08/07/2014 - 10:08

ប្រធានភូមិអស់ពីចិត្តបម្រើប្រជាជន

បង​ឡេវុ​ាំង​ញើុ​ អនុ​ប្រធា​ន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជ​ន​ឃុំថើ​យ​តឹង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ វាយ​តម្លៃៈ​ "បង​ហៀង​ជា​អ្នក​មាន​ស្មារ​តី​ទទួល​បន្ទុក​ខ្ពស់ បង​បាន​ប្រ​ជា​ជន​ទុក​ចិត្ត ថ្នាក់​ដឹក​នាំ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​នឹង​នរ​ចិត្ត​នៅ​ពេល​ប្រ​គល់​ភារ​កិច្ច​ជូន​បង​ "។

បងលីវហៀង(ឆ្វេង)កំ​ពុង​ប្តូរ​យោ​បល់​នឹង​កម្មា​ភិ​បាល​ឃុំ​អំ​ពី​ស្ថាន​ភាព​ ចលនា​មា​មីង​ធ្វើ​ផ្លូវ​។

បង​លីវ​ហៀង ប្រធាន​ភូមិ​ដៀង​ហ្វា ឲ្យ​ដឹងៈ  " ​ខ្ញុំ​ធ្វើ​ជា​ប្រ​ធាន​ភូមិ​អា ណត្តិ​នេះ​គឺ​ជាអា​ណត្តិ​ទី​៣​ហើយ​។ ចាប់​ផ្ដើម​បោះ​ឆ្នោត អា​ណត្តិ​ថ្មី​នេះ​ ខ្ញុំ​​សូម​ផ្អាក​ដែរ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ឃុំបាន​ចលនា​ឲ្យ​ខ្ញុំ​ឈរ​ឆ្នោត​ជា​បន្ត​ទៀត​​។ អា​ស្រ័យ​ដោយ​មា​មីង​ក៏​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​បន្ត​ការ​ងារ​ដូច្នេះ ខ្ញុំ​ក៏​អនុ​វត្ត​តាម​។ បច្ចុ​ប្បន្ន បង​ហៀង​ឆ្លៀត​ធ្វើ​ការ​ងារ​ផ្ទះ​ផង ការ​ងារ​ភូមិ​ផង "។ គ្រួ​សារ​បង​ហៀង​មាន​ដី​ស្រែ​តែ​៥​កុង ហេតុ​នោះ​ជីវ​ភាព​មិន​បាន​ធូ​រ​ធារ​ប៉ុន្មាន​ទេ។​ ពេលល្ហែ​ពី​ការ​ងារ​ស្រែ​ចម្ការ​ប្ដី​ប្រ​ពន្ធ​បង​ឆ្លៀត​ទៅធ្វើ​កា​រ​ឈ្នួល​នៅ​ឃ្លាំង អង្ករ​ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ​។ ប្រ​ភព​ចំ​ណូល​បាន​មក​ពី​ការ​ធ្វើការ​ឈ្នួល បើ​ប្ដី​ប្រ​ពន្ធ​បង​ប្រើ​ប្រាស់​ប្រឹត​សំ​ចៃ​ក៏​ល្មម​ផ្គត់​ផ្គង់​ក្នុង គ្រួ​សារ​ដែរ​។  

