26/08/2014 - 09:35

ភាពផ្លាស់ថ្មីនៅថាញ់ភូ

 ក្រោយ​ពី​ច្រើនឆ្នាំ​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ វិ​និ​យោគ​ទុន​របស់​រដ្ឋ​សម្រាប់​ជន​ជាតិ​ភាគ​តិច ឃុំ​ថាញ់​ភូ ស្រុកមី​ស្វៀង ខេត្ត​សុក​ត្រាំង មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​។ ផ្លូវ​ជន​បទ​ស្អាត​ស្អំ និង​ផ្ទះ​ឥដ្ឋ​សម​រម្យ បាន​សាង​សង់​ឡើង​ជា​បន្ត​បន្ទាប់​។

ផ្លូវ​គមនា​គមន៍​ជន​បទ​ថាញ់​ភូ បាន​វិ​និ​យោគ​ទុន​កសាង​រាប​រ​លូន​។

បង​ស្រី​ត្រឹង​ង៉ុក​ប៊ិច អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំថា​ញ់​ភូ ឲ្យ​ដឹងៈ​ មុន​ឆ្នាំ​២០០០​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំស្រូប​អត្រា​ជាង​៦០​% ខ្ពស់បំផុត​របស់​ស្រុក​។ ជីវ​ភាព​ប្រ​ជា​ជន​ជួប​ការ​លំ​បាក​ច្រើន ដោយសា​រ​ខ្វះ​អគ្គិ​សនី ទឹក​ស្អាត​ប្រេ​ីប្រាស់​។ល។​ ស្ថាន​ភាព​ខ្វះ​ទឹក​សាប ញាំុង​ឲ្យប្រ​ជា​ជន​ធ្វើ​ស្រែ​បាន​តែ​មួយ​រដូវ​ក្នុង​មួយ​ឆ្នាំ​។ ផ្លូវ​ចូលទៅភូមិ​សុទ្ធ​តែ​ភក់​ជ្រាំ នា​រដូវ​ភ្លៀង រីឯរដូវ​ប្រាំ​ង​ធូលី​ហុយ​ទ្រ​លោម​។ ជីវ​ភាពប្រជា​ជន​ជួប​លំបាក ហេតុ​នោះស្ថា​ន​ភាព​សិស្ស​ឈប់​រៀន​ពាក់​កណ្តាល​ការ​ក៏​ច្រើន​។

ចាប់​ពី​ឆ្នាំ២០០០​រហូត​មក​ទល់សព្វ​ថ្ងៃ អា​ស្រ័យ​ដោយ​បាន​ទទួល​ផល​ពី​កម្ម​វិ​ធី​១៣៤​,១៦៧​,៧៤​។ល។ ឃុំ​បាន​ប្រ​មូល​ផ្តុំសង់​ផ្ទះ​នៅ​ឧបត្ថម្ភ​ទុន ឧបត្ថម្ភ​ពូ​ជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម ឧបត្ថម្ភ​ដី​ផលិត​កម្ម។ល។ ដល់​ប្រ​ជា​ជន​ដើម្បីអភិ​វឌ្ឍសេដ្ឋ​កិច្ច​។ ឃុំ​បាន​កសាង​ស្ពាន ផ្លូវ​គមនា​គមន៍​ជន​បទ​សម្រាប់​ប្រជា​ជន​ធ្វើដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​ទំនិញ​បាន​ងាយ​ស្រួល។ ទន្ទឹម​នឹង​នោះ ប្រ​មូល​ផ្តុំ​កសាង​ទំ​នប់​ព័ទ្ធ​ជុំ​វិញ​ជីក​ស្តារ​ប្រ​ឡាយ រាយ​រង​លើ​វាល​ស្រែ​នាំ​ទឹក​សាប​បញ្ចូល​ស្រែ​បាន​ខួប​ឆ្នាំ ដើម្បី​ប្រ​ជា​ជន អាច​ផលិត​ស្រូវ​បាន​២​រដូវ​ឬក៏​៣រ​ដូវ​។

