18/02/2014 - 09:58

វិលមកកសាងប៉ុស្តិ៍ដែលធ្លាប់រួមសុខទុក្ខកាលពីមុន

 ប៉ុន្មាន​ថៃ្ង​ជិត​ដល់​បុណ្យចូលឆ្នាំ​តេត វិល​មក​តំបន់​ព្រំ​ដែន​យ៉ាង​ថាញ់ ខេត្ត​គៀង​យ៉ាង ជំនោរ​ខ្យល់​និទាឃ​រដូវ​ត្រ​ជាក់ អា​កាស​ធាតុ​បរិសុទ្ធ បាន​ធ្វើ​ឲ្យ​បរិយា​កាសពល​កម្ម បង្ក​បង្កើន​ផល​របស់​សមូហ​ភាព​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូមី កាន់​តែមាន​ភាព​ពុះ​ពោរ​ឡេីង។ ក្រោយ​ពី​ជាង​មួយ​ឆ្នាំ​ជា​មួយ​នឹង​ស្មារតី​សាមគ្គី ច្នៃ​ប្រតិដ្ឋ​ម្នាក់ៗ សុទ្ធ​តែ​មាន​កិច្ច​ការ​ផ្សេងៗទាំង​អស់ គឺ​ដើម្បី​សោ​ភ័ណ​ភាព​រួម​របស់​អង្គ​ភាព​រហូត​មក​ទល់​ពេល​នេះ បណ្តា​ចម្ការ​ដំណាំ​រួម​ផ្សំ ស្រះ​ត្រី ទ្រុង​ចិញ្ចឹម​សត្វ។ល។ ត្រូវ​បាន​បង្កើត​ឡើង សង្ឃឹម​ថានឹង​បាន​ផ្លាស់ប្តូរ​មុខ​មាត់​ថ្មី​ស័ក្តិសម​នឹង​កិត្តិ​នាម​អង្គ​ភាព​ក្លា​ហាន។

មួយជ្រុងនៃចម្ការបនែ្លគំរូរបស់ប៉ុស្តិ៍ការពាព្រំដែនភូមី។

យើង​ខ្ញុំ​មក​កាន់​ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ភូមី​នៅ​ម៉ោង​ជាង​៥រសៀល ប៉ុន្តែ​ការ​ពល​កម្ម​ផលិត​នៅ​ទី​នេះ នៅ​តែ​ស្រស្រាក់​ស្រ​ស្រាំ​។ វរសេនីយ៍​ឯក​បម្រុង​ង្វៀង​តៀង​សឺ  ​ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូមី ទទួល​យើង​ខ្ញុំ​ដោយ​ដៃ​ជើង​នៅ​ប្រឡាក់​ដី​ស្រ​មក​នៅ​ឡើយ។ ប្រ​ស្រ័យ​ទាក់​ទង​នឹង​យើង​ខ្ញុំ បង​សឺ​បញ្ជាក់​ឲ្យ​ដឹងៈ​"នៅ​អង្គ​ភាព​នេះ គឺ​ដូច្នេះ​ឯង!​ក្រៅ​ពី​កិច្ច​ការ​ជំ​នាញ​ពេល​ទំ​នេរ​បង​ប្អូន​ពល​កម្ម​បង្ក​បង្កើន​ផល។ បង​ប្អូន​យើង​ខ្ញុំ ពេល​បំ​ពេញ​ភារកិច្ច​គឺ​អនុវត្ត​ទៅ​តាម​អាជ្ញា​យោ​ធា ប៉ុន្តែ​ពេល​ពល​កម្ម បង្ក​បង្កើន​ផល គឺ​មិន​ថា​មេ​បញ្ជា​ការ​ឬ​ក៏​យុទ្ធ​ជន​ទេ​ត្រូវ​តែ​ធ្វើ​ការ​ដូ​ច​គ្នា​ទាំង​អស់"។ យើង​ខ្ញុំ​ចោល​ភ្នែក​មើល​ទៅ​សមមិត្ត​ប្រ​ធាន ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ម្តង​ទៀត ឃើញ​ថា​បង​ទើប​តែ​មក​បំ​ពេញ​ការ​ងារ​នៅ​អង្គ​ភាព​នេះ ជាង​មួយ​ឆ្នាំ ប៉ុន្តែ​មាន​សម្បុរ​ខ្មៅ​និង​មាំ​មួន​ជាង​កាល​បំ​ពេញ​ការ​ងារ ប្រ​ជា​ចលនា​នៃ​បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​។ សម្លៀក​បំ​ពាក់​ខ្លា​ឃ្លោក​សម្រាប់​ពល​កម្ម​បាន​ហើរ​ពណ៌​ហើយ ដៃ​ជើង​របស់​បង​ក៏​មាំ​មួន​ជាង​មុន​ច្រើន​ណាស់។

