26/11/2013 - 09:21

អស់ពីចិត្តបម្រើអ្នកជំងឺ

រយៈ​ពេល​កន្លង ជា​មួយ​នឹង​ភារ​កិច្ច​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​តំ បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះករ កម្មា​ភិបាល គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត របស់​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង ខិតខំ​អនុវត្ត​បាន​ល្អ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន។ ទន្ទឹម​នឹង នោះ ផ្សព្វ​ផ្សាយ​អនុវត្ត​បានល្អ​នូវ​ការ​បង្ការ​បង្ក្រាប​រោគ​ឆ្លង​រាល​ដាល​លើក​កម្ពស់​ក្រម​សីល​ធម៌​និង​ភារ​កិច្ច​គ្រូ​ពេទ្យ។

ទន្ទឹម​នឹង​ការ​ពិនិត្យ​ជំងឺ​អ្នក​ជំងឺ​នូវ​ទាំង​បាន​កម្មា​ភិបាល​ពេទ្យ​ពិភាក្សា​អំពី​របៀប​ថែ​ទាំ​សុខ​ភាព

អ៊ំ​ស្រី​ត្រឹង​ធី​កុង នៅ​ភូមិ​បឹង​ទន្សា ទៅ​ពិនិត្យ​ជំងឺ​នៅ​ដំណាក់​សុខាភិ​បាល​ឃុំ​វៀង​អាង ឲ្យ​ដឹងៈ​"គ្រូ​ពេទ្យ​និយាយ​ស្តី​រាក់​ទាក់ ចេះ​យោគ​យល់ និង​អា​ទិភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​ឲ្យ​អ្នក​វ័យ​ចំ​ណាស់​មុន។ វ័យ​ចំ​ណាស់​ដូច​រូប​ខ្ញុំ ប្រ​សិន​បើ​មាន​សេច​ក្តី​ត្រេក​អរ ទំនុក​ចិត្ត​ដូច្នេះ ជំងឺ​នឹង​ឆាប់​បាន​ជា​សះ​ស្បើយ​មិន​ខាន​"។ ក្នុង​បន្ទប់​ពិនិ្យ​ជំងឺ​មាន​អ្នក​ជំងឺ​ជា​ច្រើន បាន​ចាប់​លេខ​រង់​ចាំ​ដល់​វេន​ខ្លួន​ចូល​ពិនិត្យ​ជំងឺ។ ចំ​ពោះ​អ្នក​ឈឺ​ធ្ងន់​អ្នកវ័យ​ចំ​ណាស់​និង​កុមារ​ត្រូវ​បាន​អា​ទិភាព​ពិនិត្យ​ព្យា​បាល​មុន។ បង​លីវ វៀង នៅ​ភូមិ​បើ​ដឹប ឲ្យ​ដឹងៈ​"ចន្លោះ​មុន​នេះ​ប្រ​ហែល​ជា​១០​ថ្ងៃ​ខ្ញុំ​ទៅ ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ​ដោយ​ពោះ​ខ្ញុំ​ឈឺ​ខ្លាំង​ពេក ម្ល៉ោះ​ហើយ វេជ្ជ​បណ្ឌិត​ផ្តល់​អា​ទិភាព​ឲ្យ​ខ្ញុំ​ពិនិត្យ​ជំងឺ​មុន។ ទោះ​បី​ដូច្នេះ​ក្តី កម្មាភិ​បាល​បាន​ពន្យល់​យ៉ាង​ហ្មត់​ចត់ ដើម្បី​កុំ​ឲ្យ​មាមីង​យល់​ថា​មាន​ការ​លំ​អៀង។ ពិនិត្យ​រួច​ស្រេច​ដឹង​ថា​ខ្ញុំ​រលាក​ពោះ​វៀន​សល់ ម្ល៉ោះ​ហើយ​កម្មា​ភិបាល​ពេទ្យ​ទាំង​ឡាយ បាន​ធ្វើ​សំ​ណុំ​លិខិត​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ដើម្បី​វះកាត់​។  សព្វ​ថ្ងៃ​ជំងឺ​បាន​ជាសះ​ស្បើយ ខ្ញុំ​ទៅ​កាន់​ដំណាក់​សុខា​ភិបាល​កាត់​ចេស ក៏​បាន​គ្រូ​ពេទ្យ​នៅ​ទីនេះ​ណែ​នាំ​របៀប​ថែ​ទាំ​សុខភាព​យ៉ាង​ហ្មត់​ចត់"។  

