ច្រើនឆ្នាំកន្លង ជាមួយនឹងទឹកចិត្តស្រឡាញ់របរ ហេតុនោះ កងជួរគ្រូពេទ្យវេជ្ជបណ្ឌិត នៅដំណាក់សុខាភិបាលឃុំលឹតហោយថឿង ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានខិតខំឆ្លងកាត់ការលំបាក ដើម្បីអនុវត្តបានល្អនូវការថែទាំសុខភាព និងជួយប្រជាជនបង្ការ បង្រ្កាបរោគរាលដាល។
កម្មារភិបាលដំណាក់សុខាភិបាលពិនិត្យជំងឺជូនប្រ
ជាជននៅភូមិភាគ។
គ្រូពេទ្យយឿងតឹងខាន់ ប្រធានដំណាក់សុខាភិបាលឃុំ ឲ្យដឹងៈ" ដំណាក់សុខាភិបាលបានបង្កើតឆ្នាំ២០១០ ដោយមានកងជួរគ្រូពេទ្យតែ ៤នាក់ និងបន្ទប់ពិនិត្យរោគ១បន្ទប់ដាក់នៅអាគារវប្បធម៌របស់ភូមិភូ យេីុយ ឃុំលឹតហោយថឿង។ កាលនោះ ខ្ញុំតែងចាត់កម្មាភិបាលប្តូរវេន គ្នា ដើម្បីពិនិត្យព្យាបាលរោគបានល្អផងនិងបង្ការបង្ក្រាបរោគជូនប្រ ជាជនផង។ តាមកាលបរិច្ឆេទការងារគឺចាត់ពីរនាក់នៅប្រចាំបន្ទប់ពិ និត្យរោគ ពីរនាក់ទៀតចុះទៅមូលដ្ឋានផ្សព្វផ្សាយជួយមាមីងបង្ការ បង្រ្កាបរោគរាលដាល។ ទោះបីម្នាក់ៗមានការនឿយហត់យ៉ាងណាក៏ ដោយ ប៉ុន្តែដោយទឹកចិត្តស្រឡាញ់របរ ម្ល៉ោះហើយអ្នកណាក៏ខិតខំឆ្លង កាត់ការលំបាកទាំងអស់"។
ឆ្នាំ២០១២ ពេលដំណាក់សុខាភិបាលបានវិនិយោគទុនកសាងថ្មី សមរម្យ បើកឲ្យប្រើប្រាស់ ឧបករណ៍ពេទ្យ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបាន បំពេញបន្ថែមគ្រប់គ្រាន់ ទីនេះបានក្លាយជាកន្លែងពិនិត្យព្យាបាលរោគ គួរជាទីទុកចិត្តរបស់ប្រជាជន។ អ៊ំថាច់ធីផលនៅភូមិណាមចាញ់ មកពិនិត្យរោគនៅដំណាក់សុខាភិបាល ឲ្យដឹងៈ" តាំងពីដើមមក កងជួរគ្រូ ពេទ្យ វេជ្ជបណ្ឌិតនៅទីនេះតែងអស់ពីចិត្តពិនិត្យព្យាបាលរោគជូនមាមីង។ ខ្ញុំឈឺបេះដូង ហើយមិនចេះនិយាយភាសាវៀតផង ពេលមកពិនិត្យ ព្យាបាលរោគបានគ្រូពេទ្យ វេជ្ជបណ្ឌិតនិយាយភាសាខ្មែរសាក សួរសុខទុក្ខរាក់ទាក់ រួសរាយនិងពិនិត្យរោគហ្មត់ចត់ ហេតុនោះ ខ្ញុំមានក្តីត្រេកអរណាស់។ ពេលវិលមកផ្ទះ គ្រូពេទ្យ វេជ្ជបណ្ឌិតបានណែនាំ ហ្មត់ចត់អំពីរបៀបផឹកថ្នាំ សម្រាកកាយ និងប្រជុំជីវកិច្ច ធ្វើឲ្យខ្ញុំកាន់តែ នឹងនរចិត្តជាង"។ ចំណែកបងស្រីកាវធីស្វឹងហ្វែ នៅភូមិសុកឡែវ ឲ្យដឹងៈ" ពេលក្នុងគ្រួសារមានអ្នកឈឺថ្កាត់ម្តងៗ ខ្ញុំតែងនាំមកដំណាក់សុខាភិបាលលឹត ហោយថឿងពិនិត្យរោគ។ ពីព្រោះកម្មាភិបាលនៅទី នេះត្រូវបានចាត់ប្រចាំការទាំងយប់ទាំងថ្ងៃ ទោះបីជាថ្ងៃបុណ្យឬថ្ងៃ សៅរ៍ អាទិត្យ។ នៅពេលកូនប្រុសខ្ញុំកើតរោគគ្រុនផ្តាសាយនិងក្អកម្តង ៗ។ល។ ខ្ញុំតែងនាំកូនមកពិនិត្យរោគនៅទីនេះ កូនខ្ញុំត្រូវបានគ្រូពេទ្យ ពិនិត្យហ្មត់ចត់និងណែនាំរបៀបថែទាំសុខភាព បង្ការបង្រ្កាបរោគ ហេតុ នោះ ខ្ញុំមានទំនុកចិត្តណាស់"។
