត្ថម្ភពីសំណាក់បងយ័ញចង ដើម្បីស្វែងយល់នូវភាពជាក់ស្តែងរបស់គ្រួសារក្រីក្រនីមួយៗ ដើម្បីស្វែងរកវិធីឧបត្ថម្ភឲ្យបានសមស្រប"។ លោកយ័ញចង ពោលថាកិច្ចការដែលគប្បីធ្វើ គឺស្វែងយល់និងពន្យល់ឲ្យគ្រួសារក្រីក្រក្នុងភូមិយល់ជ្រួត ជ្រាបនូវគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ដើម្បីខិតខំប្រឹងប្រែងធ្វើការរកស៊ី។
ពោលពីការវិវឌ្ឍន៍របស់ភូមិពីមួយថ្ងៃទៅមួយថ្ងៃ លោកយ័ញចង រៀបរាប់៖" ឃើញក្មេងៗមិនព្រមធ្វើការរកស៊ី គិតតែស៊ីផឹកខ្ញុំតែងដាស់តឿន ពួកគេជារឿយៗ។ ផ្ទះខ្ញុំបើកហាងកាហ្វេ ម៉្លោះហើយពេលពួកគេមកជុំគ្នានៅទីនេះ ខ្ញុំតែងដាស់តឿនពួកគេធ្វើការរកស៊ីនិងណែនាំឲ្យបាន ជ្រាបអំពីគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ។ ណែនាំពួកគេនៅហាងកាហ្វេមិនបានជោគជ័យ ពេលទំនេរពូទៅដល់ផ្ទះនីមួយៗដឹកនាំ។ នៅពេលពួកគេយល់ជ្រួតជ្រាបក៏សម្រេចចិត្តអនុវត្តតាមគ្រប់ៗគ្នា។ អាស្រ័យហេតុនោះ ឆ្នាំកន្លងមានគ្រួសារជាច្រើនចាកផុតពីភាពក្រីក្រ តួយ៉ាងដូចគ្រួសារក្មួយយ័ញរ៉ឺយ អាស្រ័យបានរដ្ឋឧបត្ថម្ភក្មួយរ៉ឺយមានទុនទិញក្របីចិញ្ចឹមរួចលក់យកប្រាក់ទៅលោះដីស្រែឡើងវិញ គ្រួសារក្មួយ យ័ញនិញបានរដ្ឋឧបត្ថម្ភទិញទូកវ៉ឡាយ ពីរនាក់ប្តីប្រពន្ធទៅទិញបន្លែលក់ រីឯគ្រួសារក្មួយយ័ញមី ដាំដំណាំរួមផ្សំនិងបេះបន្លែស្រែ ត្រួយឆ្នាញ់ ។ល។ លក់ដើម្បីរកប្រាក់ចំណូលបន្ថែម"។ មិនត្រឹមតែយកចិត្តទុកដាក់ដល់ជីវភាពប៉ុណ្ណោះទេ លោកយ័ញចងនៅទាំងគិតគូរកន្លែងរស់នៅ សុខសាន្តជូនគ្រួសារក្រីក្រទៀតផង។ លោកវ៉ូវាំុងដឿក ឲ្យដឹង៖ "អាស្រ័យបងចងជិតដិតជាមួយនឹងមាមីង បានជាបងយល់ច្បាស់ពីស្ថានភាពគ្រួសារនីមួយៗ។ ដោយឃើញគ្រួសារត្រឿងសាឡែមនៅភូមិជាមួយគ្នា មានជីវភាពលំបាក គ្មានលទ្ធភាពសង់ផ្ទះ ដូច្នេះបងចងពិភាក្សានឹងខ្ញុំ ខ្ញុំរាយការណ៍ជូនថ្នាក់លើចលនាសង់ផ្ទះជូនគ្រួសារបងសាឡែម ពីព្រោះប្រសិនបើមានកន្លែងរស់នៅសុខសាន្ត គាត់នឹងនរចិត្តគិតគូររកស៊ី ទើបឆាប់បានចាកផុតពីភាពក្រីក្រ។ ចាប់ពីពេលបានភូមិរាយការណ៍ជូនថ្នាក់ដឹកនាំឃុំ បានចលនាធនាគារមានទីតាំងលើភូមិសាស្រ្ត រួមវិភាគទានសង់ផ្ទះជូនគ្រួសារបងត្រឿងសាឡែមមួយខ្នងសមរម្យ "។
លោកយ័ញចង អំណួត៖"ក្នុងភូមិនិយាយរួមនិងគ្រួសារជនជាតិខ្មែរ និយាយដោយឡែកគ្មាននៅករណីសិស្សឋិតក្នុងអាយុទៅរៀនបោះបង់ការរៀនសូត្រដូចពីមុនទៀតឡើយ។ សិស្សណាបោះបង់ការរៀនសូត្រ ខ្ញុំដឹងនឹងទៅដល់ផ្ទះចលនាឲ្យក្មួយចូលរៀនជាបន្ត។ និយាយមាមីងស្តាប់ គឺអាស្រ័យខ្ញុំគិតគូរឲ្យកូនៗរៀនសូត្រត្រឹមត្រូវ"។ ក្នុងដំណើរការចលនា លោកចងក៏មិនលាក់លៀមបាននូវការស្តាយក្រោយដោយសារជីវភាពកាលនោះជួបការលំបាកពេក បានជាលោកបង្ខំចិត្តឲ្យកូនច្បង ពីរបីនាក់ឈប់រៀន។ ឥឡូវថ្វីត្បិតកូនៗមានគ្រួសារមានជីវភាពលំនឹងក៏ដោយ ប៉ុន្តែពួកគេធ្វើការនឿយហត់ លោកអាណិតខ្លោចចិត្ត។ បច្ចុប្បន្ន កូនៗ៣នាក់របស់លោកចង ម្នាក់ប្រឡងជាប់សញ្ញាប័ត្រ មធ្យមសិក្សាចំណេះទូទៅសព្វថ្ងៃកំពុងបំពេញកាតព្វកិច្ចយោធា កូនបន្ទាប់ជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យវ៉ត្រឿងត្វងនិងកូនពៅកំពុងរៀនថ្នាក់ទី១១។ គំនិតរបស់លោកចងពិតជាត្រឹមត្រូវ គឺគិតគូរឲ្យកូនៗក្រោយៗរៀនសូត្រត្រឹមត្រូវ មិនទុកឲ្យលំបាកដូចឪពុកម្តាយនិងបងៗរបស់ពួកគេទៀត៕
ហាថាញ់-មុនី