​បច្ចុប្បន្ន មធ្យម​ភាគ​រៀង​រាល់​ថ្ងៃ​ដំណាក់​សុខា​ភិបាល​ទទួល​ពិនិត្យ​ជំងឺ និង​ផ្តល់​ថ្នាំ​ជូន​អ្នក​មាន​ប័ណ្ណ​ធានា​ហា​និភ័យ​សុខា​ភិបាល​ជាង​១០០​លើក​នាក់ មិន​ដូច​ដំណាក់​សុខា​ភិបាល​ដទៃ​ទេ  បន្ទប់​ពិនិត្យ​របស់​ដំណាក់​សុខា​ភិបាល​វៀង​អាង ត្រូវ​បាន​រៀប​ចំ​ស្រឡះ​ទូ​លា​ មាន​ល្វែង ដាក់​កៅអី​ជា​ច្រើន​សម្រាប់​អ្នក​ជំងឺ​អង្គុយ​រង់​ចាំ​ដោយ​សណ្តាប់​ធ្នាប់​ល្អ។  គ្រូ​ពេទ្យ​ឡឹម​ធី​ផលា ឲ្យ​ដឹងៈ"ក្នុង​នាម​ជា​គ្រូ​ពេទ្យ​ភារកិច្ច​របស់​នាង​ខ្ញុំ គឺត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​ក្​រមសីលធម៌​គ្រូ​ពេទ្យ​តាម​គោល​លំនាំ​"គ្រូ​ពេទ្យ  សប្បុ​រស​ប្រៀប​ដូច​ម្តាយ​ល្អ" តែង​ចាត់​ទុក​អ្នក​ជំងឺ​ដូច​សាច់​ញាតិ​ក្នុង​គ្រួ​សារ។ ក្នុង​មួយ​ថ្ងៃៗ ទោះ​បី​មាន​កម្មាភិ​បាល​ទទួល​បន្ទុក​ពិនិត្យ​ជំងឺ​តែ​៣​នាក់  ប៉ុន្តែ​មាមីង​តែង​ទំនុក​ចិត្ត​ជា​មួយ​នឹង​របៀប​រៀប​ចំ​របស់​ដំណាក់​សុខា​ភិបាល​ម្ល៉ោះ​ហើយ​នឹង​នរចិត្ត​អង្គុយ​រង់​ចាំ​ដល់​វេន​ខ្លួន​ពិនិត្យ​ជំងឺ ។ អា​ស្រ័យ​ហេតុ​នោះ ការ​ងារ​ពិនិត្យ​ជំងឺ​តែង​ប្រព្រឹត្ត​ទៅ​មាន​ភាព​ងាយ​ស្រួល"។