 បង​ហៀង រំ​លឹកៈ​  "ការ​ងារ​មួយ​ក្នុង​ចំ​ណោម​ការ​ងារ​លំ​បាក​បំ​ផុត តែ​ផ្ទុយ​វិញ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព នោះ​គឺ​ការ​ងារ​ដែល​យើង​ខ្ញុំ​ចលនា​មា​មីង​ចូល​រួម​បើក​ទូលាយ​ផ្លូវ​ដើរ​ក្នុង​ភូមិ​។ មុន​នេះ ភូមិ​ដៀង​ហ្វា​គ្មាន​ផ្លូវ​ដើរ​ស្រួល​បួល​ទេ។ ធ្វើ​ដំ​ណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ គឺ​ដើរ​តាម​ផ្លូវ​លំ​។ បើ​ចង់​ទៅ​ផ្សារ​ត្រូវ​ធ្វើ​ដំ​ណើរ​ដោយ​ទូក​។ សង្កេត​ឃើញ​ពិបាក​ដូច្នេះ ទើប​យើង​ខ្ញុំ​ធ្វើ​សេ​នា​ធិ​ការ​ហើយ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​យល់​ព្រម​ចូល​រួម​ចលនា​មា​មីង​កសាង​ផ្លូវ​។  ដោយ​ឮ​យើង​ខ្ញុំ​ពន្យល់​រៀប​រាប់ ឃើញ​ថា​ការ​ងារ​ធ្វើ​ផ្លូ​វ​នេះ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព ហេតុ​ដូច្នេះ​គ្រួ​សារ​ណា​ក៏​ស្ម័គ្រ​​ចិត្ត​លើ​កដី​ទប់​ផ្លូវ​នៅ​ត្រង់​មុខ​ផ្ទះរ​បស់​ខ្លួន​ដែរ​។ មាន​ផ្លូវ​ដើរ​ហើយ យើង​ខ្ញុំ​ក៏​បន្តច​លនា​មា​មីង​ចាក់​ក្រួស​ល្អិត​។ អា​ស្រ័យ​ហេតុ​ដូច្នេះ ក្នុង​ភូមិ​មាន​ផ្លូ​វ​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល ហើយ​ចំ​នួន​សិស្សា​នុសិស្ស​ក៏​ទៅ​សា​លា​កាន់​តែ​ច្រើន​ឡើង​​"។ តាម​ប្រ​សាសន៍​បង​ហៀង ក្នុង​រយៈ​កាល​ចល​នា មា​មីង​ចូល​រួម​ធ្វើ​ផ្លូវ​នោះ​ពុំ​មែន​ជា​ការ​ងាយ​ស្រួល​ទាំង​អស់​នោះ​ទេ ពីព្រោះ​អ្នក​ខ្លះ​នៅ​ប្រ​កាន់​ទម្លា​ប់​ពុំ​ព្រម​កែ​ប្រែ។​ ប៉ុន្តែ​លុះឃើ​ញ​អ្នក​ជិត​ខាង​ទិញ​កង់​ម៉ូ​​តូ ដូច្នេះ​ក៏​ព្រម​ធ្វើ​តាម​។ ដង​ផ្លូវ​នេះ​បច្ចុប្បន្ន​ក៏​ទ្រុឌ​ទ្រោម​ណាស់​ដែរ យើង​ខ្ញុំ​បាន​ដាក់​សំ​ណើ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ដើម្បី​ស្នើក​សាង​ផ្លូវ​បេ​តុង​តាម​របៀប​រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​​។

ប្ដី​ប្រ​ពន្ធ​បង​ហៀង​មាន​កូន​២​នាក់ កូន​ប្រុស​ច្បង​ទៅ​បម្រើ​កង​ទ័ព កូន​ស្រី​​ពៅ​កំ​ពុង​រៀន​ថ្នាក់​ទី​១១​នៅ​សា​លា​ជន​ជាតិ​អន្តេវា​សិក​កឹង​ធើ។​ ហេតុ​នេះ ប្រាក់​ដែល​បាន​មក​ពី​ធ្វើ​ការ​ឈ្នួល គឺ​ទុក​សម្រាប់​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​។ បង​ហៀង​ ឲ្យ​ដឹងៈ​ "​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ខំ​ប្រឹង​សន្សែ​សន្សំ លុយ​កាក់​ដើម្បី​សង់​ផ្ទះ​ឡើង​វិញ​។ ផ្ទះ​នេះ កាល​នោះ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​បាន​រដ្ឋ​ជំ​នួយ​តាម​រយៈ​កម្ម​វិ​ធី​១​៣៤ ឥ​ឡូវ​នេះ​ចាស់​ទ្រុឌ​ទ្រោម​។ ដោយ​ការ​គិត​គូ​រ​ឲ្យ​កូន​រៀន​សូត្រ ខិត​ខំ​ប្រឹង​ប្រែង​រក​ស៊ី​សន្សែ​សន្សំ ដូច្នេះ​គ្រួ​សារ​ប្ដី​ប្រ​ពន្ធ​បង​ហៀង ជា​គ្រួ​សារ​គំ​រូ​មួយ​សម្រាប់​ឲ្យ​គ្រួសា​រ​ជា​ច្រើន​ក្នុង​ភូមិ​ត្រាប់​តាម​។ អា​ស្រ័យ​ហេ​តុ​នេះ ការ​ចលនា​មា​មីង​ក្នុង​ភូមិ​ឲ្យ​ខំ​ប្រឹង​ប្រែង​ធ្វើ ការ​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឬ​ក៏​គិត​គូរ​ឲ្យ​កូន​ចៅ​រៀន​សូត្រ សម្រាប់​បង​មិន​ជាកា​រ​លំ​បាក​ពេក​ទេ។​ បង​ហៀង​ឲ្យ​ដឹងៈ​"ឆ្នាំ​កន្លង​  មា​នគ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ចំ​នួន​៥ សិស្ស​​សា​​លា​ចំ​ណេះ​ទូ​ទៅក្នុង​កម្រិត​អាយុ​ទៅរៀ​នសុ​ទ្ធ​សឹង​បាន​ទៅ​រៀន​។ ដោយ​ឡែក​ប្អូន​ៗ​ឋិត​ក្នុង​ក្រ​ប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​បាន​រដ្ឋ​ជំ​នួយ​ប្រាក់​ប្រ​ចាំ​ខែ ហេតុ​នេះ​គ្មាន​​អ្នក​ណាច​ង់​ឲ្យ​កូន​ឈប់​រៀន​ឡើយ​៕

ហា​ថាញ់​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងលីវហៀង