20/08/2026 - 05:46

លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ពិ​និត្យ​ ព្យា​បាល​ជំងឺ​នៅ​សុខា​ភិបាល​មូល​ដ្ឋាន​ 

ក្នុង​ប៉ុន្មាន​ឆ្នាំង​ជិត​ៗនេះ​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ ទី​ក្រុង​កឹង​ធើ​ បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​និង​លើក​កម្ពស់​គុណ​ភាព​។ ជា​មួយ​នឹង​ទិស​ស្លោក​ យក​ប្រ​ជា​ជន​ជា​ស្នូល​ ដំ​ណាក់​សុខា​ភិបាល​ជា​ជំ​ហាន​ៗ បាន​ផ្លាស់​ថ្មី​គ្រប់​ជ្រុង​ជ្រោយ​ រួម​ចំ​ណែក​ឆ្លើយ​តប​កាន់​តែ​ល្អ​ចំ​ពោះ​តម្រូវ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​។

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​។

រយៈពេល​កន្លង​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ រួម​ចំ​ណែក​ដល់​ការ​ថែ​ទាំ​និង​ការ​ពារ​សុខ​ភាព​របស់​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។ ជា​មួយ​នឹង​កង​ជួរ​កម្មា​ភិបាល​ពេទ្យ​ចំ​នួន​ ១៧ រូប​ ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​ចំ​នួន​ ៣ រូប​ និង​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​ ៦ រូប​ ដំ​ណាក់​បាន​ពង្រីក​តួ​នា​ទី​ជា​បណ្តា​ញសុខា​ភិបាល​មូល​ដ្ឋាន​ នៅ​ជិត​ប្រ​ជា​ជន​និង​ឆ្លើយ​តប​បាន​ទាន់​ពេល​ចំ​ពោះ​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំងឺ​ដំ​បូង​។ បច្ចុប្បន្ន​ ដំ​ណាក់​មា​នទី​តាំង​ពិ​និត្យ​ជំងឺ​ ២ កន្លែង​ បង្ក​ លក្ខ​ណៈងាយ​ស្រួល​ដល់​ប្រ​ជា​ជន​ក្នុង​ការ​ទទួល​បាន​សេ​វា​សុខា​ភិបាល​។ ហេ​តុ​ដូច្នេះ​ ទើប​បរិមាណ​នៃ​អ្នក​មក​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​កើន​ឡើង​ជា​លំ​ដាប់​។ ចាប់​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ​ ដំ​ណាក់​បាន​ពិ​និត្យ​និង​ព្យា​បាល​ជូន​ប្រ​ជា​ជន​ ៤.១២៤ នាក់​ ក្នុង​នោះ​ ១០០% បាន​ប្រើ​ប្រាស់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ និង​មាន​អត្រា​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ជា​មធ្យម​ក្នុង​មួយ​ខែ​ប្រ​មា​ណ​ ៥០ លើក​។

ទន្ទឹម​នឹង​សកម្ម​ភាព​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ធម្ម​តា​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ពង្រីក​បច្ចេក​ទេស​ព្យា​បាល​ដែល​សម​ស្រប​នឹង​ថ្នាក់​មូល​ដ្ឋាន​ ក្នុង​នោះ​ លេច​ធ្លោ​គឺ​វិធី​សាស្ត្រ​ព្យា​បាល​ដោយ​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​។ ចាប់​ពី​ខែ​ឧស​ភា​ឆ្នាំ​ ២០២៦ មក​ ដំ​ណាក់​បាន​ដំ​ណើរ​ការ​ព្យា​បាល​ដោយ​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​សម្រាប់​ជំងឺ​ ដូច​ជា​ ឈឺ​សរសៃ​ប្រសាទ​ ខ្សោយ​សន្លាក់​ឆ្អឹង​ ដោយ​មាន​អ្នក​ជំងឺ​ជាង​ ១០ នាក់​ក្នុង​មួយ​ថ្ងៃ​ ជំ​ហាន​ដំ​បូង​នាំ​មក​ប្រ​សិទ្ធ​ភាព​វិជ្ជមាន​។ លោ​កថា​ច់ដោប​ ប្រ​ជា​ជន​នៅ​ភូមិ​ហ៊ឹងថើយ​ ឱ្យ​ដឹង​៖ “កាល​ពី​មុន​ ខ្ញុំ​តែង​ឈឺ​សន្លាក់​ឆ្អឹង​ជា​ប្រ​ចាំ​ ទៅ​ព្យា​បាល​ឆ្ងាយ​បង់​ប្រាក់​កាស​ច្រើន​។ ចាប់​តាំង​ពី​ដំ​ណាក់​សុខា​ភិបាល​មាន​សេ​វា​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​មក​ ខ្ញុំ​បាន​មក​ព្យា​បាល​នៅ​ជិត​ផ្ទះ​ មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ផង​ ដូច្នេះ​ទើប​មិន​អស់​ប្រាក់​កាស​ ហើយ​ជំងឺ​ក៏​បាន​ធូរ​ស្រាល​យ៉ាង​ច្បាស់​ដែរ​។ ប្រ​ជា​ជន​នៅ​ទី​នេះ​ ឥ​ឡូវ​ក៏​មាន​ទំ នុក​ចិត្ត​លើ​វិធី​សាស្ត្រ​នេះ​ដែរ​។”

ទន្ទឹម​នឹង​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ការ​ងារ​បង្ការ​ ទប់​ស្កាត់​ជំងឺ​រាតត្បាត​។ សកម្ម​ភាព​ផ្សព្វ​ផ្សាយ​អនា​ម័យបរិស្ថាន​ និង​ការ​កម្ចាត់​ដង្កូវ​ទឹក​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​ប្រ​ចាំ​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ ភូមិ​ភាគ​បាន​កត់​ត្រា​ករ​ណី​គ្រុន​ឈាម​ចំ​នួន​ ១៩ ករ​ណី​ និង​ជំងឺ​ដៃ​ ជើង​ មាត់​ ៣៥ ករ​ណី​ ដែល​ឆាប់​រក​ឃើញ​និង​ចាត់​វិធាន​ការ​បាន​ទាន់​ពេល​  មិន​ទុក​ឱ្យ​ឆ្លង​រាល​ដាល​ពាស​ពេញ​ឡើយ​។ ម្យ៉ាង​ទៀត​ កម្ម​វិធី​សុខា​ភិបាល​ជាតិ​ក៏​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។ ការ​ងារ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​បើក​ទូ​លាយ​បាន​សម្រេច​និង​លើស​ពី​បរិមាណ​ភាគ​ដែល​បាន​ដាក់​ចេញ​ អត្រា​កុមារ​អាយុ​ក្រោម​ ៥ ឆ្នាំ​ កង្វះ​អា​ហា​រូប​ត្ថម្ភ ត្រូវ​បាន​គ្រប់​គ្រង​ល្អ​ផង​ដែរ​។ លទ្ធ​ផល​ទាំង​នេះ​បាន​បង្ហាញ​ពី​តួ​នា​ទី​ដ៏​សំ​ខាន់​របស់​ផ្នែក​សុខា​ភិបាល​មូល​ដ្ឋាន ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន​។

វេជ្ជ​បណ្ឌិត​លី​មិញ​ហ្វា​ នា​យក​ស្តី​ទី​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ ឱ្យ​ដឹង​៖ “ពេល​ខាង​មុខ​ ដំ​ណាក់​សុខា​ភិបាល​នឹង​បន្ត​លើក​កម្ពស់​មុខ​ជំ​នាញ​វិជ្ជា​ជី​វៈ​សម្រាប់​កង​ជួរ​កម្មា​ភិបាល​ពេទ្យ​ ពង្រឹង​ការ​អនុ​វត្ត​វិធី​សាស្ត្រ​ព្យា​បាល​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ ពិ​សេស​គឺ​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​ ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​សហ​គម​ន៍។ ទន្ទឹម​នឹង​នោះ​ ដំ​ណាក់​សុខា​ភិបាល​ នឹង​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ជូន​ផ្នែក​សុខា​ភិបាល​ថ្នាក់​លើ​ ដើម្បី​វិនិយោគ​បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ​ និង​ឧប​ករណ៍​ពេទ្យ​ជា​ជំ​ហាន​ៗធ្វើ​ឱ្យ​សុក្រឹត ​នូវ​លក្ខ​ឋាន​ស្ដ​ង់ដារ​ជាតិ​ស្ដី​ពី​សុខា​ភិបាល​៕

     ហុង​ទើ-ដា​លី​ន

ចែករំលែកអត្ថបទ