​មិន​ត្រឹម​តែ​អនុវត្ត​បានល្អ​នូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ប៉ុណ្ណោះ​ទេ ការ​ងារបង្ការ​ប្រ​ឆាំង​រោគ​ឆ្លង​រាល​ដាល ក៏​បាន​ដំណាក់​សុខា​ភិបាល​ផ្សព្វ​ផ្សាយ អនុវត្ត​បាន​ល្អ​ប្រ​សើរ​ផង​ដែរ។ ចន្លោះ​មុន​នេះ ប្រ​ហែល​ជា​១០​ឆ្នាំ  ការ​ចាក់​ថ្នាំ​បង្ការ​ឲ្យ​កុមារ​និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជួប​ការ​លំ​បាក​ជា​ច្រើន​សំ​រេច​​បាន​ត្រឹម​តែ​៤០%​នៃ​ផែន​ការ​ដាក់​ចេញ បច្ចុប្បន្ន​អត្រា​សម្រេច​បាន​ជាង​៩៨%។ នៅ​ពេល​ដល់​ថ្ងៃ​ចាក់​ថ្នាំ​បង្ការ ស្រ្តី​ពផ្ទៃ​និង​ឪ​ពុក​ម្តាយ​តែង​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង​យក​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ។ សម្រេច​បាន​លទ្ធ​ផល​ដូច្នោះ គឺ​អា​ស្រ័យ​ទៅ​លើ​កម្មា​ភិបាល​ពេទ្យ​ម្ចាស់​ការ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​​ ជូន​ជន​រួម​ជាតិ​ខ្មែរ ឲ្យ​មាន​ស្មារ​តី​ភ្ញាក់​រលឹក​បង្ការ​ប្រ​ឆាំង​រោគ​ឆ្លងរាល​ដាល។ ព្រម​ជា​មួយ​នោះ ដំ​ណាក់​សុខា​ភិបាល​រៀប​ចំ​បាន​សម​ស្រប​ដើម្បី​បុគ្គលិក​សហការ​ជា​មួយ​នឹង​សហការី​សុខា​ភិបាល​ចំ​នួន​១៦​នាក់ នៅ​ក្នុង​ភូមិ​ទាំង​៤ ផ្សព្វ​ផ្សាយ​អំពី​ការ​ងារ​បង្ការ​ប្រ​ឆាំង​រោគ​ឆ្លង​រាល ដាល​មាន​ដូចៈ គ្រុន​ឈាម ជំងឺ​ពង​ដៃ ជើង​មាត់ រោគ​រលាក​ពោះ​វៀន និង​ផ្លូវ​ដក​ដង្ហើម។ល។ ផ្តើម​ពី​នោះ ជួយ​ប្រ​ជា​ជន​មាន​ការ​យល់​ដឹង​អំ​ពី​សុខា​ភិបាល  ដើម្បី​បង្ការ​រោគ​ឆ្លង​រាល​ដាល​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​ឡើង។ ម្យ៉ាង​ទៀត​ដំណាក់​សុខា​ភិបាល​ម្ចាស់​ការ​បាញ់​ថ្នាំ​បង្ក្រាប​សំបុក​រោគ​ឆ្លង​រាល​ដាល​បាន​ទាន់​ពេល។ អា​ស្រ័យ​ហេតុ​នោះ ស្ថានភាព​រោគ​ឆ្លង​រាល​ដាល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​ថយ​ចុះ។ ជាក់​ស្តែង ចំ​ពោះ​រោគ​ឆ្លង​គ្រុន​ឈាម​កាល​ពី​ឆ្នាំ​២០០៤ ទូទាំង​ឃុំ​កើត​មាន​ជាង​៤០០​ករណី​ដល់​ឆ្នាំ​២០១២ កើត​ត្រឹម​តែ​៣០​ករណី ចាប់​តាំង​ពី​ដើម​ឆ្នាំ មក​ទល់​ពេល​នេះ​កើត​តែ​១៥​ករណី​ប៉ុណ្ណោះ ។ល។

​អា​ស្រ័យ​ដោយ​ការ​ផ្សព្វ​ផ្សាយ​របស់​កម្មា​ភិបាល​សុខា​ភិបាល និងដោយ​សារ​ចំណេះ​ដឹង​ខាង​ថែ​ទាំ​សុខភាព​របស់​ប្រ​ជា​ជន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់ ហេតុ​នោះ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វៀង​អាង អនុវត្ត​បាន​ល្អ​នូវ​បទដ្ឋាន​សុខា​ភិបាល​ជាតិ​ចំនួន​១០។ ដំណាក់​សុខា​ភិបាល​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់ បាន​ទទួល​ស្គាល់​ជា​ដំណាក់​សុខា​ភិបាល​សម្រេច​បទដ្ឋាន​សុខា​ភិបាល​ជាតិ។ គ្រូ​ពេទ្យ​ឌិញ​ថា ប្រធាន​ដំ ណាក់​សុខា​ភិបាល​វៀង​អាង ឲ្យ​ដឹងៈ​" ទិស​ដៅ​របស់​ដំណាក់​សុខា​ភិបាល គឺ​អនុវត្ត​បាន​ល្អ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ​និង​ការ​ងារ​ជួយ​ប្រ​ជា​ជន​បង្ការ​បង្ក្រាប​រោគ​ឆ្លង​រាល​ដាល។ បច្ចុប្បន្ន ដំណាក់​សុខា​ភបាលបាន​បញ្ជូន​កម្មា​ភិបាល​ម្នាក់​ទៅ​បណ្តុះ​បណ្តាល​វេជ្ជ​បណ្ឌិត ចំ​ណែក​សហ​ការី​តែង​បាន​រៀប​ចំ​ហ្វឹក​ហាត់​ជា​រឿយៗ ដើម្បី​លើក​កម្ពស់​កម្រិត​វិជ្ជា ធានា​ការ​ងា​ផ្សព្វ​ផ្សាយ​ និង​ចលនា​ប្រ​ជា​ជន​ប្រ​ព្រឹត្ត​ទៅ​បាន​ល្អ​ប្រ​សើរ ។ល។៕

លី​ធាន​-​លី​សៀ

ចែករំលែកអត្ថបទ