07/03/2017 - 09:56

និទាឃៈរដូវប្រកបដោយភាពកក់ក្តៅ

គណៈចង្អុលការ "តេតកងទ័ព-ប្រជាជន" ខេត្តសុកត្រាំង រៀបចំប្រគល់ ផ្ទះមហាសាមគ្គី៤០ខ្នង ជូនគ្រួសារក្រីក្រចំនួន៤០ នៅឃុំឡឹមតឹង ស្រុក ថាញ់ទ្រី ខេត្តសុកត្រាំង ដើម្បីទាន់ពេលមាមីងទទួលបុណ្យចូលឆ្នាំថ្មី ក្នុងផ្ទះថ្មី។

ប្រគល់ផ្ទះមហាសាមគ្គីជូនលោកយាយសេីុងធីហ្វិញ។

ពេលទទួលសេចក្តីសម្រេចប្រគល់ផ្ទះពីគណៈចង្អុលការ "តេតកងទ័ព -ប្រជាជន" លោកយាយសេីុងធីហ្វិញ នៅភូមិកៀកឡឹប ឃុំឡឹមតឹង មិន អាចលាក់បាំងបាននូវក្តីរីករាយ លោកយាយហ្វិញ ឲ្យដឹង៖ "ឆ្នាំនេះ ខ្ញុំអាយុ៧៨ឆ្នាំហើយ មិនដែលសង្ឃឹមថានឹងបានផ្ទះឥដ្ឋនៅសោះឡើយ។ កូនៗរបស់ខ្ញុំសុទ្ធតែក្រ ម៉្លោះហើយពួកគេនរណាក៏ធ្វើការឈ្នួលនៅ ស្រុកឆ្ងាយ ចំណែកខ្ញុំរស់នៅជាមួយនឹងកូនពៅ។ ឆ្នាំថ្មីមានផ្ទះថ្មី ពិតជា សប្បាយរីករាយណាស់"។ ផ្ទះរបស់លោកយាយហ្វិញ សង់ដោយតម្លៃ ៧០លានដុង ក្នុងនោះ គណៈចង្អុលការជំនួយ៤០លានដុង នៅសល់ ប៉ុន្មានភូមិភាគនិងគ្រួសាររួមចំណែកកសាង។ តាមប្រសាសន៍លោក យាយហ្វិញ ប្តីរបស់លោកយាយស្លាប់កាលកូននៅតូចៗ លោកយាយ ធ្វើការឈ្នួលខួបឆ្នាំដើម្បីចិញ្ចឹមកូន៥នាក់ ដូច្នេះជីវភាពក្រលំបាក នៅ តែតោងជាប់ជានិច្ច។ អាស្រ័យហេតុនោះ សម្រាប់លោកយាយផ្ទះ១ ខ្នង នេះពិតជាមោទនៈ និងជាការលើកទឹកចិត្តដ៏ធំធេងក្នុងវ័យចំណាស់ដែលរដ្ឋអំណាច អង្គការមហាជនផ្តល់ជូនក្នុងឱកាសឆ្នាំថ្មី។ សេចក្តី ប្រាថ្នាមានផ្ទះសម្បែងសមរម្យ គឺជាក្តីបំណងរបស់អ្នកក្រ ហើយមិន មាននរណាសុទ្ធតែអនុវត្តបាននោះទេ។ តួយ៉ាងដូចលោកយាយហូធីទ័រ នៅភូមិកៀកញឹកA ហេតុតែជីវភាពក្រលំបាក ធ្វើការឈ្នួលខួបឆ្នាំ ម៉្លោះ ហើយលោកយាយគ្មានវិធីណាធ្វើឲ្យបានសល់ប្រាក់កាស ដើម្បី សង់ផ្ទះនៅ ម៉្លោះហើយគាត់រស់នៅដោយពឹងផ្ទះអ្នកជិតខាង។ ដូច្នេះ មានផ្ទះ សម្បែងត្រឹមត្រូវ គឺជាក្តីប្រាថ្នារបស់លោកយាយអស់កាលជាយូរឆ្នាំមកហើយ។ យាយទ័រឲ្យដឹង៖ "អ្នកជិតខាងឲ្យដី រដ្ឋសង់ផ្ទះជូន ខ្ញុំត្រេកអរណាស់ ចូលឆ្នាំថ្មីឆ្នាំនេះ ខ្ញុំមានផ្ទះដោយឡែកសម្រាប់ធ្វើពិធី សែននិងជួបជុំកូនចៅផងដែរ"។


តាមប្រសាសន៍លោកង៉ោហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តសុកត្រាំង ប្រធានគណៈចង្អុលការ "តេតកងទ័ព-ប្រជាជន" ឆ្នាំ២០ ១៧ គណៈចង្អុលការនៅទាំងចលនាក្រុមហ៊ុន សហគ្រាសសប្បុរសជន រដ្ឋអំណាច និងអង្គការមហាជន រួមវិភាគទានបានជិត៧ពាន់លានដុង ដើម្បីជួយភូមិភាគ កសាងស្ពានបេតុង ផ្លូវគមនាគមន៍ជនបទ ជូនអំ ណោយពិនិត្យជំងឺជូនថ្នាំដោយឥតគិតថ្លៃដល់អ្នកក្រ គ្រួសារគោលន យោបាយ។ល។ ពិសេស សង់ផ្ទះមហាសាមគ្គីបាន៤០ខ្នង ផ្ទះឧបការ គុណ៨ខ្នងជូនគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយហើយ សម្រេចរួចរាល់ នាឱកាសបើកយុទ្ធនាការកន្លង ដើម្បីមាមីងទទួល បុណ្យចូលឆ្នាំថ្មីក្នុងផ្ទះថ្មី។ "តេតកងទ័ព-ប្រជាជន"ឆ្នាំ២០១៧ មិនត្រឹម តែនាំមកនូវភាពសប្បាយរីករាយ សុភមង្គលជូនអ្នកក្រទទួលបុណ្យថ្មី ក្នុងផ្ទះថ្មី ដោយភាពកក់ក្តៅប៉ុណ្ណោះទេ តែនៅទាំងបន្សល់ទុកនូវមនោសញ្ចេតនាល្អប្រសើរនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ក្នុងទឹកចិត្តប្រ​ជាជនទៀតផង៕

លីធាន-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សេីុងធីហ្វិញ