ព្រែកពិន្ទងជាភូមិតំបន់ជ្រៅរបស់ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង នៅជុំវិញគឺវាលស្រែធំល្វឹងល្វើយ។ មុននេះ ទោះបីរដូវវស្សាឬក៏រដូវប្រាំងចាប់ពីផ្លូវជាតិ១ បើចង់ធ្វើដំណើរទៅកាន់ភូមិព្រែកពិន្ទង មានតែវិធីមួយគាត់ គឺទៅដោយទូកឬក៏ថ្មើរជើងឆ្លងកាត់វាលស្រែជាង៦គីឡូម៉ែត្រ។ ប៉ុន្តែ សព្វថ្ងៃតំបន់ជនបទព្រែកពិន្ទងបានផ្លាស់ថ្មីដោយពិតប្រាកដ។
ប្រជាជនតែង ដាំដេីមរំយោលធេី្វជារបង រួមចំណែកធ្វើឲ្យជនបទព្រែកពិន្ទងពីមួយថៃ្ងទៅមួយថៃ្ងកាន់តែស្រស់ស្អាត់។
ព្រែកពិន្ទងមានគ្រួសារចំនួន៤៦០ ក្នុងនោះគ្រួសារជនជាតិខ្មែរស្រូបអត្រាជាង៨០%។ ដែលជាតំបន់មួយមានវាលស្រែព័ទ្ធជុំវិញ ម្ល៉ោះហើយ ប្រជាជនរស់នៅប្រកបរបរធ្វើស្រែតែមួយមុខ។ ដែលជាភូមិតំបន់ជ្រៅ គ្មានផ្លូវគមនាគមន៍ជនបទការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ដឹកជញ្ជូន ទំនិញនៅមានការឱនថយ ម្ល៉ោះហើយជីវភាពរបស់ប្រជាជននៅជួបការលំបាក។ មុនឆ្នាំ២០០១ គ្រួសារក្រីក្ររបស់ភូមិស្រូបអត្រា៤០% រីឯគ្រួសារធូរធារ គ្រួសារអ្នកមាន មានចំនួនតិច។ ប៉ុន្តែ ពេលរដ្ឋអនុវត្តគោលនយោបាយវិនិយោគទុនកសាងតំបន់ជនជាតិភាគតិច ព្រែកពិន្ទងចាប់ផ្តើមផ្លាស់ថ្មី។ ដោយបានកំណត់ច្បាស់ថា ផ្លូវគមនាគមន៍ជនបទ គឺជាការងារមានសារសំខាន់ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ ម្ល៉ោះហើយពេលអនុវត្តកម្មវិធី១៣៥រដ្ឋអំណាចបានចលនាប្រជាជនបរិច្ចាគដីធ្វើផ្លូវ។សព្វថ្ងៃផ្លូវគមនាគមន៍ជនបទ ធារាសាស្រ្តបានវិនិយោគទុនកសាងសម្រេចជាស្ថាពរ បម្រើតាមតម្រូវការផលិតកម្មនិងជីវភាពរបស់ប្រជាជន។ ពិសេសគ្រួសារប្រជាជនមានអគ្គិសនីទឹកស្អាតប្រើប្រាស់មានមធ្យោបាយទៅមក ដឹកជញ្ជូននិងមានវិទ្យុ ទូរទស្សន៍១០០%។ លោកទ្រេវផល ឲ្យដឹងដោយក្តីមោទនៈ"បច្ចុប្បន្ន រដ្ឋវិនិយោគទុនជួយមាមីងយ៉ាងច្រើន កសាងផ្លូវសង់ផ្ទះ អន្ទងអគ្គិសនី ដោយមិនបាច់បង់ថ្លៃ។ល។ ម្ល៉ោះ ហើយភូមិស្រុកក៏បានផ្លាស់ថ្មីយ៉ាងឆាប់រហ័ស។ មុននេះ ព្រែកពិន្ទងជាភូមិក្រណាស់ ទូទាំងភូមិមានផ្ទះឥដ្ឋប្រមាណ១០ខ្នងប៉ុណ្ណោះ បន្ទាប់ពីនោះ គឺផ្ទះប្រក់ស្លឹក ផ្លូវភក់ជ្រាំ កូនចៅមាមីងមិនបានចូលរៀនច្រើនប៉ុន្មាន។ កាលដែលមិនទាន់មានអគ្គិសនី បើមានធ្វើបុណ្យទានទៅខ្ចី្ច ចង្កៀងមាំុងស៊ុងរបស់មាមីងជិតខាង។ សព្វថ្ងៃមានគ្រប់សព្វអគ្គិសនីផ្លូវថ្នល់សាលារៀន។ល។ ហើយសុទ្ធតែផ្ទះឥដ្ឋ ក្នុងផ្ទះមានបរិក្ខារប្រើប្រាស់គ្រប់សព្វ កូនចៅបានទៅរៀនគ្រប់ៗគ្នា"។