បច្ចុ​ប្បន្ន ឃុំ​បាន​រៀប​ចំ​ប្លង់​និង​កសាង​ទំ​នប់​ទប់​ស្កាត់​ទឹក​ប្រៃ ដើម្បី​ភូមិ​ចំនួន​៧នៅ​តំ​បន់​ខាងក្រោម​អនុ​វត្ត​ទម្រង់​រូប​ភាព​ស្រូវ-បង្គានាគ​ចំ​ណែក ភូមិ​ចំ​នួន​៧​តំ​បន់​លើ​គឺ​អាច​ធ្វើ​ស្រែ​និង​ដាំដំ​ណាំ​រួម​ផ្សំ​។ ទន្ទឹម​នឹង​នោះ ឃុំនៅ​ទាំង​រៀប​ចំ​បើក​ថ្នាក់​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស ឧបត្ថម្ភ​ទុន ដើម្បី​ប្រ​ជា​ជន​ផ្តុំ​កម្លាំង​ផលិត​កម្ម​។ ចំ​ណែក​គ្រួ​សារ​ក្រីក្រ គឺ​បានឧបត្ថម្ភ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ឧទ្ទេស​នាម​ការ​ងារធ្វើ ដើម្បី​ប្រជា​ជន​មាន​ជីវភាព​លំ​នឹង​។ គិត​មក​ទល់​ពេល​នេះ​ឃុំ​បាន​ឧបត្ថម្ភ​គោបង្កាត់​ស៊ីន​ជាង​៣០០​ក្បាល​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ។ ឃុំ​ក៏​កំ​ពុង​យកចិត្ត​ទុក​ដាក់​ដល់​ការ​នាំចេញ​កម្លាំង​ពលកម្ម ដោយទាក់​ទាញ​ពល​ករ​ពល​កា​រិ​នី​ជា​ច្រើន​ចូល​រួម​។ បង​វ៉​ហុង​ទ្រិញ នៅ​ភូមិ​រ៉ាច់​សេន ផ្តើម​ពី​គ្រួ​សារ​មួ​យ​ក្រី​ក្រ​ឥ​ឡូវ​ក្លាយ​ជា​គ្រួ​សារ​គ្រាន់​បើ​។ បង​ទ្រិញ​ ឲ្យដឹងៈ​" អា​ស្រ័យ​ដោយ​កូន​ពី​រ​នាក់​ទៅ​ពល​កម្ម​នៅ​ប្រ​ទេស​ម៉ា​ឡេ​ស៊ី ផ្ញើ​ប្រាក់​មក​ទើប​ខ្ញុំ​មាន​លក្ខណៈ​លោះ​ដី​មក​វិញ និង​សង់​ផ្ទះ​បាន​សម​រម្យ​ដូច្នេះ​។ បច្ចុ​ប្បន្ន ខ្ញុំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ផង ធ្វើ​ស្រែ​ផង​និង​ជួញ​ដូរ​បន្ថែម  រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​"។ 

ការ​អប់​រំ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់ ឃុំ​ថាញ់​ភូមា​ន​សា​លា​ចំ​នួន​៩ រួម​មានៈ​ វិ​ទ្យា​ល័យ អនុ​វិ​ទ្យាល័​យ បឋម​សិក្សា​និង​សាលាម​តេ្តយ្យ។ ជា​រៀង​រាល់​ឆ្នាំ អត្រា​កៀរ​គរ​កុមា​រ​ចូល​រៀន​របស់​ឃុំ​សម្រេច​១០០​%។ ការ​ថែ​ទាំ​សុខ​ភាព​បាន​អនុ​វត្ត​ល្អ គ្រួ​សារ​ក្រី​ក្រ​ទាំង​អស់ និង​គ្រួ​សារ​ខ្មែរ​សុទ្ធ​តែ​មាន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល​។ល។ បង​ស្រីត្រឹង​ង៉ុក​ប៊ិច អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ភូ ឲ្យ​ដឹងៈ​ "អា​ស្រ័យ​ដោយ​ការ​វិនិ​យោគ​ទុន​របស់​រដ្ឋ និង​ការ​ខិ​ត​ខំ​របស់​ប្រ​ជា​ជន​បាន​ជា​ឃុំ​ថាញ់​ភូមា​ន​ការ​ផ្លាស់​ប្តូរ​ដូច​សព្វ​ថ្ងៃ។​ លើ​មូល​ដ្ឋាន​ដែល​សម្រេច​បាន​ទាំ​ង​នោះ ឃុំ នឹង​ខិត​ខំ​កាត់​បន្ថយ​អត្រា​គ្រួ​សា​រក្រី​ក្រ​នៅ​ក្រោម​១៧​%នា​ឆ្នាំ​២០១​៥​" ៕ក​យឿង​ស៊ី​ថាន នៅ​ភូមិ​កឹង​ឌឿក ឲ្យ​ដឹងៈ​" ពី​មុន​ទូ​ទាំង​ភូមិ​មាន ផ្ទះ​ឥដ្ឋ​ប្រ​មាណ​តែ​៤​ខ្នង​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​គឺ​ផ្ទះ​ប្រក់​ស្លឹក​។ ឥ​ឡូវ​មាន​ ផ្ទះ​ឥដ្ឋ​សម​រម្យ​ជា​ច្រើន​។  អ​គារ​សិក្សា​ក៏​កសាង​រឹង​មាំ ស្អាត​ស្អំ​។ ស្ថាន​ភាព​សិស្ស​ឈប់​រៀន​ពាក់​កណ្តាល​ការ​ហាក់​ដូច​ជា​គ្មាន​ទៀត​។ អគ្គិ​សនី ទឹក​ស្អាត​ត​ភ្ជាប់​ដល់​គ្រ​ប់​គ្រួ​សារ​។ គ្រួ​សារ​ណា​ក៏​មាន​មធ្យោ​បាយ​ស្តាប់​មើល និង​ធ្វើ​ដំ​ណើរ​ទៅ​មក​។ល។ ពេល​យប់​ភូមិ​ស្រុក​អុជ​អគ្គិស​នី​បំ​ភ្លឺ​ដូច​ទី​ក្រុង​"។

យ្វីអាន់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យឿង​ស៊ី​ថាន