 និយាយ​បណ្តើរ សម​មិត្ត​ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន នាំ​យើង​ខ្ញុំ​ទៅ​ទស្ស​នា​ទម្រង់​រូប​ភាព​ចម្ការ​បន្លែ​គំរូ​មួយ​ផ្សេង​ទៀត ដែល​អា​ស្រ័យ​ដោយ​សមូ​ហ​ភាព កម្មា​ភិ​បាល យុទ្ធ​ជន​របស់​អង្គ​ភាព ផ្តុំ​កម្លាំង​ដាំ​ដុះ​បាន​ជាង​៥​​ខែ។ ក្នុង​បរិយា​កាស​ពល​កម្ម​ហ្មត់​ចត់​កម្មា​ភិ​បាល​ទាំង​ឡាយនៅ​​ទី​នេះ ឲ្យ​ដឹង​បន្ថែមៈ ធ្វើ​បាន​ជា​ចម្ការ​បង្ក​បង្កើន​ផល​មួយ​មាន​របៀប​រៀប​រយ​ស្អាត​បាត​ដូច្នេះ គឺ​ត្រូវ​ចំ​ណាយ​ច្រើន​រួម​ទាំង​កម្លាំង​ពល​កម្ម​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​ជាង​៣០​ថ្ងៃ​ផង។ ប៉ុន្តែ​ទឹក​​ចិត្ត​របស់​សម​មិត្ត ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន គឺ​មិន​ជួល​កម្លាំង​ពី​ក្រៅ​ជាដា​ច់​ខាត គ្រាន់​តែ​ចំ​ណាយ​ទិញ​វត្ថុ​ធាតុ​ដើម  ចំ​ណែក​កម្លាំង​ពល​កម្ម អាស្រ័យ​ដោយ​កម្មា​ភិបាល យុទ្ធ​ជន​ធ្វើដោយ​ខ្លួន​ឯង។ ផ្តើម​ពី​កិច្ច​ការ​នេះ បាន​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ជា​ច្រើន​ដោយ​សន្សំ​សំ​ចៃ​បាន​ប្រាក់​រាប់​សិប​លាន​ដុង ជូន​អង្គ​ភាព​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​ផ្សេង​វិញ។