តាមដំណើរកម្មាភិបាលភូមិចុះទៅកាន់មណ្ឌល៦ កន្លែងលំបាកបំផុតរបស់ភូមិ ទើបឃើញផ្ទាល់ភ្នែកនូវការផ្លាស់ថ្មីនៅតំបន់ជនបទព្រែកពិន្ទង។ ផ្លូវលំទាំងឡាយមុននេះត្រូវបានក្រាលដាន មើលសងខាងសុទ្ធតែផ្ទះឥដ្ឋសមរម្យ គឺមិនឋិតក្នុងសភាពផ្ទះប្រក់ស្លឹក ផ្លូវភក់ជ្រាំដូចមុនទៀត។ បច្ចុប្បន្ន ទូទាំងភូមិមានគ្រួសារប្រជាជនសង់ផ្ទះឥដ្ឋ៧០% បន្ទាប់ពីនោះ គឺផ្ទះប្រក់ស័ង្កសីតាមសេចក្តីសម្រេច១៦៧។ លោកហ្វិញស្វឹងហ្វា លេខាបក្សនិងជាប្រធានភូមិព្រែកពិន្ទង ឲ្យដឹងៈ" មុននេះ រឿងដែលមានទោចក្រយានយន្ត អគ្គិសនីអុជបំភ្លឺ ទឹកស្អាតប្រើប្រាស់។ល។ គ្រាន់តែជារឿងក្នុងសុបិនរបស់មាមីងតែប៉ុណ្ណោះ។ សព្វថ្ងៃមានគ្រប់សព្វ គ្រួសារនីមួយៗសុទ្ធតែមានមធ្យោបាយធ្វើដំណើរទៅមកនិងមានវិទ្យុស្តាប់ ទូរទស្សន៍មើល។ ជនបទព្រែកពិន្ទង មានភាពស្អាតស្អំសម រម្យ ដូចសព្វថ្ងៃ គឺអាស្រ័យដោយគោលនយោបាយជនជាតិដូចៈ កម្មវិធី១៣៤,១៣៥,សេចក្តីសម្រេច១៦៧,៧៤។ល។ ឧបត្ថម្ភផ្ទះនៅ ដីនៅ ដីផលិតកម្ម បុលទុន ពូជដំណាំ សត្វចិញ្ចឹមការងារធ្វើ។ល។ ពិសេស គោលនយោបាយឧបត្ថម្ភទុន និងឧបត្ថម្ភជូនគ្រួសារក្រីក្រនូវគោចិញ្ចឹមចំនួន៧៩ក្បាល ជួយឲ្យមាមីងមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ បច្ចុប្បន្ន ព្រែកពិន្ទងជាភូមិលេចធ្លោក្នុងការចលនាចាកផុតពី ភាពក្រីក្ររបស់ឃុំ"។
មិនត្រឹមតែចាកផុតពីភាពក្រីក្រ អាស្រ័យដោយគោលនយោបាយប៉ុណ្ណោះទេ តែឆន្ទៈឈានឡើងរបស់ប្រជាជនព្រែកពិន្ទងខ្ពស់ទៀតផង។ ពិសេស ក្នុងការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេសផលិតកម្មនិងដាំដំណាំរួមផ្សំក្នុងស្រែ។ តួយ៉ាងដូចគ្រួសារបងយ័ញសឿង ជាគ្រួសារក្រីក្រមួយអាស្រ័យដោយអនុវត្តទម្រង់រូបភាពដាំដំណាំរួមផ្សំក្នុងស្រែបានធ្វើឲ្យគ្រួសារបងឈានឡើងចាកផុតពីក្រីក្រ។ ផ្តើមពីដីស្រែ៣កុងដំបូងសព្វថ្ងៃគ្រួសារបងមានដីស្រែ១០កុង។ ពិសេស ក្នុងរដូវកន្លងហើយ អាស្រ័យដាំឪឡឹក៤កុង បងប្រមូលផលជាង៨០លានដុង។ បងសឿង ឲ្យដឹងៈ "ពេលផ្លូវគមនាគមន៍ជនបទ ធារាសាស្រ្ត កសាងសម្រេចជាស្ថាពរ អគ្គិសនីចុះដល់ភូមិស្រុកគឺពត៌មានវិទ្យាសាស្រ្តបច្ចេកទេស មាមីងទទួលបាននិងយកទៅអនុវត្តទាន់ពេល ដើម្បីបង្ករបង្កើនទិន្នផល។ ជាច្រើនឆ្នាំកន្លង អាស្រ័យដោយចេះរបៀបដាំឪឡឹកក្នុងស្រែ គួបផ្សំនឹងការលក់ដូរបន្តិចបន្តួច ម្ល៉ោះហើយជីវភាពគ្រួសារបានធូរធារនិងសង់បានផ្ទះមួយខ្នងគិតជាទឹកប្រាក់ជាង៣០០លានដុង"។
ចំពោះគ្រួសារក្រីក្រទាំងឡាយដែលគ្មានដីផលិតកម្ម ក៏ចេះរបៀបធ្វើការរកស៊ីដែរ ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ។ ទន្ទឹមនឹងការវិនិយោគទុនរបស់រដ្ឋ គ្រួសារក្រីក្រក្រៅពីការចិញ្ចឹមសត្វ នៅទាំងឲ្យកូនចៅទៅធ្វើការនៅតាមក្រុមហ៊ុននានា និងទៅធ្វើការនៅបរទេសកំពុងបានប្រព្រឹត្តទៅដោយប្រសិទ្ធភាព។ សព្វថ្ងៃទូទាំងភូមិមានពលករ១៦នាក់ ទៅធ្វើការនៅបរទេសនិងពលកម្មជនបទឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ ជិតក្រមានការង្វារធ្វើលំនឹងជាង៨០%។ អាស្រ័យហេតុដូច្នោះ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្ររបស់ភូមិនៅត្រឹមតែ១១%ប៉ុណ្ណោះ៕
លីធាន-សឺនម៉ាល័យ