បច្ចុប្បន្ន មធ្យមភាគក្នុងមួយខែដំណាក់សុខាភិបាលទទួលពិនិត្យព្យា បាលរោគជូនអ្នកជំងឺជាង១៨.០០០លើកនាក់។ គ្រូពេទ្យត្រេវសច្ចា ឲ្យដឹងៈ" អ្នកជំងឺមកពិនិត្យព្យាបាលរោគនៅដំណាក់សុខាភិបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង ការងារក៏កាន់តែនឿយហត់ ប៉ុន្តែខ្ញុំនៅ តែរីករាយក្នុងចិត្តពីព្រោះប្រការនេះសឲ្យឃើញថា ដំណាក់សុខាភិ បាលបានក្លាយជាកន្លែងគួរជាទីទុកចិត្ត នៅពេលមាមីងមានជំងឺតម្កាត់ ម្តងៗ ហើយប្រការនេះក៏កាន់តែបញ្ជាក់ឲ្យឃើញថា មាមីងបានយល់ ដឹងច្រើននូវចំណេះដឹងសុខាភិបាល ពេលមានជំងឺត្រូវតែមកដំណាក់ សុខាភិបាលជិតបំផុត ដើម្បីពិនិត្យព្យាបាល"។ ទន្ទឹមនឹងនោះ ការបង្ការបង្រ្កាបរោគរាលដាលរបស់ដំណាក់សុខាភិបាល ក៏បានយកចិត្តទុកដាក់អនុវត្តជាពិសេសដែរ។ ដំណាក់សុខាភិបាលបានផ្តុំកម្លាំង កសាងកងជួរសហការីពង្រាយគ្រប់ភូមិទាំង៣ដោយមានសមាជិក១៧ នាក់។ ជារៀងរាល់ខែ ដំណាក់សុខាភិបាលឃុំតែងសហការមួយនឹងសហការីទាំងនោះ ដើម្បីផ្សព្វផ្សាយបណ្តាវិធានការបង្ការបង្រ្កាបរោគផ្សេងៗដូចៈ រោគគ្រុនឈាម ចុះរាក រោគពងដៃ ជើងមាត់ជាដើម។ ទន្ទឹមនឹងនោះ ចលនាស្ត្រីមានផ្ទៃពោះនិងមានកូនតូចចូលមកដំណាក់ សុខាភិបាលបន្តក់VitaminAនិងចាក់វ៉ាក់សាំងបង្ការរោគ។ ទន្ទឹមនឹងការពិនិត្យ ព្យាបាលរោគបានល្អផង ដំណាក់សុខាភិបាលនៅទាំងបំពេញ ការងារផ្សព្វផ្សាយអប់រំសុខភាពក្នុងសហគមន៍បានល្អទៀតផង ហេតុនោះដំណាក់បានរួមចំណែកក្នុងការលើកកម្ពស់ស្មារតី ជូនប្រជាជន បង្ការបង្រ្កាបរោគរាលដាលលើភូមិសាស្រ្ត។
ចាប់ពីឆ្នាំ២០១២ ដំណាក់សុខាភិបាលឃុំលឹតហោយថឿងបានទទួលស្គាល់សម្រេចបទដ្ឋានសុខាភិបាលជាតិ នេះក៏ជាលក្ខណសម្បត្តិងាយ ស្រួល ដើម្បីដំណាក់សុខាភិបាលឃុំពិនិត្យព្យាបាលរោគជូនអ្នកជំងឺ បានល្អជាងទៀត។ គ្រូពេទ្យយឿងតឹងខាន់ឲ្យដឹងបន្ថែមៈ" ដំណាក់សុខាភិបាលទទួលបានលទ្ធផលដូចសព្វថ្ងៃ គឺអាស្រ័យដោយសមូហ ភាពគ្រូពេទ្យ វេជ្ជបណ្ឌិត។ល។ អស់ពីចិត្តជាមួយនឹងអ្នកជំងឺ សាមគ្គីគ្នា ជម្នះការលំបាក ដើម្បីសម្រេចភារកិច្ចបានល្អ។ ពិសេសប្រជាជនបានយល់ដឹងច្រើន និងមានស្មារតីខ្ពស់ខាងបង្ការបង្រ្កាបរោគរាលដាល។ ដំណាក់សុខាភិបាលកំពុងផ្សព្វផ្សាយការងារថែទាំសុខភាព ដើម្បីធានា ជូនប្រជាជនទទួលបុណ្យចូលឆ្នាំតេតង្វៀងដាង ប្រកបដោយភាពកក់ក្តៅ ប្រិតសំចៃនិងសុវត្ថិភាពម្ហូបអាហារ"៕
លីធាន-វិមាន