ដើម្បី​រក្សា​ចម្ការ​បន្លែ​បង្ការ​ឲ្យ​បាន​ស្រស់ល្អជា​និច្ច គណៈ​បញ្ជា​ការ​ប៉ុស្តិ៍​បាន​ចាត់​កម្មា​ភិ​បាល​យុទ្ធ​ជន​មួយ​ក្រុម​ទទួល​បន្ទុក ដាំ​ដុះ ថែ​ទាំនិ​ង​បើក​ទូលាយ​បន្ថែម​បណ្តាប្រ​ភេទ​ដំ​ណាំ​រួម​ផ្សំ។ ពេល​ខាង​មុខ​អង្គ​ភាព​នឹង​ផ្តុំ​ពេល​វាលា ថវិកា​និង​កម្លាំង​ជា​ច្រើន​ជាង​ទៀត ដើម្បី​ពង្រីក​ផ្ទៃ​ដី​ដាំ បន្លែ​បង្ការ​និង​បង្កើត​ចម្ការ​គំរូ​បន្ថែម។ នៅ​ជ្រុង​មួយ​នៃ​ទី​ធ្លារ​របស់​អង្គ​ភាព​តាំង​ពី​យូរ​មក​ត្រូវ​បាន​រៀប​ចំ​ប្លង់ ជា​កន្លែង​សម្រាក​កាយ​កម្សាន្ត​ប្រ​ជុំ​ជីវ​កិច្ច​គួរ​ជា​ទីមនោរម​និង​ជឿន​លឿន។ ចាប់​ពី​ទទួល​តំ​ណែង​ជា​ប្រ​ធាន​ប៉ុស្តិ៍​វរសេនីយ៍​ឯក​បម្រុង ង្វៀង​តៀង​សឺ តែង​ដាំ​ដំ​ណាំលំ​អ  តុប​តែង ទី​នេះ​ឲ្យ​កាន់​តែ​មាន​សោ​ភណ​ភាព​និង​មាន​ដំ​ណាំ​លំ​អ​ច្រើន​ជាង។ របៀប​ធ្វើ​នេះ ក្រៅពី​រួម​ចំ​ណែក​បង្កើត​បាន​ជា​សោ​ភណ​ភាព​ជូន​អង្គ​ភាព យុទ្ធ​ជន​វ័យ​ក្មេង​ទាំង​ឡាយ មាន​បរិស្ថាន​ប្រ​ជុំ​ជីវ​កិច្ច​ដ៏​មាន​ប្រ​យោជន៍ ជួយ​បំ​បាត់​ការ​នឹក​ផ្ទះ​និង​បំ​បាត់​ក្តី​នឿយ​ហត់ ក្រោយ​ពី​ពេល​យាម​ល្បាត ជួយ​ប្រ​ជា​ជន។ល។ ចាប់​ពី​ថ្ងៃ​មក​ទទួល​ការ​ងារ ពេល​ណាក៏​ដោយ សម​មិត្ត​ប្រ​ធាន​ប៉ុស្តិ៍​តែង​ដាស់​តឿន​ក្រើន​រំលឹក ត្រួត​ពិនិត្យ​ជា​ប្រ​ចាំ ហេតុនោះ ចង្រ្កាន​កន្លែង​ស្នាក់​នៅរបស់​កង​ទ័ព​តែង​មាន​របៀប​រៀបរយស្រប​អនាម័យ។  ប្រព័ន្ធ​បន្ទាយការ​ពារលេនដ្ឋា​ន​ទំនប់​ការ​ពារ​ទឹក​ជំនន់ មណ្ឌល​ចិញ្ចឹម​សត្វ។ល។ តែង​មាន​ភាព​ស្រឡះស្រ​ឡំ និង​ស្អាត​បាត​ជា​និច្ច។ "តាំ​ងពីយូរ​មក ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ភូមី​ធ្លាប់​ឈាន​មុខ​ក្នុង​ចល​នា​កសាង​អង្គ​ភាព​បៃ​តង​ជ្រះ​ស្អាត បាន​បញ្ជា​ការដ្ឋាន​ជ្រើស​ធ្វើ​ជា​ប៉ុស្តិ៍ គោល​ដៅ​ចង្អុល​ការ​ក្នុង​ទូទាំង​ខេត្ត។ បណ្តា​ទម្រង់​រូប​ភាព ដែលមាន​ស្រាប់​របស់​អង្គ​ភាព ក៏កើត​មាន​ពី​គំ​និត​ច្នៃ​ប្រតិ​ដ្ឋ គុណបំណា​ច​របស់​រាមច្បង។ ដោយ​ឡែក​ចំពោះ​បុគ្គល​ពីមុន ខ្ញុំធ្លាប់​បំ​ពេញ​ការ​ងារ​នៅ​អង្គភាព​នេះ  ធ្លាប់​រួម​សុខ​រួម​ទុក្ខ​នៅទី​នេះ ហើយ​ពេល​នេះបាន គណៈ​កម្មា​ធិការ​បក្ស បញ្ជា​ការដ្ឋាន​ទុក​ចិត្តប្រគល់​ភារកិច្ច​ឲ្យខ្ញុំ​ធ្វើជា​ប្រធាន​ប៉ុស្តិ៍ការ​ពារ​ព្រំ​ដែន ខ្ញុំ​កាន់​តែ​មាន​ការ​ខិត​ខំជាង​ទៀត​ក្នុង​ការងារ​ទាំង​ឡាយ។ យើង​ខ្ញុំ​ប្តេជ្ញា លើក​ទឹក​ចិត្តគ្នាត្រូ​វ​តែ​ខិ​ត​ខំ​កសាង​ប៉ុ​ស្តិ៍ការ​ពារព្រំដែន​ភូមី ក្លា​ហាន នេះ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​ស្អាត​ជាង​មុន" -វរសេនីយ៍​ឯក បម្រុង​ង្វៀង​តៀង​សឺ​ឲ្យ​ដឹង​ដូច្នេះ។

  ជាង​២៦​ឆ្នាំ​បម្រើកង​ទ័ព វរសេនី​យ៍​ឯក​បម្រុង​ង្វៀង​តៀង​សឺ បាន​បំ​ពេញ​ការ​ងារ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​និរតី​ជាង​៧​ឆ្នាំ​។ ឥឡូវ​បាន​វិល​មក អង្គ​ភាព​ចាស់​ក្នុង​តួនាទី​អ្នក​បញ្ជា​ការ​ខ្ពស់បំ​ផុត រូប​បង​ផ្ទាល់​សង្កេត ឃើញ​ថា​ត្រូវ​តែ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ជាង​ទៀត ក្នុង​ការ​ងារ​និង​អ្វីៗ ទាំង​អស់​គឺដើម្បី​សមូហ​ភាព​អង្គ​ភាព៕

លេស៊ាង-វិមាន

ចែករំលែកអត្ថបទ